**ស្នងការរាជធានីភ្នំពេញ ថ្លែងអំណរគុណ និងកោតសរសើរដល់កម្លាំងសមត្ថកិច្ចទាំងអស់ ដែលសហការគ្នាបានល្អ ក្នុងការការពារក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយជោគជ័យ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងបាក់ឌុប ទទួលបាននិទ្ទេស A ទាំង ១១៩នាក់ នៅខេត្តព្រៃវែង**អ៊ីរ៉ង់បដិសេធបេសកជនដែលបានជួបប្រជុំសម្ងាត់ជាមួយលោក Elon Musk**អ៊ីស្រាអែល​បាន​បំផ្លាញ​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​អំឡុង​ការ​វាយ​ប្រហារកាលពី​ខែ​តុលា**Apple ដកប្រព័ន្ធផ្សព្វផ្សាយដែលផ្តល់មូលនិធិដោយរដ្ឋរបស់អាមេរិកចេញពី AppStore ក្នុងប្រទេសរុស្ស៊ី**ឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឡាវ**ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ**​លោក កើត ឆែ៖ ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជិត ៣លាននាក់**ប្រេសុីល រៀបចំពង្រឹងសន្តិសុខ មុនកិច្ចប្រជុំកំពូល G20 នៅដេីមសប្តាហ៍ក្រោយ**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ពលរដ្ឋកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមកិច្ចការពារយ៉ាងយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ច**ក្រុមហ៊ុន Gazprom របស់រុស្ស៊ីនឹងបញ្ឈប់ការដឹកជញ្ជូនឧស្ម័នទៅកាន់ប្រទេសអូទ្រីសចាប់ពីថ្ងៃសៅរ៍**UN ព្រមានអំពើហិង្សាប្រដាប់អាវុធធ្វើឲ្យវិបត្តិមនុស្សធម៌នៅស៊ូដង់កាន់តែយ៉ាប់យឺន**អ៉ីរ៉ង់ គាំទ្រលីបង់​ឲ្យចរចារកកិច្ចព្រមព្រៀបទឈប់បាញ់​ ជាមួយអ៉ីស្រាអែល**ឯកឧត្ដម ប៊ូ ជុំសេរី៖ ទីភ្នាក់ងារព័ត៌មានចិន Xinhua ចាត់ទុកព្រះរាជពិធីបុណ្យអុំទូកខ្មែរជាពិធីបុណ្យរីករាយបំផុតនៅអាស៊ីអាគ្នេយ៍**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញចូលរួមក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេច ស ខេង អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេច ឃួន សុដារី អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ ប្រកាសលទ្ធផលការប្រណាំងទូក “គូពិសេស” នៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ពលរដ្ឋកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមកិច្ចការពារយ៉ាងយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ច

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបង្ហាញរបាយការណ៍ស្ដីពីសភាពការណ៍សន្ដិសុខ ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

របាយការណ៍ដែលអគ្គស្នងការដ្ឋាននគរបាលជាតិ បានវាយតម្លៃថា ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក គិតចាប់ម៉ោង៧ព្រឹក ដល់ម៉ោង៧យប់ បានប្រព្រឹត្តទៅដោយសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ដោយមានកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ពីគណៈបញ្ជាការការពារស្របតាមផែនការដែលបានដាក់ចេញ។

ដោយឡែកសភាពការណ៍បទល្មើស លួចម៉ូតូ១លើក (គោលដៅ ខ.៣.១ រង្វង់មូលនាងមច្ឆា)។ ករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវស៊ើបអង្កេត។

ចំពោះសភាពការណ៍គ្រោះថ្នាក់ផ្សេងៗ ករណីលិចទូក៦លើក ស្មើ៦ទូក (ពុំមានគ្រោះថ្នាក់ដល់អាយុជិវិតឡើយ)។ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១លើក នៅគោលដៅក.៣ម៉ូតូបុកភ្នាក់ងារសន្តិសុខ១លើក បណ្តាលរបួសស្រាលម្នាក់ ត្រូវបានក្រុមការងារបញ្ជូនសង្រ្គោះបឋមនៅស្នាក់ការប្រចាំការសុខា ភិបាល។

លទ្ធផលកិច្ចប្រតិបត្តិការ និងអន្ដរាគមន៍ សង្គ្រោះ កម្លាំងការពារគៅលដៅ បានរកឃើញករណីវង្វេងសាច់ញាតិ ចំនួន៣៩នាក់ (ជនជាតិឥណ្ឌាម្នាក់ មនុស្សចាស់៣នាក់) ដោយបានធ្វើការផ្សព្វផ្សាយ ហើយត្រូវបានសាច់ញាតិមកទទួលយកទៅវិញចំនួន២៥នាក់ និងកំពុងបន្តស្វែងរកសាច់ញាតិចំនួន១៤នាក់ទៀត។

កម្លាំងការពារគោលដៅបានចុះធ្វើការសម្របសម្រួល និងបញ្ចប់ករណីទំនាស់ពាក្យសម្តី ១លើក បង្កឲ្យកើតមានអំពើហិង្សារវាងចំណុះទូកខេត្តកំពង់ធំ (១៩៧) និងចំណុះទូកខេត្តកណ្តាល (១៩៣)។ ករណីនេះពុំបណ្តាលឲ្យមានអ្នករងរបួសឡើយ។

កងកម្លាំងបានចេញអន្តរាគមន៍ជួយសង្រ្គោះករណីទូកលិចទឹកចំនួន៦ទូក ដោយជួយសង្រ្គោះកីឡាករបានទាំងអស់ និងសង្គ្រោះកីឡាករធ្លាក់ពីលើទូកចំនួន៧នាក់ ប្រកបដោយសុវត្ថិភាព។

ក្រុមគ្រូពេទ្យប្រចាំការនៅតាមគោលដៅបានធ្វើការសង្រ្គោះបឋមដល់អ្នកដែលមានបញ្ហាសុខភាពសរុបចំនួន៣,២៦៣នាក់ (ស្រី៨៣២នាក់) និងបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យចំនួន៥នាក់ ៕

អត្ថបទដែលជាប់ទាក់ទង