ករណីឃាតកម្ម ក្នុងស្រុកមោងប្ញស្សី ទីបំផុតត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជនដៃដល់បានហើយ
ភ្នំពេញ៖ អនុវត្តតាមបទបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបា លខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលលើនីតិវិធីពី ឯក ឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ នា ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៤ ចន្លោះម៉ោង ០០ ទៅម៉ោង ០១ រំលងអាធ្រាតចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចតាព្រាប (ក្នុងបឹងព្រៃរនាមក្រោម) ស្ថិតក្នុងភូមិរំចេក ឃុំកកោះ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង កម្លាំងនគរបាលផែនការ ងារនគរបាលព្រហ្មទ័ណ្ឌ មានលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងទទួលផែន រួមជា មួយ សមត្ថកិច្ចនគរ បាលស្រុកមោងឫស្សី ក្នុងនោះមានលោកវរៈសេ នី យ៍ ឯក ស គឹមឡុង អធិការ នៃអធិការដ្ឋាននគរបាលស្រុកមោងប្ញស្សី ប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រៃតូច និងប៉ុស្តិ៍នគរបាលរដ្ឋបាល កកោះ បានចុះស្រាវជ្រាវ និងបង្ក្រាបករណីឃាតកម្ម និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ០៣ នាក់មកកាន់អធិការដ្ឋានក្នុងនោះគឺ៖
១-ឈ្មោះ សែ សុង ភេទប្រុស អាយុ ៣០ ឆ្នាំ (សមគំនិត)
២-ឈ្មោះ សែ សាន ភេទប្រុស អាយុ ២៦ ឆ្នាំ (ជនដៃដល់)
៣-ឈ្មោះ សែ រតនា ហៅ វ័ត ភេទប្រុស អាយុ ២៤ ឆ្នាំ (ជនដៃដល់) អ្នកទាំងបីជាបងប្អូនបង្កើត រស់នៅភូមិទួលព្រំុ២ ឃុំកកោះ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន ៖
– កាំបិតខ្វែ ០១ដើម
-កាំបិតកៃច្នៃ ០១ដើម
តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានឆ្លើយសារ ភាពថា ៖ ពួកគេពិតជារួមគ្នាវ៉ៃដោយដៃ និងកាប់ទៅលើជនរងគ្រោះឈ្មោះ មុំ អេង ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅចំណុចបាសឹង្ហ ស្ថិតក្នុងភូមិថ្មី ឃុំព្រៃតូច ស្រុកមិងប្ញស្សី ខេត្តបាត់ដំបង បណ្តាលអោយស្លាប់នៅលើទូកស្មាច់ ខណៈជនរងគ្រោះទៅលើកខ្យងចំណុចកើតហេតុ។
បច្ចុប្បន្នផ្នែកជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ច្បាប់៕