ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ
ថ្ងៃទី ១៥ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅទីក្រុងលីម៉ា រដ្ឋធានីប្រទេសប៉េរូ។
លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានអញ្ជើញថ្លែងសុន្ទរកថាដោយបានលើកឡើងថា ពីឆ្នាំទៅមិញមក ពិព័រណ៌« ដំណើរឆ្លងកាត់អរិយធម៌ » ដែលតាំងបង្ហាញក្នុងពិភពលោកបានមកដល់ប្រទេសប៉េរូ ហើយទទួលបានការស្វាគមន៍ដ៏កក់ក្តៅពីប្រជាជនប៉េរូ ។ ពេលថ្មីៗនេះ ស្ថាប័នវិទ្យុនិងទូរទស្សន៍ប្រទេសទាំងពីរនឹងធ្វើពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» នៅប៉េរូ ជឿជាក់ថានេះនឹងជួយឱ្យមិត្តប៉េរូយល់ដឹងកាន់តែស៊ីជម្រៅចំពោះប្រទេសចិន។
លោក Shen Haixiong បានបន្តថា បណ្តាញទូរទស្សន៍អន្តរជាតិ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua ។ សង្ឃឹមតាមរយៈផេកនេះ បង្ហាញជូនព័ត៌មានអំពីការរីកចម្រើននៃសេដ្ឋកិច្ចនិងសង្គមរបស់ពិភពលោកនិងប្រទេសចិនចំពោះអ្នកប្រើភាសា Quechua បង្ហាញភាពទាក់ទាញនៃវប្បធម៌ប្រពៃណីនិងវប្បធម៌សម័យទំនើប ដើម្បីបើកបង្អួចយល់ដឹងពីប្រទេសចិននិងពិភពលោកមួយសម្រាប់អ្នកប្រើប្រាស់ទាំងអស់៕