ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន២គ្រួសារ នៅសង្កាត់អូចារ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង
ភ្នំពេញ៖ កាលពីថ្ងៃទី១៥ខែតុលាឆ្នាំ២០២៤ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងបាត់ដំបង ដឹកនាំដោយលោក លាង វាសនា អភិបាលនៃគណៈអភិបាលក្រុង និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង និងសហការី បាននាំយកអំណោយមនុស្សធម៌ របស់អនុសាខាក្រុង ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ០២ គ្រួសារ ។
រួមមានគ្រួសារទី១៖ ឈ្មោះ មៀន សំបាន ភេទប្រុស អាយុ ៤៤ ឆ្នាំ ចំនុច ក្រុម២ ភូមិ ព្រៃកូនសេក សង្កាត់ អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ឆេះអន្លើ) ដោយសារបានអ្នកជិតខាងជួយពន្លត់ទាន់ពេល ) រងគ្រោះកើតឡើងនាថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៩ និង០០នាទី ។
គ្រួសារទី២ ៖ ឈ្មោះ ប៊ុន ស្រីនិច ភេទស្រី អាយុ២៥ឆ្នាំ ស្ថិតនៅភូមិអណ្ដូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង អគ្គីភ័យកើតឡើងនាថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៦ និង៣០នាទីព្រឹក ។
ថ្លែងក្នុងឱកាសនោះ លោក លាង វាសនា
ប្រធានអនុសាខាក្រុង បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តែងនូវការសោកស្តាយចំពោះឧបទ្ទវហេតុដែលបានកើត ឡើងដោយ ក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសារងគ្រោះ។
ជាកិច្ចឆ្លើយតប គ្រួសាររងគ្រោះបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម សុខ លូ ជាពិសេសកាកបាទក្រហមកម្ពុជា ក្រោមការដឹក នាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែបានយក ចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពល រដ្ឋនៅពេលជួបគ្រោះថ្នាក់ផ្សេងៗដោយគ្មានការរើសអើងអ្វីឡើយ។
អំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាក្រុងផ្តល់ជូនក្នុង១គ្រួសាររួមមាន៖ គ្រួសារទី១៖អង្ករ ២៥ គីឡូក្រាម , ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ២យួរ, មី ១កេស, ទឹកសុទ្ធ ៧យួរ ។គ្រួសារទី២ ៖ ថវិកា ១០០,០០០ រៀល ,អង្ករ ៥០ គីឡូក្រាម,ត្រីខ ២យួរ,មី ២កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ,ទឹកសុទ្ធ ១១០យួផងដែរ៕