**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ ប្រកាសលទ្ធផលការប្រណាំងទូក “គូពិសេស” នៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**ព្រះមហាក្សត្រកម្ពុជា យាងជាព្រះរាជាធិបតីព្រះរាជពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក**កម្មវិធី«ប្រយោគបុរាណចិនដែលលោកXi Jinpingចូលចិត្តប្រើ»រដូវកាលទី៣(ភា សាអេស្ប៉ាញ)បានចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ប្រទេសប៉េរូ**ពាក្យប្រៀបធៀបដ៏ល្អរបស់លោក Xi Jinping អំពីកិច្ចសហប្រតិបត្តិការ APEC**អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ទូរស័ព្ទទៅលោក ពូទីន និយាយពីបញ្ហាអ៊ុយក្រែន**រុស្ស៉ី នឹងបញ្ឈប់ការចែកចាយឧស្ម័ន ដល់ប្រទេសអូទ្រីសកាត់តាមអ៊ុយក្រែន ចាប់ពីថ្ងៃសៅរ៍នេះ**សង្ឃ ​គ្រហស្ថ ៧អង្គ/នាក់ ត្រូវបានពលរដ្ឋនិងនគរបាល ចុះឡោ​មព័ទ្ធចាប់បាន ​ក្រោយនាំគ្នាផឹកស្រា ចា​ក់ភ្លេងកំសាន្ដ ក្នុងព្រៃ​កណ្ដាលយប់**អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរចូលរួមថែរក្សាបរិស្ថាន**អំណរគុណ និងការលើកទឹកចិត្តដល់ក្រុមការងារគិលានសង្រ្គោះ៖ «ការលះបង់ នៅពីក្រោយការសប្បាយរីករាយ នាឱកាសពិធីបុណ្យអុំទូក»**រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន សង្ឃឹមថា កិច្ចសហការ និងផ្លាស់ប្តូរធនធានមនុស្សក្នុងវិស័យអប់រំកម្ពុជា-ចិន កាន់តែសម្បូរបែប និងរឹងមាំបន្ថែមទៀត**អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែវើរីជីស**ឯកឧត្តម វង្សី វិស្សុត ផ្តាំផ្ញើដល់កីឡាករទាំងអស់ សូមប្រកាន់ខ្ជាប់នូវវិន័យ សាមគ្គីភាព ភាពថ្លៃថ្នូរ និងរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ដើម្បីដណ្តើមជ័យជំនះ**ឯកឧត្តម គង់ ភោគ អញ្ជើញចូលរួមកិច្ចប្រជុំវេទិកាលម្ហសមុទ្រក្នុងតំបន់អាស៊ានលើកទី១៤ និងវេទិកាលម្ហសមុទ្រក្នុងតំបន់អាស៊ានជាមួយដៃគូសន្ទនាអាស៊ានលើកទី១២ នៅទីក្រុងវៀងចន្ទន៍**ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ជួបសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធទាំង៣ ក្នុងខេត្តពោធិ៍សាត់ ដែលមានសម្ព័ន្ធមេត្រីភាព ចំនួន៨២១នាក់**អ៊ីស្រាអែល បង្កើនការវាយប្រហារលើរដ្ឋធានី Damascus របស់ស៊ីរី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់**អឺរ៉ុប បែងចែកទឹកប្រាក់ ៣០០លានអឺរ៉ូ សម្រាប់គម្រោងលទ្ធកម្មការពារជាតិ ក្នុងចំណោមរដ្ឋជាសមាជិក**ក្រុមហ៊ុន Ford ត្រូវបានផាកពិន័យជាប្រាក់ ១៦៥លានដុល្លារ ជុំវិញការពន្យាពេលប្រមូលរថយន្តដែលមានបញ្ហាកាមេរ៉ាមើលក្រោយ**ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន២គ្រួសារ នៅសង្កាត់អូចារ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង**សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាថ្មី មានរចនាបថខ្មែរ

រុស្ស៉ី នឹងបញ្ឈប់ការចែកចាយឧស្ម័ន ដល់ប្រទេសអូទ្រីសកាត់តាមអ៊ុយក្រែន ចាប់ពីថ្ងៃសៅរ៍នេះ

វីយេន៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters រុស្ស៉ី បានជូនដំណឹងដល់ប្រទេសអូទ្រីសថា ខ្លួននឹងបញ្ឈប់ការចែកចាយឧស្ម័ន កាត់តាមអ៊ុយក្រែន ចាប់ពីថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា នេះតទៅ ខណៈដែលវាក៏ជាសញ្ញាបង្ហាញថា លំហូរចុងក្រោយនៃឧស្ម័នរបស់ទីក្រុងមូស្គូ ទៅកាន់អឺរ៉ុប កាន់តែជិតដល់ពេលបញ្ចប់ដែរ។

អធិការបតីអូទ្រីស លោក Karl Nehammer បាននិយាយថា ការជូនដំណឹងរបស់ក្រុមហ៊ុន Gazprom របស់រុស្ស៉ីអំពីការបញ្ចប់ការផ្គត់ផ្គង់ ត្រូវបានរំពឹងទុកជាយូរមកហើយ ហើយអូទ្រីស ក៏បានត្រៀមលក្ខណៈរួចរាល់ដែរ។

លោក Nehammer បានប្រាប់អ្នកយកព័ត៌មានដូច្នេះថា គ្មាន គ្រួសារណា មួយត្រូវរងានោះទេ កន្លែង ស្តុក គឺមាន ហ្គាសគ្រប់ គ្រាន់។

ផ្លូវនាំចេញឧស្ម័នដ៏ចំណាស់បំផុតរបស់រុស្ស៉ីទៅកាន់អឺរ៉ុប គឺបំពង់បង្ហូរប្រេងមានអាយុកាលតាំងពីសម័យសូវៀត ឆ្លងកាត់អ៊ុយក្រែន ក៏នឹងត្រូវបិទនៅចុងឆ្នាំផងដែរ។ រុស្ស៉ី នឹងនៅតែផ្គត់ផ្គង់ឧស្ម័នឱ្យតែហុងគ្រី ស្លូវ៉ាគីប៉ុណ្ណោះ ដោយហុងគ្រីទទួលបានឧស្ម័នតាមរយៈបំពង់បង្ហូរប្រេង ដែលភាគច្រើនឆ្លងកាត់តួកគី។

គួរបញ្ជាក់ថា មុនសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡេីង រុស្ស៉ីបានបំពេញតម្រូវការឧស្ម័ន ៤០ភាគរយរបស់សហភាពអឺរ៉ុប។ អ៊ុយក្រែន និយាយ ថា ខ្លួន នឹង មិន បន្ត កិច្ច ព្រម ព្រៀង បញ្ជូនឧស្ម័នឆ្លងកាត់ ជាមួយ ក្រុមហ៊ុន Gazprom គ្រប់គ្រង ដោយ រដ្ឋ រុស្ស៉ីទៀតនោះទេ ដេីម្បីដក ហូត ប្រាក់ ចំណេញ ដែល ជួយ ផ្តល់ ហិរញ្ញប្បទាន ដល់ សង្គ្រាម ប្រឆាំង នឹង ប្រទេសខ្លួន៕

អត្ថបទដែលជាប់ទាក់ទង