ចិនបង្ហាញយន្តហោះចម្បាំងបំបាំងកាយថ្មី J-35A ក្នុងកម្មវិធីអាកាសចរណ៍ Zhuhai
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានផ្សាយថា ប្រទេសចិនបានបង្ហាញយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី២ របស់ខ្លួនក្នុងសប្តាហ៍នេះ គឺ J-35A នៅឯការតាំងពិព័រណ៍អាកាសចរណ៍ឈានមុខគេរបស់ប្រទេសនេះ នៅខេត្តក្វាងទុងភាគខាងត្បូង ដែលជាសមិទ្ធិផលនៃប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ទីក្រុងប៉េកាំងមានភាពស្មើគ្នាជាមួយនឹងសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថាអ្នកវិភាគផ្នែកយោធានិយាយថា សមត្ថភាពរបស់ចិនក្នុងការដាក់ដំណើរការយន្តហោះចម្បាំងបំបាំងកាយពីរប្រភេទផ្សេងគ្នា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាយោធារបស់ទីក្រុងប៉េកាំង ប៉ុន្តែចិននៅតែតាមពីក្រោយសហរដ្ឋអាមេរិក។
ជាមួយនឹងយន្តហោះចម្បាំងបំបាំងកាយ J-20 និង J-35A ប្រទេសចិនអះអាងថា ខ្លួនជាប្រទេសដំបូងគេដែលដំណើរការយន្តហោះចម្បាំងបំបាំងកាយពីរប្រភេទបន្ទាប់ពីសហរដ្ឋអាមេរិកដែលមានយន្តហោះ F-22 និង F-35 ។ បច្ចុប្បន្នរុស្ស៊ីមានយន្តហោះចម្បាំងបំបាំងកាយមួយដែលកំពុងប្រតិបត្តិការគឺ Su-57 និងមួយទៀត គឺ Su-75 Checkmate នៅតែស្ថិតក្នុងការអភិវឌ្ឍន៍នៅឡើយ។
យន្តហោះចម្បាំង J-35A បានបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃបើកការតាំងពិពណ៌អាកាសនៅទីក្រុង Zhuhai ដោយបានសម្តែងការសំដែងតាមអាកាស។ បន្ថែមពីលើយន្តហោះ J-35A និង J-20 និង យន្តហោះ Su-57 ពីរគ្រឿងរបស់រុស្ស៊ីត្រូវបានដាក់តាំងបង្ហាញជាលើកដំបូងនៅឯការតាំងពិព័រណ៌អាកាសពីរឆ្នាំដែលមានរយៈពេលរហូតដល់ថ្ងៃអាទិត្យ៕