**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីជប៉ុន ចូលរួមរំលែកទុក្ខដល់មីយ៉ាន់ម៉ានិងថៃ ក្រោយរងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា**តំបន់ជាច្រើននៅប្រទេសថៃ រួមមានទាំងភាគខាងជើង ភាគកណ្តាល និងទីក្រុងបាងកក បានរងឥទ្ធិពលញ័ររញ្ជួយដី**ការិយាល័យគណៈកម្មាធិការធានារ៉ាប់រងថៃ ចេញសារព្រមានយ៉ាងម៉ឺងម៉ាត់ដល់ទីភ្នាក់ងារ និងឈ្មួញកណ្តាលធានារ៉ាប់រង ដែលអនុវត្តដោយអយុត្តិធម៌ចំពោះឆ្លើយតបនឹងការខូចខាតដោយសារគ្រោះរញ្ជួយដី**អ្នកនាំពាក្យបរិស្ថាន៖ សូមបង្ការកុំឱ្យមានភ្លើងឆេះព្រៃ ដែលជាមូលហេតុអ្វើឱ្យមានការធ្លាក់ចុះគុណភាពខ្យល់ និងការបាត់បង់ជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ី**លោក ដូណាល់ ត្រាំ ហៅទូរសព្ទប្រកបដោយផ្លែផ្កា ជាមួយនាយករដ្ឋមន្រ្តីកាណាដា ចំពេលមានភាពតានតឹងកើនឡើងរវាងសម្ព័ន្ធមិត្តមានព្រំដែនជាប់គ្នាទាំង២**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាវាគ្មិន ក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ ស្តីពីវិធីសាស្ត្រស្រាវជ្រាវរឿងក្តី និងបំបែករឿងក្តីព្រហ្មទណ្ឌដោយនគរបាលយុត្តិធម៌ ដល់និសិ្សត នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)**គ្គ្រោះរញ្ជួយដីបានបំផ្លិចបំផ្លាញ​វាយប្រហារ​ប្រទេស​មី​យ៉ាន់​ម៉ា និងថៃ សម្លាប់​មនុស្ស​ជាង​១.០០០​នាក់​**លោក Elon Musk កំពុងប្រឈមមុខនឹងបណ្តឹងក្លែងបន្លំ ជុំវិញការបង្ហាញភាគហ៊ុន Twitter យឺតយ៉ាវ**អ៉ីរ៉ង់ ថាទីក្រុងតេហេរ៉ង់នឹងវាយប្រហារទៅលើ មូលដ្ឋានយោធាអាមេរិកនៅក្នុងតំបន់**ទេសរដ្ឋមន្រី្ត លី ធុជ ជំរុញលេីកទឹកចិត្តឱ្យវិនិយោគិនតំបន់ក្វាងស៊ី ប្រទេសចិន ពិចារណាពង្រីកការវិនិយោគដោយផ្ទាល់នៅកម្ពុជា ស្របតាមទស្សនវិស័យរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី**បទវិភាគ៖ធ្វើដំណើរជាមួយចិនគឺធ្វើដំណើរជាមួយកាលានុវត្តភាព**រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ រួមគ្នាកសាងអំពើល្អប្រៀបដូចជាការរក្សាសន្តិភាពកម្ពុជាឱ្យស្ថិតស្ថេរ**សម្ដេច ស ខេង ស្នើឱ្យអាជ្ញាធរ ប្រជាពលរដ្ឋ និងក្មួយៗជាសិស្សានុសិស្ស សូមយកចិត្តទុកដាក់ ចូលរួមបង្ការ ទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ

មនុស្សប្រហែល ១៥០០នាក់ ត្រូវបានសម្លាប់ ក្នុងការតវ៉ាទម្លាក់នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina

ដាកា៖ មេដឹកនាំស្តីទីរបស់ប្រទេសបង់ក្លាដែស លោក មូហាម៉ាដ យូនុស (Muhammad )បានអះអាងកាលពីថ្ងៃអាទិត្យទី១៧វិច្ឆិកាថា មនុស្សប្រហែល ១៥០០នាក់ត្រូវបានសម្លាប់នៅក្នុងការតវ៉ាទម្លាក់នាយករដ្ឋមន្ត្រី ស៊ិក ហាស៊ីណា (Sheikh Hasina) ក្នុងឆ្នាំនេះ ខណៈមនុស្សប្រហែលជា ៣៥០០ នាក់អាចត្រូវបានចាប់ពង្រត់ដោយបង្ខំក្នុងអំឡុងពេលកាន់អំណាចរយៈពេល ១៥ឆ្នាំរបស់លោកស្រី ហាស៊ីណា។

ការតវ៉ាបានចាប់ផ្តើមក្នុងខែកក្កដាជាចលនាដឹកនាំដោយនិស្សិតប្រឆាំងនឹងកូតាការងារក្នុងវិស័យសាធារណៈ និងបានឈានដល់ភាពចលាចលដ៏សាហាវបំផុតចាប់តាំងពីឯករាជ្យបង់ក្លាដែសក្នុងឆ្នាំ១៩៧១ ដោយបានបង្ខំឱ្យលោកស្រី ហាស៊ីណា ភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា។ លោក យូនុស បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិដែលប្រារព្ធខួប ១០០ថ្ងៃនៃរដ្ឋាភិបាលបណ្តោះអាសន្ន ដោយលោកសន្យាថានឹងកាត់ទោសអ្នកដែលទទួលខុសត្រូវចំពោះអំពើហិង្សាកន្លងមក។ រដ្ឋាភិបាល​របស់​លោក យូនុស បាន​ប្តេជ្ញា​ធានា​នូវ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​នៃ​អ្វី​ដែល​លោក​ហៅថា​ជា «កំហឹង​របស់​របប​ផ្តាច់ការ»។

លោក យូនុស បានលើកឡើងថា គណៈកម្មការស៊ើបអង្កេតការបាត់ខ្លួនដោយបង្ខំបានរកឃើញព័ត៌មានចំនួន ១៦០០ករណីគិតត្រឹមខែតុលា ប៉ុន្តែចំនួនសរុបអាចលើសពី ៣៥០០ករណី។ លើសពីនេះ លោកបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលរបស់លោកក្នុងការទាមទារការធ្វើបត្យាប័នលោកស្រី ហាស៊ីណា ពីប្រទេសឥណ្ឌាផងដែរ។ លោកបានសង្កត់ធ្ងន់ថា ៖«យើងនឹងកាត់ទោសរាល់ឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងរយៈពេល ១៥ឆ្នាំកន្លងមកនេះ ខណៈរដ្ឋាភិបាលបានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងដើម្បីនាំយកអ្នកដែលទទួលខុសត្រូវចំពោះករណីបាត់ខ្លួន និងការសម្លាប់ និងអំពើហិង្សាខែកក្កដាដល់ខែសីហាទៅកាន់តុលាការអន្តរជាតិ»។

មេដឹកនាំស្តីទីរូបនេះបានសង្កត់ធ្ងន់ថា ផែនការសម្រាប់ការបោះឆ្នោតសកលបន្ទាប់នៅក្នុងប្រទេសដែលមានប្រជាជនចំនួន ១៧០លាននាក់នឹងត្រូវបានបង្ហាញ នៅពេលដែលកំណែទម្រង់ការបោះឆ្នោតត្រូវបានបញ្ចប់។ គណបក្សនយោបាយរួមទាំងគណបក្សជាតិនិយមបង់ក្លាដែស (BNP) ដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីកាឡេដា សៀ (Khaleda Zia) បាននឹងកំពុងដាក់សម្ពាធលើរដ្ឋាភិបាលបណ្តោះអាសន្នសម្រាប់ផែនការច្បាស់លាស់ក្នុងការរៀបចំការបោះឆ្នោតជាតិឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

អត្ថបទដែលជាប់ទាក់ទង