**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង

រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក

APEC (អង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក) ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៨៩ ដោយបច្ចុប្បន្នមានរដ្ឋសមាជិកចំនួន ២១ គឺជាមហាគ្រួសារដ៏ធំព្រមទាំងជាវេទិកាសហប្រតិបត្តិការពហុភាគីសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលបានផ្សារភ្ជាប់នូវផលប្រយោជន៍រួមនៅក្នុងការជំរុញសេដ្ឋកិច្ចបើកចំហនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក អមជាមួយនឹងការអភិវឌ្ឍប្រកបដោយនវានុវត្តភាព ការតភ្ជាប់គ្នានៃកំណើន និងធ្វើការផ្សារភ្ជាប់ផលប្រយោជន៍ ហើយផ្អែកតាមទិន្នន័យស្ថិតិរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បានរំលេចថា APECរួមចំណែកដល់កំណើនសេដ្ឋកិច្ចពិភពលោករហូតដល់ទៅ ៦០% ឬអាចនិយាយបានថា APECជា«ក្បាលម៉ាស៊ីន»មួយនៃកំណើនសេដ្ឋកិច្ចពិភពលោក និងជាតំបន់ដែលផ្តល់សន្ទុះរស់រវើកបំផុតដល់កម្លាំងសេដ្ឋកិច្ចសកល។ ដើម្បីសម្រេចបាននូវគោលដៅនេះ សេដ្ឋកិច្ចទាំងអស់នៅក្នុងតំបន់ដែលជាពិសេសសេដ្ឋកិច្ចរបស់ប្រទេសចិនដែលបានកើនឡើង៤,៦% ក្នុងត្រីមាសទី ៣ ឆ្នាំ២០២៤ នៅបន្តក្លាយជាកម្លាំងចលករដល់APECរួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកនៃការជឿទុកចិត្តគ្នា មានបរិយាប័ន្ន មានកិច្ចសហប្រតិបត្តិការ និងមានវឌ្ឍភាពឈ្នះ-ឈ្នះ ហើយតួនាទីកាន់តែសកម្មរបស់ប្រទេសចិនក្នុងAPEC ២០២៤ នឹងបញ្ចូលថាមពលថ្មីទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជាពិភពលោកទាំងមូល។

APEC២០២៤ដែលប្រទេសប៉េរូជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយនេះជាលើកទីបីហើយដែលប្រទេសប៉េរូបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ (លើកទី១នៅឆ្នាំ២០០៨ និងលើកទី២នៅឆ្នាំ២០១៦)។ ប្រទេសចិនចាប់ពីឆ្នាំ១៩៩១មក ត្រូវបានពិភពលោកសម្លឹងឃើញថាបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការកសាងភាពជាដៃគូលើការជឿទុកចិត្តគ្នា មានបរិយាប័ន្ន មានកិច្ចសហប្រតិបត្តិការ និងមានវឌ្ឍភាពឈ្នះ-ឈ្នះ ហើយកិច្ចការនេះនឹងបញ្ចូលថាមពលថ្មីទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដល់បណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ កាលពីAPEC ២០២៣ លោក Xi Jinping ប្រធានរដ្ឋចិនបានគូសរំលេចថា «ឱ្យតែឈរជាប់ជានិច្ចជាមួយសច្ចភាព ទោះបីជាត្រូវប្រឈមមុខនឹងការរារាំងរបស់មនុស្សរាប់លាននាក់ក៏ដោយ ក៏ខ្ញុំឆ្ពោះទៅមុខដោយមិនស្ទាក់ស្ទើរឡើយ» ដែលនេះបានស្តែងឱ្យឃើញថា ចិនតែងប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះបេសកកម្មបង្កើតAPEC ហើយរួមគ្នាកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកដែលមានលក្ខណៈបើកចំហ និងសន្តិភាព ដើម្បីភាពចម្រុងចម្រើននៃប្រជាជនយើងទាំងអស់ និងមនុស្សជំនាន់ក្រោយ។

APEC ជាវេទិកាដ៏សំខាន់មួយដែលប្រទេសចិនតែងយកឱកាសនេះជំរុញបុព្វហេតុថែរក្សាសុខសន្តិភាព និងចែករំលែកបទពិសោធន៍របស់ប្រទេសចិនដែលបាននិងកំពុងអនុវត្តយ៉ាងជោគជ័យនូវការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន ហើយគ្មានភាពងាករេឡើយដែលថាប្រទេសចិននឹងបន្តមាគ៌ានៃការអភិវឌ្ឍដោយសន្តិភាព សំដៅធ្វើឱ្យជីវភាពរបស់ប្រជាជនកាន់តែប្រសើរឡើង។ បន្ថែមពីលើនេះ ភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រទេសចិនក្រោមគោលនយោបាយកំណែទម្រង់និងបើកទូលាយកាលពី៤៦ឆ្នាំ បាននិងកំពុងផ្តល់កាលានុវត្តភាពដល់APECក្នុងរយៈពេល៣ទសវត្សរ៍មកនេះ។ ចាប់ពីឆ្នាំ១៩៩១មក ប្រទេសចិនតែងបាននាំAPECក្នុងដំណើររួមគ្នាកសាងភាពជាដៃគូ ដែលមានន័យថាចូលរួមធ្វើការក្នុងគោលដៅរួមនិងគំនិតផ្តួចផ្តើមទាំង៤របស់ចិន ហើយវត្តមានរបស់លោក Xi Jinping ប្រធានរដ្ឋចិនក្នុងវេទិកាAPEC២០២៤នេះនឹងជំរុញភាពប្រសើរឡើងនៃការប្រកៀកស្មាគ្នាដល់រដ្ឋសមាជិកទាំងអស់រួមគ្នាសាងសង់APECក្លាយទៅជាវេទិកាសំខាន់៤រួមមាន៖ ១-សម្រាប់ជំរុញការធ្វើសមាហរណកម្ម ២-គោលនយោបាយដោយផ្អែកលើការចែករំលែកបទពិសោធន៍ ៣-បើកចំហលើការប្រឆាំងនឹងគោលនយោបាយគាំពារពាណិជ្ជកម្ម និង ៤-អភិវឌ្ឍដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ក៏ដូចជាវេទិកាសម្រាប់ការជំរុញការតភ្ជាប់នៃទំនាក់ទំនងគ្នានិងការផ្លាស់ប្តូរគ្នាផងដែរ។ បន្ថែមពីលើនេះ ឆ្នាំ២០២៤នេះ ស្ថិតក្នុងបរិបទនៃបម្រែបម្រួលនិម្មាបនកម្មពិភពលោកដ៏ស្មុគស្មាញ APECរំពឹងទុកជាមុនថា ប្រាជ្ញាចិននឹងរឹងរឹតតែជាដំណោះស្រាយដ៏សំខាន់ចំពោះបញ្ហារអាក់រអួលផ្នែកខ្សែសង្វាក់ផ្តត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្មសកល ពង្រីកវិសាលភាពនៃសេដ្ឋកិច្ចបៃតងតាមរយៈកិច្ចបង្កើនចរន្តអរិយធម៌អេកូឡូស៊ី ព្រមទាំងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពដើម្បីទទួលបានកំណើនប្រកបដោយនិរន្តភាព។
APEC២០២៤ដោយប្រមូលផ្តុំថ្នាក់ដឹកនាំប្រទេសទាំង២០ដែលជាសមាជិក បាននិងកំពុងត្រៀមខ្លួនចូលរួមជាមួយចិនក្នុងការរៀបចំផែនការសម្រាប់ការអភិវឌ្ឍនាពេលអនាគតនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ វាមានសារៈសំខាន់ណាស់ចំពោះផលប្រយោជន៍របស់សមាជិកAPECក្នុងរយៈពេល៣៥ឆ្នាំនេះ ដោយបានឈានដល់យល់ស្របនិងរួមគ្នា អនុវត្តសកម្មភាពជាក់ស្តែងនៃតំបន់ពាណិជ្ជកម្មសេរីនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក(FTAAP) ការជំរុញទំនាក់ទំនងគ្នានឹងការផ្លាស់ប្តូរគ្នា និងការបន្តធ្វើការអភិវឌ្ឍដោយនវានុវត្តន៍។ ជាមួយគ្នា តាមរយៈវេទិកាAPEC ប្រទេសចិនបានចែករំលែកនូវបទពិសោធន៍ជោគជ័យរបស់ខ្លួនក្នុងការដោះស្រាយបានយ៉ាងល្អលើបញ្ហាជាសកលដូចជាជំងឺឆ្លង សន្តិសុខស្បៀង និងសន្តិសុខថាមពល ហើយយន្តការរបស់ប្រទេសចិនបានជួយសម្រួលសកម្មភាពសមូហភាពតាមរយៈការពិគ្រោះយោបល់ និងជំរុញកិច្ចសហប្រតិបត្តិការតំបន់តាមរយៈជំនួយទៅវិញទៅមក។

ជារួម APEC២០២៤គឺជាក្តីរំពឹងដ៏សំខាន់សម្រាប់ពិភពលោក ដោយមានចិនដែលតែងដើរតួនាទីផ្តល់កិច្ចសហប្រតិបត្តិការក្នុងការបន្តកិច្ចអភិវឌ្ឍគ្នាទៅវិញទៅមក។ លោក Xi Jinping ប្រធានរដ្ឋចិនតែងបានបង្ហាញពីជំហរត្រៀមរួចជាស្រេចរបស់ប្រទេសចិនក្នុងភាពជាដៃគូ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងការសិក្សាពីគ្នាទៅវិញទៅមក ដើម្បីនាំAPECរួមគ្នាដោះស្រាយប្រឈមមុខនឹងបញ្ហាសកល ដែលជាគន្លឹះនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូលទៅសម្រេចបាននូវការអភិវឌ្ឍសន្តិភាព ការអភិវឌ្ឍធំទូលាយ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពតាមរយៈសកម្មភាពជាក់ស្តែងរបស់រដ្ឋសមាជិកAPECដោយប្រទេសចិននឹងបន្តបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីផ្តល់ភាពពេញលេញដល់ភាពសម្បូរបែបនៃសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ទាញយកកម្លាំងពីគ្នាទៅវិញទៅមក បង្កើនអានុភាពកាន់តែប្រសើរឡើងនៃឥទ្ធិពលនៃសកម្មភាពដែលទាក់ទងគ្នា និងសម្រេចបាននូវការអភិវឌ្ឍរួម៕ ដោយបណ្ឌិត ជា មុនីឫទ្ធិសមាជិកប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង