ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី
សិង្ហបុរី៖ ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ដែលមានអាយុចាប់ពី ២១ឆ្នាំឡើងទៅនៅក្នុងឆ្នាំ២០២៥ នឹងទទួលបានសាច់ប្រាក់ចន្លោះពី ២០០ដុល្លារសិង្ហបុរី ស្មើនឹងប្រហែល ១៤៨ដុល្លារសហរដ្ឋអាមេរិកទៅ ៦០០ដុល្លារសិង្ហបុរី នៅក្នុងខែធ្នូឆ្នាំនេះ។
សូមបញ្ជាក់ថា ការទូទាត់សាច់ប្រាក់តែមួយដងនេះ ធ្វើឡើងក្រោមកញ្ចប់ធានារាប់រ៉ង ដែលមានបំណងជួយសម្រាលសម្ពាធថ្លៃដើមនៃការរស់នៅសម្រាប់គ្រួសារសិង្ហបុរី និងផ្តល់ការគាំទ្របន្ថែមទៀតសម្រាប់គ្រួសារដែលមានចំណូលទាប និងមធ្យម ហើយកញ្ចប់នេះត្រូវបានបង្កើនដោយមានទឹកប្រាក់ ១,៩ពាន់លានដុល្លារសិង្ហបុរីបន្ថែមទៀតនៃថវិកាឆ្នាំ២០២៤។
ក្រសួងហិរញ្ញវត្ថុ ហៅកាត់ (MOF) និងក្រសួងសុខាភិបាល ហៅកាត់ (MOH) បានឲ្យដឹងថា នៅក្នុងខែធ្នូ ឆ្នាំ២០២៤ពលរដ្ឋសិង្ហបុរីពេញវ័យដែលមានសិទ្ធិនឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗពីរដ្ឋាភិបាល ដើម្បីកាត់បន្ថយសម្ពាធនៃការរស់នៅ ទូទាត់ថ្លៃថែទាំសុខភាព និងបង្កើនប្រាក់សន្សំសម្រាប់ចូលនិវត្តន៍។ និងក្រសួងធនធានមនុស្ស ហៅកាត់ (MOM) បានធ្វើការចេញផ្សាយរួមគ្នានៅថ្ងៃព្រហស្បតិ៍នេះ។
ក្រៅពីការទូទាត់ជាសាច់ប្រាក់ ពលរដ្ឋសិង្ហបុរីប្រហែល ១,៤លាននាក់ដែលកើតនៅចន្លោះឆ្នាំ១៩៧៤ និង ២០០៣ រួមបញ្ចូលនឹងទទួលបានការបញ្ចូលទឹកប្រាក់ MediSave មួយដងពី ៣០០ទៅ ៥០០ដុល្លារសិង្ហបុរីនៅក្នុងខែធ្នូផងដែរ។