ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ ពិភាក្សាលើការរៀបចំសូចនាករក្នុងការវាស់វែងសមិទ្ធិកម្មលើការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១
ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ ពិភាក្សាលើការរៀបចំសូចនាករក្នុងការវាស់វែងសមិទ្ធិកម្មលើការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលដឹកនាំដោយ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមដោយឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស៊ូ សុផាន ប្រធានសេនាធិការដ្ឋាន នៃអគ្គស្នងការនគរបាលជាតិ, ថ្នាក់ដឹកនាំតំណាងក្រសួងការពារជាតិ ក្រសួងយុត្តិធម៌ ក្រសួងព័ត៌មាន ព្រមជាមួយថ្នាក់ដឹកនាំនៃអង្គភាពជំនាញពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ជាច្រើនរូបទៀតផងដែរ ៕