**លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលG20លើកទី ១៩ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ**តួនាទីចិន ក្នុងយន្តការនៃកិច្ចប្រជុំ G20**ក្រុមប្រឹក្សាខេត្តស្វាយរៀង រៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុករមាសហែក**ស្អែកនេះ រដ្ឋសភា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដល់ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា**អាឡឺម៉ង់នឹងបញ្ជូនយន្តហោះគ្មានមនុស្សបើកដែលគ្រប់គ្រងដោយ AI ទៅកាន់អ៊ុយក្រែន**EU បញ្ជាក់ថា​ទីក្រុងវ៉ាស៊ីនតោនបានដកការរឹតបន្តឹងលើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលអាមេរិកផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន**ប្រធានាធិបតី Abkhazia ប្រកាសលាលែងពីតំណែង ចំពេលមានរលកនៃភាពចលាចលប្រឆាំងរដ្ឋាភិបាល**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាស្បៀងអាហារ ប្រេងឥន្ធនៈ ជាអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនអ្នកបើកបរកាណូត និងបើកបររថយន្តគិលានសង្គ្រោះនៅស្រុកសណ្ដាន់**កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន

រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តបាត់ដំបង ទទួលជួបសម្តែងការគួរសម ពិភាក្សាការងារ និងចុះហត្ថលេខាលើខ្លឹមសារនៃកិច្ចសហប្រតិបតិ្តការរវាងរដ្ឋបាលខេត្តបាត់ដំបងនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងគណៈប្រតិភូទីក្រុងស៊ុងដុង-ហ្គូ នៃសាធារណរដ្ឋកូរ៉ ដឹកនាំដោយលោក ជុង វ៉ុនអូ (CHONG WON O) អភិបាលក្រុងស៊ុងដុង-ហ្គូ ដែលជំនួបនេះធ្វើឡើងនៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង។

គំនិតផ្ដួចផ្ដើមនៃកិច្ចសហប្រតិបតិ្តការដែលភាគីទាំងពីរបានចុះហត្ថលេខាមានបីចំណុចសំខាន់ៗរួមមាន៖ទី១.កិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនាក់កិច្ចសហប្រតិបត្តិការមានប្រយោជន៍ផ្ដល់ឱ្យគ្នាទៅវិញទៅមកដោយឈរលើគោលការណ៍ស្មើភាព និងមិត្តភាព,ទី២.កិច្ចខិតខំជំរុញកិច្ចសហប្រតិបត្តិការទំនាក់ទំនងដើម្បីកិច្ចអភិវឌ្ឍន៍សម្បូរបែប ដូចជាការអប់រំ បណ្ដុះបណ្ដាល សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា និងទី៣.ការកសាងទំនុកចិត្តទៅវិញទៅមកក្នុងស្មារតីភាតរភាព និងមានបំណងចុះអនុស្សរណៈយោគយល់គ្នានាពេលអនាគត និងបន្តរៀបចំកិច្ចការចាំបាច់មួយចំនួនមុនពេលចុះអនុស្សរណៈយោគយល់គ្នា។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានជម្រាបជូនគណៈប្រតិភូកូរ៉េពីសក្ដានុពលដ៏សំបូរបែបរបស់ខេត្តបាត់ដំបងលើវិស័យកសិកម្ម ទេសចរណ៍ វប្បធម៌ ជាពិសេសកាលពីចុងឆ្នាំ២០២៣កន្លងទៅទីក្រុងបាត់ដំបងត្រូវបានអង្គការយូណេស្កូចុះក្នុងបណ្តាញទីក្រុងច្នៃប្រតិដ្ឋផ្នែកម្ហូបអាហារ។

ឯកឧត្តម សុខ លូ ជម្រាបជូនបន្ថែមដល់គណៈប្រតិភូកូរ៉េពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តក្នុងការកសាងខ្លួនដើម្បីដាក់បញ្ចូលក្រុងបាត់ដំបងជាទីក្រុងវៃឆ្លាតនាពេលអនាគត។

ជាមួយគ្នានោះ ឯកឧត្តម សុខ លូ បានប្រកាសស្វាគមន៍អ្នកវិនិយោគកូរ៉េឱ្យមកបណ្ដាក់ទុនវិនិយោគនៅខេត្តបាត់ដំបងជាពិសេសលើវិស័យកសិកម្ម ដែលមានសក្ដានុពលខ្ពស់ប៉ុន្តែការកែច្នៃនៅមានកម្រិត។

លោក ជុង វ៉ុនអូ (CHONG WON O) អភិបាលក្រុងស៊ុងដុង-ហ្គូ បង្ហាញការកត់សម្គាល់ពីសក្ដានុពលដ៏សំបូរបែបនៅខេត្តបាត់ដំបងលើវិស័យជាច្រើនហើយដើម្បីជាកិច្ចចាប់ផ្ដើម ជំហានដំបូងក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងក្រុងស៊ុងដុង-ហ្គូ និងរដ្ឋបាលខេត្តបាត់ដំបង ភាគីកូរ៉េនឹងបើកមជ្ឈមណ្ឌលសិក្សាភាសាកូរ៉េ និងមជ្ឈមណ្ឌលវប្បធម៌កូរ៉េនៅក្នុងខេត្តបាត់ដំបង៕

អត្ថបទដែលជាប់ទាក់ទង