**អនុប្រធានទី១ អាជ្ញាធរមីន៖ ខេត្តចំនួន១៥ នៅកម្ពុជាបានប្រែក្លាយពីទឹកដីមីនមកជាទឹកដីមាស**លោក ប៊ុនថន សុខាណារិទ្ធ ៖ ភាពយន្តចល័តកម្ពុជា-ចិន បន្តដំណើរពង្រឹងចំណងមិត្តភាពបងប្អូន**ឯកឧត្តមទេសរដ្ឋមន្ត្រី ព្រំ សុខា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយនិយាមនីតិវិធីប្រតិបត្តិការគ្រប់គ្រងត្រួត ពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ ដល់ក្រសួងស្ថាប័ន និងអង្គភាពជំនាញពាក់ព័ន្ធ**រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំស្ដីពី ការសិក្សាស្រាវជ្រាវអំពីបទដ្ឋានបច្ចេកទេសផ្លូវជនបទ**ក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅក្នុងប្រទេសកម្ពុជា**ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ជួបសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថ ចូលសោធននិវត្តន៍ ឆ្នាំ២០២៤**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភាកូរ៉េ**ឯកឧត្តរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងសន្និសីទស្តីពី ការជំរុញអភិបាលកិច្ច និងបច្ចេកវិទ្យាឌីជីថល ក្រោមប្រធានបទ “ដំណើរឆ្ពោះទៅរដ្ឋាភិបាលឆ្លាត”**ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ អំពាវនាវទៅកាន់ពិភពលោក ឱ្យរួមគ្នាអនុវត្តនូវគោលការណ៍នៃអនុសញ្ញាអូតាវ៉ា និងរួមគ្នាលុបបំបាត់គ្រាប់មីនប្រឆាំងមនុស្ស**កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់អមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺ “ដើរដង្ហែក្បួនដើម្បីពិភពលោកមួយដែលគ្មានមីន”**អ្នកស្រាវជ្រាវប្រវត្តិសាស្រ្តខ្មែរ ចែករំលែកចំណុចសំខាន់ខ្លះៗ អំពីបញ្ហាកោះគុត**ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារកម្រិតបច្ចេកទេសដើម្បីរៀបចំសម័យប្រជុំពេញអង្គ IPTP លើកទី១១**មេទ័ពជើងគោកកម្ពុជា នឹងដឹកនាំប្រតិភូអញ្ជើញចូលរួម កិច្ចប្រជុំពហុមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាន លើកទី២៥ នៅហ្វីលីពីន**អេ​ស្ប៉ា​ញ ស្នើកម្ពុជា ពិនិត្យលទ្ធភាពសម្របសម្រួល រៀបចំវេទិការធុរកិច្ច ដើម្បីបញ្ជ្រាបព័ត៌មានវិនិយោគ និងវិស័យលើកទឹកចិត្តនានា ដល់ធុរជនអេ​ស្ប៉ា​ញ**រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ អញ្ជើញជាអធិបតីក្នុងពិធីសប្បុរសធម៌បរិច្ចាគឈាម ក្រោមប្រធានបទ “រួមគ្នាបរិច្ចាគឈាម សង្គ្រោះជីវិត”**អ្នកនាំពាក្យ៖ ចិន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​កសាង​ពិភពលោក​នៃ​ការ​អភិវឌ្ឍ​រួម​ជាមួយ​គ្រប់​ភាគី**ប្រទេសចិន និងបារាំង មានទំនួលខុសត្រូវរួមចំពេលមានការផ្លាស់ប្តូរថ្មីនៅក្នុងស្ថានភាពផ្ទៃក្នុង**ចិន​ទទូច​ឱ្យ​ដោះស្រាយ​ភាព​ខ្វែង​គំនិត​ជាមួយ EU តាម​រយៈ​ការ​សន្ទនា និងការពិគ្រោះយោបល់**អភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧**ទំនប់អាងទឹកតាំងក្រសាំង មានសមត្ថភាពរក្សាទឹកស្តុកទុកបាន ២៥លានម៉ែត្រគូប ដែលត្រូវបានរក្សាទឹកស្តុកទុកក្នុងអាងពេញបាន១០០% តាមការកំណត់នាពេលបច្ចុប្បន្ន សម្រាប់បម្រើឱ្យពហុវិស័យ

ដំណើរទស្សនកិច្ចប្រធានរដ្ឋសភាវៀតណាមនៅកម្ពុជា នឹងធ្វើឲ្យសភាកម្ពុជា-វៀតណាមបន្ត ផ្តល់ភាពទុកចិត្តគ្នាក្នុងការធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគី

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា (គ៥) បានគូសបញ្ជាក់ថា សម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាសង្គមនិយមវៀតណាមនៅកម្ពុជាជាផ្លូវកានេះនឹងធ្វើឲ្យរដ្ឋសភានៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) កាន់តែបន្តផ្តល់ភាពទុកចិត្តគ្នាក្នុងការធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគី។

ការបញ្ជាក់របស់ឯកឧត្តម សួស យ៉ារ៉ា នេះខណៈដែលឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះ រាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ តបតាមការ អញ្ជើញរបស់ សម្តេចម ហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម សួស យ៉ារ៉ា បានឲ្យដឹងថា ប្រធានរដ្ឋសភាវៀតណាមនឹងធ្វើទស្សនកិច្ចជាលើកទី១នៅកម្ពុជាដែលក្នុងនាមជាប្រធានសភាជាតិវៀតណាម ដូច្នេះប្រជាជនកម្ពុជាសូមសម្តែងការអបអរសាទរ។ មិនត្រឹមតែទស្សនកិច្ចនេះនោះទេ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាមនឹងចូលរួមការសម្ភោធសមិទ្ធិផលនិងកិច្ចសហប្រតិបត្តិការដែលជាជំនួយរបស់ប្រជាជនវៀតណាម បក្សកុម្មុយនីសវៀតណាម ក៏ដូចជារដ្ឋវៀតណាមដើម្បីបង្កើនការកសាងសមត្ថភាពមន្ត្រី បុគ្គលិករដ្ឋសភាកម្ពុជា។

ឯកឧត្តម សួស យ៉ារ៉ា បានគូសបញ្ជាក់ថា៖ «ចំណុចពិសេសរបស់ឯកឧត្តមប្រធានរដ្ឋសភាវៀតណាមនៅពេលនេះក្រៅពីកសាងទំនាក់ទំនងទ្វេរភាគីស្អិតរមួតកម្ពុជា-វៀតណាមគឺ ឯកឧត្តម នឹងចូលរួមកិច្ចប្រជុំធំៗចំនួន២ដែលនឹងធ្វើនៅក្នុងប្រទេសកម្ពុជា គឺ៖ ទី១. គណបក្សប្រជាជនកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណបក្សនយោបាយនៅអាស៊ី និងគណបក្សនយោបាយក្រៅតំបន់ និងទី២. ចូលរួមកិច្ចប្រជុំកិច្ចសហប្រតិបត្តិការ អន្តរសភា ដែលហៅថាការ ទូតសភាឬការទូតប្រជាជន»។

ជាមួយគ្នានោះដែរ ឯកឧត្តម សួស យ៉ារ៉ា បានលើកឡើងថាកម្ពុជា-វៀតណាមបានធ្វើទំនាក់ទំនងការទូតជា មួយគ្នាអស់រយៈពេល៥៦ឆ្នាំមកហើយ ដែលជាការពិតការធ្វើកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល និងប្រជាជនជាមួយប្រជាជន។ ប៉ុន្តែសម្រាប់កិច្ចសហប្រតិបត្តិការការកសាងអន្តរសភាទ្វេរភាគីកម្ពុជា-វៀតណាមបានទើបតែពង្រឹងតែពេលថ្មីៗពីថ្នាក់ដឹកនាំពិសេសថ្នាក់ដឹកនាំកំពូលរបស់គណបក្សកុម្មុយនីសវៀតណាម ជាមួយថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា ដោយបានគិតគូរថាធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការរវាង ប្រជាជន និងប្រជាជនឲ្យមានសុខដុមរនានឹងគ្នាទាំងផ្នែកពាណិជ្ជកម្ម វិនិយោគ ការកសាងដើម្បីឆ្ពោះទៅរកគោលដៅកសាងសន្តិភាព រស់នៅជាមួយគ្នាដោយសន្តិសហវិជ្ជមាន ជាមួយគ្នាតាំងពីជំនាន់មុនមកដល់ជំនាន់នេះ។

បើតាមឯកឧត្តម សួស យ៉ារ៉ា បានលើកឡើងថាដោយសារមានការស្មោះត្រង់នឹងគ្នាបានធ្វើឲ្យទំនាក់ទំនងទំហំពាណិជ្ជរវាងប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) កាន់តែខ្ពស់ កាន់តែជឿរជាក់បាន។ ពិសេសនោះក្រោយជំងឺកូវីដ១៩ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាមបានកើនឡើងជាង ១០ពាន់លានដុល្លារ ដែលមានចំនួនច្រើននៅក្នុងកំពុងវិបត្តិសុខភាពពិភពលោក។

ឯកឧត្តមបន្ថែមការកើនឡើងទំហំពាណិជ្ជកម្មនេះបានបង្ហាញថាសភានៃប្រទេសទាំងពីរមានទំនុកចិត្តពីគ្នា និងកាន់តែបម្រើផលប្រយោជន៍នៃប្រជាជននៃប្រទេសទាំងពីរ និងពង្រឹងការអនុម័តច្បាប់ធ្វើយ៉ាងណាឲ្យច្បាប់ទាំងអស់បំពេញគ្នាទៅវិញទៅមកដោយប្រជាជនរកស៊ីមានភាពងាយស្រួល និងការដឹកនាំទំនិញទៅវិញទៅមកបានល្អ ទំនាក់ទំនងបច្ចេកវិទ្យាបានល្អ ពិសេសពង្រឹង ផ្នែកធនធានមនុស្សផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង