**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង

មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត

សេអ៊ូល៖ នៅថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកានេះ តុលាការមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង បានផ្តន្ទាទោសមេដឹកនាំគណបក្សប្រឆាំង លោក Lee Jae-myung ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ជាមួយការព្យួរទោសរយៈពេល២ឆ្នាំ ពីបទបំពានច្បាប់បោះឆ្នោត ហើយការផ្តន្ទាទោសនេះដែរបើមិនមានអ្វីប្រែប្រួលទេ វាអាចបំផ្លាញដល់ការប៉ុនប៉ងរបស់លោកដែលចង់ឈរឈ្មោះចូលរួម ប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៧។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅបន្ទាប់ពីសវនាការកាត់ទោស លោក Lee បានបញ្ជាក់ថាលោកនឹងប្ដឹងឧទ្ធរណ៍។ ដោយចាប់ផ្ដើមជាមួយការពិតជាមូលដ្ឋាន នេះគឺជាការសម្រេចចិត្តមួយដែលពិបាក នឹងទទួលយក។ ប្រសិនបើការប្ដឹងឧទ្ធរណ៍របស់លោកបរាជ័យ ហើយការផ្តន្ទាទោសដាក់ពន្ធនាគារនៅតែត្រូវបានរក្សាទុកជាបានការ នោះលោក Lee អាចនឹងត្រូវបានដកអភ័យឯកសិទ្ធិក្នុងនាមជាអ្នកតំណាងរាស្ត្រ ហើយលោកនឹងមិនមានសិទ្ធិឈរឈ្មោះក្នុងការបោះឆ្នោតរយៈពេល៥ឆ្នាំ។

សូមបញ្ជាក់ថា លោក Lee Jae-myung គឺជាមេដឹកនាំគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងធំបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។ លោក Lee ដែលបានបរាជ័យក្រោមថ្វីដៃលោក យូន ស៊ុកយុល ជាប្រធានាធិបតីកូរ៉េខាងត្បូងសព្វថ្ងៃ ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២២ បានប្រឈមមុខនឹងសវនាការចំនួន៤ ក្រោយត្រូវបានចោទប្រកាន់លើបទល្មើសជាច្រើន ក្នុងនោះរួមមាន ទាំងការទទួលសំណូក និងប្រព្រឹត្តអំពើពុករលួយ។

លោក Lee ត្រូវបានតុលាការរកឃើញថាមានពិរុទ្ធពីបទបំពានច្បាប់បោះឆ្នោតតាមរយៈការនិយាយកុហក អំឡុងការធ្វើសវនកម្មរបស់សភា កាលពីឆ្នាំ២០២១ ខណៈរូបលោកឈរឈ្មោះជាបេក្ខជនប្រធានាធិបតី អំពីគម្រោងអភិវឌ្ឍដីមួយកន្លែង ក្នុងទីក្រុង Seongnam កាលដែលរូបលោកកាន់តំណែងជាចៅហ្វាយក្រុង។

ដោយឡែក ក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃសុក្រនេះ តុលាការមួយក្នុងទីក្រុងសេអ៊ូល បាននិយាយថាការផ្សព្វផ្សាយព័ត៌មានមិនពិតអំឡុងដំណើរការនៃការបោះឆ្នោត បានរារាំងអ្នកបោះឆ្នោត ពីការធ្វើការសម្រេចចិត្តត្រឹមត្រូវ និងអាចបំផ្លាញប្រជាធិបតេយ្យ។

អត្ថបទដែលជាប់ទាក់ទង