ឯកឧត្តម អុល រ៉ូ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ដឹកនាំវេទិកាពិភាក្សាស្តីពីគោលនយោបាយសង្គមកិច្ច
ភ្នំពេញ៖ នៅថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ឯកឧត្តម អុល រ៉ូ រដ្ឋលេខាធិការ បានអញ្ជើញជាធិបតីដឹកនាំវេទិកាពិភាក្សាស្តីពីគោលនយោបាយសង្គមកិច្ច។
វេទិកានេះមានគោលបំណង ដើម្បីជម្រុញការអនុវត្ត បញ្ជ្រាបការយល់ដឹង និងពិភាក្សាស្វែងរកនូវចំណុចខ្វះខាត បញ្ហាប្រឈម និងដំណោះស្រាយ ជាអាទិភាព នៃការអនុវត្តគោលនយោបាយសង្គមកិច្ច និងគោលនយោបាយរបស់រដ្ឋាភិបាល។
កម្មវិធីនេះមានសមាសភាពចូលរួម ដូចជា ឯកឧត្តមអនុរដ្ឋលេខាធិការ តំណាងអគ្គនាយកដ្ឋានស្តារសម្បទា តំណាងអគ្គនាយកដ្ឋានសេវាសង្គមកិច្ច តំណាងមូលនិធិជាតិជំនួយសង្គម តំណាងក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងក្រុមប្រឹក្សាជាតិដើម្បីកុមារ នាយកដ្ឋានពាក់ព័ន្ធទាំងអស់ តំណាងមន្ទីរ ស.អ.យ. ទាំង២៥ រាជធានី-ខេត្ត អង្គការពាក់ព័ន្ធ ចំនួន៨ និងនិស្សិតមកពីវិទ្យាស្ថានជាតិសង្គមកិច្ចសរុប ១៥០នាក់ ស្រី ៦០នាក់ ៕