**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ជួបសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការ ក្នុងឱកាសអបអរសាទរ ខួបលើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរៈភូមិន្ទ**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររយៈពេល០៩ខែ ឆ្នាំ២០២៤ របស់អគ្គលេខាធិការដ្ឋាន**ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ ពិភាក្សាលើការរៀបចំសូចនាករក្នុងការវាស់វែងសមិទ្ធិកម្មលើការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១**មេដឹកនាំរុស្ស៊ី ព្រមានលោកខាងលិច ដោយប្រកាសគោលលទ្ធិនុយក្លេអ៊ែរថ្មី**អ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិក វាយប្រហាររុស្ស៊ីជាលើកដំបូង ក្នុងសង្រ្គាម១ពាន់ថ្ងៃ**អាមេរិកចោទរុស្ស៉ីជាអ្នកបង្កើនជម្លោះនៅអ៊ុយក្រែន តាមរយៈការប្រើប្រាស់ទាហានកូរ៉េខាងជើង**ឧបនាយករដ្ឋមន្ត្រីការ វង្សី វិស្សុត ទទួលជួបវិនិយោគិនកូរ៉េដែលមានបំណងចង់វិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីនាំចេញ**ឯកឧត្តម អុល រ៉ូ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ដឹកនាំវេទិកាពិភាក្សាស្តីពីគោលនយោបាយសង្គមកិច្ច**រដ្ឋបាលខេត្តក្រចេះ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំទី១**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កោតសរសើរសមាគមជប៉ុន-កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ដែលបំពេញបេសកកម្មរបស់ខ្លួនក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**ឯកឧត្តម កត្តា អ៊ន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ចាម**កម្ពុជាជំរុញឱ្យមានការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុកាន់តែច្រើនសម្រាប់ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅក្នុងស្និសីទលើកទី៩ ស្តីពីការប្រែប្រួលអាកាសធាតុ COP29**អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលព្រះវិហារ វត្តដំណាក់ រួចរាល់ជាស្ថាពរ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាថកឋាស្តីពីការបង្កើតកិច្ចសហការណ៍ នៅក្នុងការដឹកនាំវិស័យសុខាភិបាល ជូនដល់អ្នកដឹកនាំក្រោមឱវាទ**ក្រសួងទេសចរណ៍ ជូនដំណឹងស្តីពីការចូលរួមពិព័រណ៍ទេសចរណ៍ ASEAN Travel Exchange (TRAVEX) ចាប់ពីថ្ងៃទី១៩-២៥ ខែមករា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី**កម្ពុជា-អេស្ប៉ាញ ពិភាក្សាអំពីមធ្យោបាយ ដើម្បីលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគ និងវិស័យនានា ដែលជាផលប្រយោជន៍រួម**ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញជាអធិបតីក្នុងពិធីប្រគេនជ័យលាភីដល់សមណសិស្ស សិស្សពូកែទូទាំងប្រទេស ផ្នែកភាសាបាលី-សំស្រ្កឹត និងសូត្រព្រះបាតិមោក្ខ**រាជរដ្ឋាភិបាលសម្រេចទទួលស្គាល់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ចំនួន ៤ ជាថ្នាលរបស់រាជរដ្ឋាភិបាល**អគ្គនាយករង ប.ស.ស. ជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ នៃសាធារណរដ្ឋកូរ៉េ**រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការរៀបចំមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយ នៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤

កម្ពុជាជំរុញឱ្យមានការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុកាន់តែច្រើនសម្រាប់ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅក្នុងស្និសីទលើកទី៩ ស្តីពីការប្រែប្រួលអាកាសធាតុ COP29

ភ្នំពេញ៖ នៅក្នុងសេចក្តីថ្លែងការណ៍ ក្នុងសន្និសីទលើកទី២៩ នៃបណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌ អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP29) នាទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ នៅថ្ងៃអង្គការទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ និងបណ្តាប្រទេសសំខាន់ៗ បង្កើនការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុ និងកំណត់គោលដៅប្រកបដោយមហិច្ឆិតា ចូលរួមថវិកាឱ្យលើសពី 100 ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីប្រយទ្ធនឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសម្តែងការដឹងគុណចំពោះប្រទេសអាហ្សែបៃហ្សង់ និងលេខាធិការដ្ឋាន UNFCCC ដែលបានធ្វើជាម្ចាស់ផ្ទះនៃសន្និសីទនេះ។

ឯកឧត្តមបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា៖ «ទោះបីកម្ពុជាជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទាបក៏ដោយ ក៏ប្រទេសកម្ពុជា បានប្រឈមនឹងហានិភ័យធ្ងន់ធ្ងរ ពីផលប៉ះពាល់ដោយសារអាកាសធាតុ ដូចជាទឹកជំនន់ រលកកម្ដៅ ការរិចរិលដី និងភាពងាយរងគ្រោះកាន់តែខ្លាំង ចំពោះផលប៉ះពាល់អវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ»។

ឯកឧត្តម បានគូសបញ្ជាក់ពីគោលដៅប្រកបដោយមហិច្ឆិតារបស់កម្ពុជា រួមទាំងការប្តេជ្ញាចិត្តនៅក្នុងឆ្នាំ ២០២០ របស់ខ្លួនដែលបានធ្វើបច្ចុប្បន្នភាពការរួមចំណែកផែនការជាតិ (NDC) និងការសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ 2050។

លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែកនូវគំនិតផ្តួចផ្តើមរបស់កម្ពុជា ដែលកំពុងបន្ត រួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនឹងការប្រែប្រួលអាកាសធាតុ រួមទាំងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទូទាំងប្រទេស ដែលមានការចូលរួមពីប្រជាពលរដ្ឋជាង៩,៧ លាននាក់ ចំនួននេះ មានជាងពាក់កណ្តាលនៃចំនួនប្រជាជនកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមបានមានប្រសាសន៍ថា ក្រសួងបរិស្ថានកម្ពុជា បានដាក់ចេញយុទ្ធនាការ“កម្ពុជាបៃតង” ដោយចាប់ផ្តើមជាមួ យនឹងការដាំដើមឈើជាងមួយលានដើមក្នុងឆ្នាំ២០២៤នេះ និងពង្រីកជារៀងរាល់ឆ្នាំ ដើម្បីបង្កើនគម្របព្រៃឈើឆ្ពោះទៅរកអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការអនុម័តរបស់កម្ពុជានូវសៀវភៅណែនាំប្រតិបត្តិការមាត្រា៦ថ្មី ដើម្បីពង្រីកឱកាសទីផ្សារកាបូន ក្នុងវិស័យចំនួនប្រាំមួយគឺ ថាមពល ឧស្សាហកម្ម សារធាតុរំលាយ កសិកម្ម ព្រៃឈើ និងសំណល់ សំរាម។ “ដើម្បីដោះស្រាយនូវតម្រូវការបន្ទាន់សម្រាប់សកម្មភាពប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ទាំងអស់គ្នា គឺត្រូវតែធានាបាននូវហិរញ្ញវត្ថុអាកាសធាតុ ដើម្បីអនុវត្ត ផែនការជាតិ NDC និងយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ភាគីដែលស្ថិតក្រោមប្រភេទ LDC និង SIDS” ដោយសំដៅឱ្យប្រទេសអភិវឌ្ឍន៍តិចតួច រដ្ឋកំពុងអភិវឌ្ឍន៍ និងប្រទេសដែនកោះតូចៗ។» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងបន្ថែមក្នុងសេចក្តីថ្លែងការណ៍។

ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញប្រទេសអភិវឌ្ឍន៍និងអ្នកបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើន ឱ្យបង្កើនការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុ និងបានអំពាវនាវឱ្យមានគោលដៅប្រកបដោយមហិច្ឆតា ក្នុងទឹកប្រាក់ជាង ១០០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។

សូមបញ្ចាក់ថាសន្និសីទ COP29 ដែលដំណើរការពីថ្ងៃទី១១ ដល់ថ្ងៃទី ២២ ខែវិច្ឆិកា ប្រមូលផ្តុំមេដឹកនាំពិភពលោកដើម្បីដោះស្រាយបញ្ហាប្រឈមអាកាសធាតុ រួមទាំងការកំណត់ការកើនឡើងសីតុណ្ហភាពពិភពលោកដល់ 1.5 អង្សាសេ គាំទ្រសហគមន៍ដែលងាយរងគ្រោះក្នុងការសម្របខ្លួនទៅនឹងផលប៉ះពាល់អាកាសធាតុ និងការសម្រេចបាននូវការបំភាយឧស្ម័នសុទ្ធត្រឹមឆ្នាំ២០៥០៕

អត្ថបទដែលជាប់ទាក់ទង