**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាថកឋាស្តីពីការបង្កើតកិច្ចសហការណ៍ នៅក្នុងការដឹកនាំវិស័យសុខាភិបាល ជូនដល់អ្នកដឹកនាំក្រោមឱវាទ**ក្រសួងទេសចរណ៍ ជូនដំណឹងស្តីពីការចូលរួមពិព័រណ៍ទេសចរណ៍ ASEAN Travel Exchange (TRAVEX) ចាប់ពីថ្ងៃទី១៩-២៥ ខែមករា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី**កម្ពុជា-អេស្ប៉ាញ ពិភាក្សាអំពីមធ្យោបាយ ដើម្បីលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគ និងវិស័យនានា ដែលជាផលប្រយោជន៍រួម**ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញជាអធិបតីក្នុងពិធីប្រគេនជ័យលាភីដល់សមណសិស្ស សិស្សពូកែទូទាំងប្រទេស ផ្នែកភាសាបាលី-សំស្រ្កឹត និងសូត្រព្រះបាតិមោក្ខ**រាជរដ្ឋាភិបាលសម្រេចទទួលស្គាល់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ចំនួន ៤ ជាថ្នាលរបស់រាជរដ្ឋាភិបាល**អគ្គនាយករង ប.ស.ស. ជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ នៃសាធារណរដ្ឋកូរ៉េ**រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការរៀបចំមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយ នៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤**មេដឹកនាំបណ្តោះអាសន្នបង់ក្លាដែស លោក Muhammad Yunus រំពឹងថាទំនាក់ទំនងរវាងបង់ក្លាដែស ជាមួយអាមេរិក បន្តរឹងមាំក្រោមអាណត្តិរបស់លោក ត្រាំ**រដ្ឋមន្រ្តីការបទេសចិន និងរុស្ស៉ី ជួបគ្នានៅឯ G20 ពិភាក្សាពីបញ្ហាអ៊ុយក្រែន និងឧបទ្វីបកូរ៉េ**សម្ដេចតេជោ៖ កត្តាពេលវេលា គឺសំខាន់ណាស់ប្រសិនបើយើងមិនខិតខំប្រែង និងបើមិនមានការរៀបចំឱ្យបានត្រឹមត្រូវនោះទេ កម្ពុជាអាចនឹងធ្លាក់ក្នុងអន្ទាក់ចំណូលមធ្យមដូចបណ្តាប្រទេសមួយចំនួន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមសន្និសីទជាតិស្តីពីសមិទ្ធផលនៃប្រព័ន្ធគាំពារសង្គមកម្ពុជា**ព្រៃផ្សៃបំផុត! គ្លីនិកឯកជនមួយនៅស្រុកបាទី ចាក់ថ្នាំធ្វើឱ្យស្ត្រីម្នាក់ស្លាប់ រួចយកសព និងក្មេងស្រីទៅប្លុងចោល**រដ្ឋមន្ត្រីការពារជាតិអាម៉េរិក អះអាងថា សម្ព័ន្ធភាពអាម៉េរិក-ហ្វីលីពីន ប្រៀបបាននឹងខ្លួនពីរបេះដូងតែមួយ **ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញធ្វើជាវាគ្មិន លើប្រធានបទ «គោលនយោបាយជំរុញហិរញ្ញប្បទានបៃតងសម្រាប់វិស័យកសិកម្មក្នុងអនុតំបន់មេគង្គ» ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មសម្រាប់អនុតំបន់មេគង្គ លើកទី៣ នៅទីក្រុងគុនមីញ**ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជំរុញឱ្យបណ្ដាមេដឹកនាំ G20 គាំទ្រដល់កិច្ចប្រឹងប្រែងបន្ធូរបន្ថយជម្លោះ នៅក្នុងសង្រ្គាមអ៊ុយក្រែន**មូលនិធិអាកាសធាតុបៃតង ជំរុញឱ្យកម្ពុជារៀបចំឯកសារ និងនិតិវិធី ដើម្បីក្លាយជាស្ថាប័នមាន សម្បទា ទទួលបានមូលនិធិផ្ទាល់សម្រាប់ដោះស្រាយការប្រែប្រួលអាកាសធាតុ**អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អាចនឹងត្រឡប់ចូលប្រទេសវិញ នៅអំឡុងខែមេសា ឆ្នាំ២០២៥**វិមានក្រឹមឡាំង គំរាមសងសឹក ប្រសិនបើអ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលទឹកដីរុស្ស៉ី​**អភិបាលរងរាជធានីភ្នំពេញ៖ ចាប់ពីឆ្នាំ២០២៧ បងប្អូនប្រជាពលរដ្ឋនៅខណ្ឌដង្កោ អស់ការព្រួយបារម្ភពីការលិចលង់ទៀតហើយ**អ៊ុយក្រែន ប្រារព្ធខួប១ពាន់ថ្ងៃ នៃការឈ្លានពាន ខណៈអាម៉េរិកចោទរុស្ស៊ីថា កំពុងបញ្ឆេះភ្លើងសង្គ្រាមកាន់តែខ្លាំង

អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អាចនឹងត្រឡប់ចូលប្រទេសវិញ នៅអំឡុងខែមេសា ឆ្នាំ២០២៥

បរទេស៖ អតីតនាយករដ្ឋមន្ត្រីថៃ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា រំពឹងថា ប្អូនស្រីរបស់លោកដែលជា អតីតនាយករដ្ឋមន្ត្រីដែលកំពុងរត់គេចខ្លួន គឺ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នឹងត្រឡប់មកប្រទេសថៃវិញនៅអំឡុងខែមេសា ឆ្នាំក្រោយ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា សារព័ត៌មាន Nikkei Asia របស់ប្រទេសជប៉ុនកាលពីថ្ងៃចន្ទ បានរាយការណ៍រឿងនេះដោយផ្អែក លើបទសម្ភាសន៍ផ្តាច់មុខរបស់ខ្លួនជាមួយលោក ថាក់ស៊ីន នៅក្នុងខេត្ត Udon Thani កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
លោក ថាក់ស៊ីន ត្រូវបានគេដកស្រង់សម្តីថា លោកស្រីយីងឡាក់ គួរតែអាចវិលត្រឡប់មកកាន់ពិធី បុណ្យសង្ក្រាន្តនៅខែមេសាឆ្នាំក្រោយ។

លោក ថាក់ស៊ីន បាននិយាយនៅក្នុងសេចក្តីរាយការណ៍នោះថា លោកមើលមិនឃើញមានឧបសគ្គចំពោះ ការវិលត្រឡប់មកវិញរបស់លោកស្រី យីងឡាក់ ចូលមកប្រទេសថៃវិញនោះទេ ហើយលោកស្រីអាចនឹងត្រលប់មកវិញមុនពិធីបុណ្យ Songkran អាស្រ័យលើពេលវេលា និងឱកាស។

កាលពីខែមេសា លោក ថាក់ស៊ីន ធ្លាប់បាននិយាយនៅខេត្តឈៀងម៉ៃ ដែលជាស្រុកកំណើតរបស់លោកថា លោកស្រី យីងឡាក់ អាចនឹងវិលត្រឡប់មកវិញមុនដំណាច់ឆ្នាំនេះ។ លោកស្រីត្រូវបានគេឃើញចុងក្រោយ ជាសាធារណៈកាលពីប្រាំពីរឆ្នាំមុន។

សូមរំលឹកថា នាយកដ្ឋានព្រហ្មទណ្ឌ សម្រាប់ប្រជាជនក្នុងមុខតំណែងនយោបាយ របស់តុលាការកំពូល ក្នុងប្រទេសថៃ កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៧ បានកាត់ទោសលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំពីបទបរាជ័យក្នុងការបញ្ឈប់ការ លក់អង្កររបស់រដ្ឋាភិបាល និងអំពើពុករលួយពីគម្រោងសន្យាទិញស្រូវ របស់រដ្ឋាភិបាលលោកស្រី។
លោកស្រីយីងឡាក់ត្រូវបានគេរាយការណ៍ថា បានភៀសខ្លួនចេញពីប្រទេស ទៅជួបលោកថាក់ស៊ីន នៅទីក្រុងឌូបៃ មុនពេលដែលតុលាការ ចេញសេចក្តីសម្រេចរបស់ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង