កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យឯកឧត្តម WANG WENBIN ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Zhang Huanteng អគ្គនាយរងទទួលបន្ទុកនាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេស នៃគណៈប្រតិភូគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន (NDRC) ចូលជួបសម្តែងការគួរសម និងពិភាក្សាលើវឌ្ឍនភាពការងារនៃការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ និងបានពិភាក្សាការងារសិក្សាដើម្បីជំរុញ និងធ្វើទំនើបកម្មបណ្តាញផ្លូវដែកនៅកម្ពុជា។
ជំនួបពិភាក្សាការងារនេះបានធ្វើឡើងនារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង មន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប៕