**នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំដកពិសោធន៍ការងារ របស់គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំប្រជុំស្តីពីការចូលរួមសហការចុះអប់រំ ណែនាំ ធ្វើកិច្ចសន្យាលើទីតាំងព្យាបាលមាត់ធ្មេញ និងទីតាំងសិប្បកម្មទឹកបរិសុទ្ធ ដែលកំពុងធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ចិន**ប្រធានាធិបតី ហ្សេលេនស្គី ថាអ៊ុយក្រែននឹងបរាជ័យ ក្នុងសង្រ្គាមប្រឆាំងការឈ្លានពានពីរុស្ស៉ី ប្រសិនបើអាមេរិកកាត់បន្ថយការផ្ដល់ជំនួយយោធា**ប្រធានាធិបតីអ៊ុយក្រែន អះអាងថា ចំនួនកងទ័ពកូរ៉េខាងជើង ដែលឈរជើងក្នុងប្រទេសរុស្ស៉ី អាចនឹងកើនដល់ ១០០ ០០០នាក់**សិង្ហបុរី និងអាល្លឺម៉ង់ ព្រមព្រៀងគ្នា ដំឡើងកម្រិតទំនាក់ទំនងឱ្យដល់ភាពជាដៃគូយុទ្ធសាស្រ្ត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ**ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ៤៧៦លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ**ដាណឺម៉ាក នឹងបរិច្ចាគទឹកប្រាក់ ១៣៨លានដុល្លារបន្ថែមទៀត សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយោធា របស់អ៊ុយក្រែន**អាមេរិក ទទួលស្គាល់បេក្ខជនបក្សប្រឆាំង លោក Edmundo Gonzalez Urrutia ជាប្រធានាធិបតីជាប់ឆ្នោត នៃប្រទេសវ៉េណេស៊ុយអេឡា**គិតមកដល់ឆ្នាំ២០២៤នេះ កម្មវិធីជាតិជំនួយសង្គម បានពង្រីកវិសាលភាពដោយគ្របដណ្តប់ លើប្រជាពលរដ្ឋ ១.២លានគ្រួសារ**បទវិភាគ៖ “គំនិតផ្តួចផ្តើមចិន”ជំរុញអភិបាលកិច្ចសកលអភិវឌ្ឍទៅកាន់ទិសដៅកាន់តែយុត្តិធម៌និងសមហេតុផល**អនុប្រធានទី១ អាជ្ញាធរមីន៖ ខេត្តចំនួន១៥ នៅកម្ពុជាបានប្រែក្លាយពីទឹកដីមីនមកជាទឹកដីមាស**លោក ប៊ុនថន សុខាណារិទ្ធ ៖ ភាពយន្តចល័តកម្ពុជា-ចិន បន្តដំណើរពង្រឹងចំណងមិត្តភាពបងប្អូន**ឯកឧត្តមទេសរដ្ឋមន្ត្រី ព្រំ សុខា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយនិយាមនីតិវិធីប្រតិបត្តិការគ្រប់គ្រងត្រួត ពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ ដល់ក្រសួងស្ថាប័ន និងអង្គភាពជំនាញពាក់ព័ន្ធ**រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំស្ដីពី ការសិក្សាស្រាវជ្រាវអំពីបទដ្ឋានបច្ចេកទេសផ្លូវជនបទ**ក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅក្នុងប្រទេសកម្ពុជា**ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ជួបសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថ ចូលសោធននិវត្តន៍ ឆ្នាំ២០២៤**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភាកូរ៉េ**ឯកឧត្តរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងសន្និសីទស្តីពី ការជំរុញអភិបាលកិច្ច និងបច្ចេកវិទ្យាឌីជីថល ក្រោមប្រធានបទ “ដំណើរឆ្ពោះទៅរដ្ឋាភិបាលឆ្លាត”**ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ អំពាវនាវទៅកាន់ពិភពលោក ឱ្យរួមគ្នាអនុវត្តនូវគោលការណ៍នៃអនុសញ្ញាអូតាវ៉ា និងរួមគ្នាលុបបំបាត់គ្រាប់មីនប្រឆាំងមនុស្ស

កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់អមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺ “ដើរដង្ហែក្បួនដើម្បីពិភពលោកមួយដែលគ្មានមីន”

ភ្នំពេញ៖ ក្នុងឋានៈកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ដែលនឹងប្រព្រឹត្តិទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នាពេលខាងមុខដ៏ខ្លី កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ពិសេសៗមួយចំនួន ក្នុងនោះមាន “ដើរដង្ហែក្បួនដើម្បីពិភពលោកមួយដែលគ្មានមីន – March For A Mine-Free World” នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយចេញដំណើរចាប់ពីមុខប្រាសាទអង្គរវត្ត ទៅដល់ទីលានជល់ដំរី ក្នុងរយៈចំងាយ៤ គីឡូម៉ែត។

ការដើរដង្ហែក្បួននេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយសម្រាប់វិស័យសកម្មភាពមីនសកល ក្នុងការអំពាវនាវ និងជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមទៅកាន់ពិភពលោក ដើម្បីបញ្ចប់ការរងគ្រោះ និងទុក្ខវេទនា បង្កឡើងដោយមីនប្រឆាំងមនុស្ស ដែលមានអ្នកចូលរួមប្រមាណជា ៣០០០ នាក់ រួមមាន ៖ គណៈប្រតិភូជារដ្ឋភាគី១៦៤ប្រទេស រដ្ឋមិនមែនភាគី ស្ថាប័នអន្តរជាតិជុំវិញពិភពលោក ក្រសួង/ស្ថាប័នកម្ពុជា តំណាងស្ថានទូតប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ រដ្ឋបាលខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធ ប្រតិបត្តិករសកម្មភាពមីន មន្រ្តីរាជការ វិស័យឯកជន សិល្បៈករ ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងភាគីពាក់ព័ន្ធក្នុងខេត្ត។

ក្នុងដំណើរឆ្ពោះទៅកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន លើកឡើងថា “ការដើរដង្ហែក្បួននេះ គឺដើម្បីបង្ហាញនូវអារម្មណ៍សោកសៅយ៉ាងខ្លាំង ក៏ដូចជាការក្រើនរលឹក និងបំផុសស្មារតីទៅកាន់ពិភពលោក ក្នុងការរួមគ្នាបញ្ចប់នូវទុក្ខវេទនា និងការរងគ្រោះថ្នាក់ បង្កដោយសារគ្រាប់មីនប្រឆាំងមនុស្ស។ យើងគ្មានអ្វីដែលត្រូវមានមោទនភាពចំពោះការចូលរួមរាប់រយពាន់នាក់ក្នុងកម្មវិធីជួបជុំដើរដង្ហែក្បួននោះទេ ខណៈពេលដែលប្រជាជនរាប់សិបម៉ឺននាក់ បានរងគ្រោះរួចទៅហើយ ប្រជាជនរាប់លាននាក់ កំពុងជួបភាពវ៉ឹកវរដោយសារសង្រ្គាម និងប្រជាជនរាប់លាននាក់កំពុងទទួលផលអាក្រក់ដ៏ធ្ងន់ធ្ងរ ទោះបីជាជម្លោះប្រដាប់អាវុធបានបញ្ចប់ទៅជាច្រើនទសវត្សរ៍ក៏ដោយ។ ជាការពិតណាស់ ខណៈពេលដែលយើងនឹងជួបជុំនៅខេត្តសៀមរាប ប្រជាជនមួយចំនួនពុំមានឱកាសដូចយើង ក្នុងការបញ្ចេញសម្លេងទៅកាន់ពិភពលោក ដើម្បីទាមទារឱ្យមានយុត្តិធម៌នោះទេ។ តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ខ្ញុំ សូម អំពាវនាវទៅកាន់ពិភពលោក ឱ្យរួមគ្នាអនុវត្តនូវគោលការណ៍នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) និងរួមគ្នាលុបបំបាត់គ្រាប់មីនប្រឆាំងមនុស្សែ៕

អត្ថបទដែលជាប់ទាក់ទង