**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាសារព័ត៌មានលើកទី៥ ស្តីពី «សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»**លទ្ធផលនៃការចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥**បទវិភាគ៖បទពិសោធន៍និងការបំផុសគំនិត៧ចំណុចបានតម្រង់ទិសដៅយ៉ាងច្បាស់លាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក**ឯកឧត្តម កែប ជុតិមា ដឹកនាំសមាជិក ចុះពិនិត្យសិក្សាការងារសន្តិសុខ សម្រាប់រៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព**លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅដល់ទីក្រុង Rio de Janeiro(រីយ៉ូដឺហ្សាណេរ៉ូ) ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសG20 លើកទី ១៩ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល**សមាជិក APEC អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាព**តួកគី​បាន​រារាំង​ប្រធានាធិបតី​អ៊ីស្រាអែល​មិន​ឲ្យ​ចូលរួមក្នុងកិច្ចប្រជុំកំពូល COP29 នៅទីក្រុងបាគូ**លោក Zelensky គាំទ្រ​ការ​លើក​ឡើង​នៃ​ការ​រឹត​បន្តឹង​របស់​អាមេរិក​លើ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ**ដើម្បីរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនប្រជាជន តើប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ មានតួនាទីភារកិច្ចអ្វីខ្លះទៅ?**ក្រសួងការងារ និងអង្គការ Swisscontact ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣»**កម្ពុជា-ចិន ពិភាក្សាផ្លាស់ប្តូរយោបល់គ្នាពីកាលានុវត្តភាពក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង**រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការរៀបចំសណ្តាប់ធ្នាប់ បណ្តាញខ្សែកាប្លិ៍អាកាសតាមដងផ្លូវចំនួន៤០ ខ្សែ ដើម្បីលើកកម្ពស់សោភណភាព**លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្រសួងការបរទេស នៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន**ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ភារកិច្ចជូន ប្រធានស្តីទីពន្ធនាគារខេត្តកោះកុង**ក្រសួងមហាផ្ទៃ ជូនដំណឹងស្ដីពីការប្រឡងប្រជែងជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំឱ្យចូលសិក្សា ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ដ្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល និងថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ កីឡាករចំណុះទូកង” នរិន្ទរង្សីពិជ័យចិត្របុត្រ ” នៅវត្តឯករង្សី ស្រុកឯកភ្នំ**ឯកឧត្តមបណ្ឌិត លី ធុជ ជួបប្រជុំទ្វេភាគីជាមួយ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម នៅទីក្រុងហាណូយ**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាប្រទេសតូចមួយ មហិច្ឆតារបស់យើងពុំស្ថិតលើកម្លាំងយោធានោះទេ ប៉ុន្តែស្ថិតលើការកសាងសន្តិភាព**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាព គឺជាមូលដ្ឋានគ្រឹះស្នូល នៃទស្សនវិជ្ជានយោបាយរបស់ គណបក្សប្រជាជនកម្ពុជា

សាលារៀននៅរដ្ឋធានីញូវដេលី ផ្លាស់ប្ដូររបៀបសិក្សា ពីការសិក្សានៅថ្នាក់រៀនផ្ទាល់ ទៅថ្នាក់រៀនតាមអនឡាញ ដោយសារផ្សែងអព្ទពុលខ្លាំង

ញូវដេលី៖ រដ្ឋធានីញូវដេលីរបស់ប្រទេសឥណ្ឌាបានប្រកាសនៅថ្ងៃចន្ទទី១៨វិច្ឆិកាពីផ្លាស់ប្ដូររបៀបសិក្សា ដោយប្តូរពីការសិក្សានៅថ្នាក់រៀនផ្ទាល់ ទៅថ្នាក់រៀនតាមអ៊ីនធឺណិត ខណៈផ្សែងអព្ទពុលកាន់តែអាក្រក់ទៅៗ។

កម្រិតនៃភាគល្អិតក្នុងខ្យល់ ឬ PM2.5 អាចបង្កមហារីកដ៏គ្រោះថ្នាក់ តាមរយៈការជ្រៀតចូលចរន្តឈាមតាមរយៈសួត ទន្ទឹមនឹងផ្សែងអព្ទពណ៌ប្រផេះយ៉ាងក្រាស់បានគ្របដណ្ដប់ទូទាំរដ្ឋធានីញូវដេលី។ រដ្ឋធានីនៃប្រទេសឥណ្ឌាមួយនេះត្រូវបានគ្របដណ្ដប់ដោយផ្សែងអព្ទពុលយ៉ាងខ្លាំងជារៀងរាល់ឆ្នាំ ដែលភាគច្រើនមានប្រភពមកពីការដុតកម្ទេចសំណល់កសិកម្មដោយកសិករក្នុងតំបន់ដើម្បីសម្អាតវាលស្រែរបស់ពួកគេសម្រាប់ការភ្ជួររាស់។ ក្រៅពីនេះ ក៏រួមបញ្ចូលដោយផ្សែងរោងចក្រឧហ្សាហកម្ម និងផ្សែងយានយន្តផងដែរ។

អភិបាលរដ្ឋធានីញូវដេលីលោកស្រី អាទីស៊ី (Atishi) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យថា ថ្នាក់រៀនផ្ទាល់នឹងត្រូវបិទសម្រាប់សិស្សទាំងអស់ លើកលែងតែថ្នាក់ទី១០ និងទី១២ ប៉ុណ្ណោះ។ សាលាបឋមសិក្សាត្រូវបាបិទថ្នាក់រៀនផ្ទាល់ ​និងការរឹតបណ្តឹងបន្ថែមទៀតជុំវិញការដាក់កម្រិតលើរថយន្តដែលដំណើរការដោយប្រេងម៉ាស៊ូត និងវិស័យសំណង់។ រដ្ឋាភិបាលបានអំពាវនាវឱ្យកុមារ និងមនុស្សចាស់ក៏ដូចជាអ្នកដែលមានបញ្ហាសួត ឬបេះដូងស្នាក់នៅក្នុងផ្ទះឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

រដ្ឋធានីញូវដេលី និងតំបន់ជុំវិញ ដែលមានប្រជាជនជាង ៣០លាននាក់បានជាប់ចំណាត់ថ្នាក់កំពូលលើពិភពលោកដែលមានការបំពុលខ្យល់អាក្រក់បំផុតក្នុងរដូវរងារ។ សីតុណ្ហភាពត្រជាក់ជាងមុន និងខ្យល់បក់យឺតបានធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ។ តុលាការកំពូលរបស់ឥណ្ឌាកាលពីខែមុនបានសម្រេចថា ខ្យល់ស្អាតគឺជាសិទ្ធិមូលដ្ឋានរបស់មនុស្ស ខណៈតុលាការប្រទេសនេះបានបញ្ជាឱ្យទាំងរដ្ឋាភិបាលកណ្តាល និងអាជ្ញាធរកម្រិតរដ្ឋចាត់វិធានការលើនញ្ហានេះឱ្យហ្មត់ចត់ជាងនេះ។ គួរបញ្ជាក់ថា បញ្ហាបំពុលខ្យល់នេះបានបណ្តាលឱ្យមនុស្សស្លាប់មុនអាយុរាប់ពាន់នាក់នៅទេសឥណ្ឌា៕

អត្ថបទដែលជាប់ទាក់ទង