**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន**ឧត្តមសេនីយ៍ឯក សុខ វាសនា ផ្ញើសារំលែកទុក្ខ ជូនក្រុមគ្រួសារនៃសព ចំពោះមរណភាពឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់**រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ ក្នុងការកើតមាននិភ័យផ្សេងៗ ជាយថាហេតុណាមួយ**ការរៀបចំក្បួនដង្ហែប្រទីបទៅតាមលំដាប់លេខរៀង ថ្ងៃទី១ ថ្ងៃទី២ ក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤**កឋិនទានសាមគ្គី វត្តថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានថវិកាចំនួន ៣ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុសង្ឃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពង្រឹងផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក**បទវិភាគ៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ តែគឺជាគោលដៅដ៏ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ**និស្ស័យរបស់ Xi Jinping ជាមួយអាមេរិកឡាទីន**ភាពបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេសប៉េរូ**មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក គឺជាការបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ**តើយន្តការ APEC មានសារៈសំខាន់បែបណាចំពោះសេដ្ឋកិច្ចពិភពលោក ?**ក្រសួងទេសចរណ៍ លុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធីសប្តាហ៍ទឹកអន្តរជាតិកូរ៉េ ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ**ក្រសួងការងារ រៀបចំស្តង់បង្ហាញពីវិស័យធំៗចំនួន៣ សម្រាប់សាធារណជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក 

ហ្វីលីពីន អះអាងថា ខ្លួននឹងអនុវត្តតាមដីការបស់ប៉ូលិស Interpol ប្រសិនបើអង្គភាពនេះចេញដីកាសម្រាប់ចាប់ខ្លួនអតីតប្រធានាធិបតី

ម៉ានីល៖ រដ្ឋាភិបាលហ្វីលីពីនបានប្រកាសថា ខ្លួននឹងមិនរារាំង ឬការពារអតីតប្រធានាធិបតី លោក Rodrigo Duterte នោះទេ ប្រសិនបើលោកសម្រេចចិត្តចុះចាញ់នឹងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។ ហើយប្រសិនបើ ICC ចេញដីកាចាប់ខ្លួនលោក Duterte រដ្ឋាភិបាលហ្វីលីពីន នឹងមានកាតព្វកិច្ចអនុវត្តតាមដីកានោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤។

ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីលោក Duterte បានបង្ហាញនៅក្នុងសវនាកានៅថ្ងៃពុធនេះថា លោកមិនភ័យខ្លាច ICC ទេ និងបានជំរុញឱ្យតុលាការប្រញាប់ប្រញាល់ក្នុងការស៊ើបអង្កេតរបស់ខ្លួន ចំពោះការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ទាក់ទងនឹងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក។

ប៉ុន្មានម៉ោងក្រោយមក ខុទ្ទកាល័យរបស់ប្រធានាធិបតីបច្ចុប្បន្ន លោក Ferdinand Marcos Jr បានចេញសេចក្តីថ្លែងការណ៍មួយដោយបង្ហាញថា ខ្លួននឹងពិចារណា និងគោរពតាមដីកាចាប់ខ្លួនរបស់ Interpol ប្រសិនបើអង្គភាពនេះ ចេញដីកាចាប់ខ្លួនលោក Rodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីន។

ការស៊ើបអង្កេតរបស់ ICC ផ្តោតលើការសម្លាប់មនុស្សរាប់ពាន់នាក់ ក្នុងអំឡុងពេលយុទ្ធនាការប្រឆាំងគ្រឿងញៀន ក្រោមការដឹកនាំរបស់លោក Duterte។ ទោះបីជាលោក Duterte បានដកហ្វីលីពីនចេញពី ICC កាលពីឆ្នាំ២០១៩ ក៏ដោយ តុលាការអន្តរជាតិមួយនេះនៅតែអះអាងថា ខ្លួនមានយុត្តាធិការលើឧក្រិដ្ឋកម្មដែលបានកើតឡើងមុនពេលការដកខ្លួន។

ក្រុមសិទ្ធិមនុស្ស បានចោទប្រកាន់រដ្ឋាភិបាលលោក Duterte ពីបទប្រព្រឹត្តការសម្លាប់ក្រៅប្រព័ន្ធតុលាការ និងការរំលោភសិទ្ធិមនុស្សផ្សេងទៀត។ ប៉ូលិសហ្វីលីពីនបានបដិសេធការចោទប្រកាន់ទាំងនេះ។

សូមបញ្ជាក់ថា ការប្រកាសរបស់រដ្ឋាភិបាលហ្វីលីពីន បង្ហាញពីការផ្លាស់ប្តូរជំហរនិងបើកលទ្ធភាពសម្រាប់ការស៊ើបអង្កេត និងការទទួលខុសត្រូវចំពោះអំពើរំលោភសិទ្ធិមនុស្ស ដែលបានកើតឡើងក្នុងអំឡុងពេលយុទ្ធនាការប្រឆាំងគ្រឿងញៀន។ នេះក៏អាចជាសញ្ញាបង្ហាញពីការចុះខ្សោយនៃអំណាច និងឥទ្ធិពលរបស់លោក Duterte នៅក្នុងប្រទេសហ្វីលីពីនផងដែរ។

អត្ថបទដែលជាប់ទាក់ទង