**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន**ក្រសួងបរិស្ថាន ផ្សព្វផ្សាយសៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ**ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ផ្តាំផ្ញើដល់សិស្សានុសិស្សដែលបានប្រឡងជាប់បាក់ឌុប ក្នុងស្រុកឆ្លូង ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែមទៀត ដើម្បីក្លាយខ្លួនជាមូលធនមនុស្សជួយសង្គមជាតិ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូននវកាយរឹទ្ធិ និងថ្នាក់ដឹកនាំកាយរឹទ្ធិ ខេត្តបាត់ដំបង ចំនួន ១.៩១៥នាក់ ស្រី ១.០២៦នាក់ ដែលមានការចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំក្រសួង ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត មន្ត្រីអប់រំ និងភាគីពាក់ព័ន្ធ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា បានថ្លែងថា ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧ ដោយលោក Robert Stephenson Smyth Baden Powell-BP កើតនៅថៃ្ងទី២២ ខែកុម្ភៈ ឆ្នាំ១៨៥៧ នៅទីក្រុងឡុង៍ ប្រទេសអង់គ្លេស។ បច្ចុប្បន្ននេះ អង្គការពិភពលោកនៃចលនាកាយរឹទិ្ធ (WOSM) មានសមាជិកជាអង្គការ/សមាគមជាតិកាយរឹទិ្ធ (National Scout Organization – NSO) ចំនួន១៧៦ និងមានសមាជិកជាកុមារនិងយុវជនចំនួន ៥៧លាននាក់ជុំវិញពិភពលោក(ទិន្នន័យWOSM2024)។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ចលនាកាយរឹទិ្ធជាតិកម្ពុជា បានចាប់បដិសន្ធិឡើងនៅក្នុងឆ្នាំ១៩៣៤ មកម្ល៉េះ ប៉ុន្តែដោយសារតែកត្តាប្រែប្រួលនយោបាយ និងអស្ថេរភាពសង្គម កាយរឹទិ្ធជាតិកម្ពុជាពុំមានដំណើរការនោះទេ។ នៅក្នុងឆ្នាំ១៩៩៩ ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាគរុគណនៃកាយរឹទិ្ធជាតិកម្ពុជា។ ចលនាកាយរឹទ្ធិនៅកម្ពុជាត្រូវបានបង្កើតឡើងវិញ តាមរយៈមហាសន្និបាតលើកទី១ នៅថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០០៦ និងត្រូវបានទទួលស្គាល់ជាសមាជិកពេញសិទ្ធិរបស់អង្គការពិភពលោកនៃចលនាកាយរឹទិ្ធ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៨។ បច្ចុប្បន្ននេះកាយរឹទិ្ធជាតិ កម្ពុជាមានសមាជិកចំនួន ១៨០.០០០នាក់ ស្រី ៨៨.១៥០នាក់ ស្មើនឹង ៤៨,៩៧% ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារអប់រំ និងការអភិវឌ្ឍកុមារ និងយុវជន តាមរយៈកម្មវិធីអប់រំក្រៅប្រព័ន្ធ និងការអប់រំបែបកាយរឹទិ្ធកម្មដ៏មានប្រសិទ្ធភាព ដែលបានគាំទ្រយ៉ាងពេញទំហឹងដល់ កម្មវិធីសិក្សាក្រៅម៉ោងបន្ថែមរបស់សាលារៀនគំរូ។

លើសពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា កាយរឹទិ្ធជាតិកម្ពុជា បានចូលរួមអនុវត្តយ៉ាងសកម្មដល់ការអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា គោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត និងផែនការយុទ្ធសាស្រ្តវិស័យអប់រំ សំដៅរួមចំណែកអភិវឌ្ឍកម្មវិធីសម្រាប់កុមារនិងយុវជនកម្ពុជា ឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងជំនាញសតវត្សទី២១ ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម៤.០ និងបរិវត្តកម្មឌីជីថល។

តាងនាមឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាថ្នាក់ដឹកនាំនៃកាយរឹទិ្ធជាតិកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាគរុគណនៃកាយរឹទិ្ធជាតិកម្ពុជា ដែលបានជួយឧបត្ថម្ភគាំទ្រដល់ដំណើរការចលនាកាយរឹទ្ធិនៅព្រះរាជាណាចក្រកម្ពុជា ឱ្យមានការរីកចម្រើន និងមានសកម្មភាពខ្លាំងក្លារហូតមកដល់បច្ចុប្បន្ននេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា ពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូននវកាយរឹទ្ធិនាថ្ងៃនេះ បានឆ្លើយតបទៅនឹងខ្លឹមសារនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យយុវជនកម្ពុជាចូលរួមអនុវត្តគម្រោងសកម្មភាពនានា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) និងចូលរួមក្នុងបុព្វហេតុកសាងពន្លកយុវវ័យប្រកបដោយចំណេះដឹង សីលធម៌ល្អ ចរិយាសម្បតិ្ត ថ្លៃថ្នូរ ជាពលរដ្ឋល្អ ប្រកាន់ខ្ជាប់នូវកាតព្វកិច្ចជួយអ្នកដ៏ទៃ ជួយសង្គមជាតិ និងភក្តីភាពជានិច្ចជាមួយរាជរដ្ឋាភិបាលកម្ពុជា។

បន្ថែមពីនេះ ដើម្បីរក្សាបាននូវគុណតម្លៃរបស់កាយរឹទិ្ធជាតិកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានផ្តល់ជូនបន្ថែមដល់ការងារអភិវឌ្ឍចលនាកាយរឹទិ្ធនៅតាមគ្រឹះស្ថានសិក្សា និងសហគមន៍ ដែលមានសកម្មភាពចាំបាច់មួយចំនួនរួមមាន៖

១-ថ្នាក់ដឹកនាំកាយរឹទ្ធិជាតិកម្ពុជាគ្រប់លំដាប់ថ្នាក់ ត្រូវជំរុញការងារក្លឹបកាយរឹទិ្ធ និងរចនាសម្ព័ន្ធកងល្បាតកាយរឹទិ្ធនៅតាមសាលារៀនគំរូ តាមរយៈពង្រឹងសកម្មភាពសិក្សាក្រៅម៉ោងបន្ថែម ពោលគឺ២ម៉ោងក្នុង១សប្តាហ៍ ដើម្បីបង្កើនគុណភាពអប់រំ និងបណ្តុះបណ្តាលធនធានកុមារ និងយុវជនក្លាយជាកាយរឹទ្ធិដ៏រឹងមាំ និងមានប្រយោជន៍ចំពោះសង្គមជាតិ។២-កាយរឹទ្ធិថ្នាក់ក្រុង ស្រុក ខណ្ឌទាំងអស់ ត្រូវយកចិត្តទុកដាក់ណែនាំកសាង និងពង្រឹងកងឯកភាពកាយរឹទិ្ធនៅតាមសាលាបឋមសិក្សា និងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រោមឱវាទរបស់ការិយាល័យអប់រំ យុវជន និងកីឡា ក្រុង ស្រុក ខណ្ឌ។

៣-ថ្នាក់ដឹកកាយរឹទ្ធិនៅតាមកងឯកភាព (គ្រឹះស្ថានសិក្សា) ទាំងអស់ ត្រូវជួយឧបត្ថម្ភគាំទ្រ និងជួយបង្កលក្ខណៈឱ្យសមាជិកនៃកាយរឹទិ្ធជាតិកម្ពុជា បានធើ្វសកម្មភាពតាមផែនការកងល្បាតប្រចាំសប្តាហ៍ ប្រចាំខែ និងប្រចាំឆ្នាំ និងលើកកម្ពស់ការយល់ដឹងលើជំនាញកាយរឹទិ្ធកម្ម និងពង្រឹងប្រព័ន្ធវាយតម្លៃបណ្ណវឌ្ឍនកម្ម បណ្ណជំនាញ និងការផ្តល់រង្វាន់កាយរឹទិ្ធកម្ម ដល់សមាជិកនៃកាយរឹទិ្ធជាតិកម្ពុជាដែលមានស្នាដៃឆ្នើមនៅក្នុងសាលារៀន។

៤-គណៈកម្មការប្រតិបតិ្តជាតិ រាជធានីខេត្ត និងក្រុង ស្រុក ខណ្ឌ គប្បីត្រូវបន្តស្វែងរកកិច្ចសហប្រតិបតិ្តការជាមួយអង្គការ សមាគម និងចលនាសហជីព ដើម្បីរៀបចំ ចងក្រងប្រព័ន្ធកងល្បាតកាយរឹទិ្ធសហគមន៍ ឱ្យមានការរីកចំរើន និងឆ្លើយតបទៅគោលនយោបាយរបស់អង្គការពិភពលោកនៃចលនាកាយរឹទិ្ធ ដែលបានកំណត់យកគោលដៅយុទ្ធសាស្រ្តអាទិភាព ការពង្រីកសមាជិកភាព តាមរយៈចលនាកាយរឹទិ្ធ សហគមន៍ (Community-based in Scouting – CBS)។

ជាថ្មីម្ដងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ សូមសម្តែងនូវការអបអរសាទរ និងការកោតសរសើដោយស្មោះស្ម័គ្រចំពោះឯកឧត្តមអភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង និងជាប្រធានកាយរឹទ្ធិ ខេត្តបាត់ដំបង លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារចុះពង្រឹងខេត្ត គណៈអភិបាលស្រុកទាំងអស់ ព្រមទាំងក្រុមការងារនាយកដ្ឋានសហប្រតិបតិ្តការកាយរឹទិ្ធ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងបានចំណាយពេលវេលាជួយបង្កលក្ខណៈគ្រប់យ៉ាង ដើម្បីជំរុញ និងលើកទឹកចិត្តឱ្យសិស្សានុសិស្សាក្នុងខេត្តបាត់ដំបង ស្ម័គ្រចិត្តចូលរួមក្នុងចលនា កាយរឹទិ្ធ កម្ពុជា ដើម្បីសម្រេចបានកំណើនសមាជិកភាពស្របតាមផែនការយុទ្ធសាស្រ្តរបស់កាយរឹទិ្ធជាតិកម្ពុជា ឆ្នាំ២០២៤-២០២៨ ៕

អត្ថបទដែលជាប់ទាក់ទង