**ដាណឺម៉ាក នឹងបរិច្ចាគទឹកប្រាក់ ១៣៨លានដុល្លារបន្ថែមទៀត សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយោធា របស់អ៊ុយក្រែន**អភិបាលខេត្តតាកែវ បញ្ជាឱ្យបង្កើតក្រុមការងារចុះត្រួតពិនិត្យគ្លីនិកឯកជន នៅទូទាំងខេត្ត**មីយ៉ាន់ម៉ា ជាប់ជាប្រទេសដែលមានជនរងគ្រោះដោយសារគ្រាប់មីនច្រើនជាងគេក្នុងឆ្នាំ២០២៣**លោក Vladimir Zelensky និយាយថា អ៊ុយក្រែនត្រូវតែសម្រេចបានសន្តិភាពជាមុនសិន មុននឹងពលរដ្ឋអាចទៅបោះឆ្នោត**ថៃ ទទួលបានភ្ញៀវទេសចរបរទេសជាង ៣០លាននាក់ គិតត្រឹមពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំនេះ**លោក Donald Trump មានបំណងប្រកាស អាសន្នជាតិ និងបញ្ជាក់ពីផែនការប្រើប្រាស់ធនធានយោធា ដើម្បីនិរទេសជនអន្តោប្រវេសន៍**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump គ្រោងចូលរួមការបាញ់បង្ហោះរ៉ុក្កែតរបស់ SpaceX ដោយផ្ទាល់ នៅរដ្ឋតិចសាស់**សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧**ប៉ូលិសប្រេស៊ីល ចាប់ខ្លួនមនុស្ស៥នាក់ សង្ស័យចូលរួមក្នុងផែនការប៉ងសម្លាប់ប្រធានាធិបតី Lula កាលពីឆ្នាំ២០២២**ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរដ្ឋធានីកៀវ បិទទ្វារភ្លាមៗ ក្រៅយទទួលរងការគំរាមវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ**អភិបាលខេត្តកណ្តាល ណែនាំឱ្យមន្ត្រីទាំងអស់ ត្រូវយកបេះដូងមកបម្រើពលរដ្ឋ ប្រកបដោយភាពស្មោះត្រង់**ឯកឧត្ដមរដ្ឋមន្ត្រី កែវ រតនៈ អញ្ជើញបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល**អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតដោយទឹកជំនន់ក្នុងស្រុកចំនួន៣**សម្ដេចធិបតី៖ ការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នឹងបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងាររាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយការបរទេស និងពាណិជ្ជកម្មលើឆាកអន្តរជាតិ**នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំដកពិសោធន៍ការងារ របស់គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំប្រជុំស្តីពីការចូលរួមសហការចុះអប់រំ ណែនាំ ធ្វើកិច្ចសន្យាលើទីតាំងព្យាបាលមាត់ធ្មេញ និងទីតាំងសិប្បកម្មទឹកបរិសុទ្ធ ដែលកំពុងធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ចិន**ប្រធានាធិបតី ហ្សេលេនស្គី ថាអ៊ុយក្រែននឹងបរាជ័យ ក្នុងសង្រ្គាមប្រឆាំងការឈ្លានពានពីរុស្ស៉ី ប្រសិនបើអាមេរិកកាត់បន្ថយការផ្ដល់ជំនួយយោធា**ប្រធានាធិបតីអ៊ុយក្រែន អះអាងថា ចំនួនកងទ័ពកូរ៉េខាងជើង ដែលឈរជើងក្នុងប្រទេសរុស្ស៉ី អាចនឹងកើនដល់ ១០០ ០០០នាក់**សិង្ហបុរី និងអាល្លឺម៉ង់ ព្រមព្រៀងគ្នា ដំឡើងកម្រិតទំនាក់ទំនងឱ្យដល់ភាពជាដៃគូយុទ្ធសាស្រ្ត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ

អនុប្រធានទី១ អាជ្ញាធរមីន៖ ខេត្តចំនួន១៥ នៅកម្ពុជាបានប្រែក្លាយពីទឹកដីមីនមកជាទឹកដីមាស

ភ្នំពេញ៖ មកទល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានខេត្តចំនួន១៥ ហើយដែលត្រូវបានប្រកាសថា ជាខេត្តគ្មានមីន ដោយគិតជាផ្ទៃដីមានចំនួន ៣,០២៤ គីឡូម៉ែត្រក្រឡា។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា និងជាអនុប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពឆ្ពោះទៅកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយដែលគ្មានមីន» ដោយបានរៀបចំនាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅទីស្ដីការអាជ្ញាធរមីន កម្ពុជា។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ខេត្តទាំង១៥ដែលបានប្រែក្លាយពីទឹកដីមីន ដែលពោរពេញដោយគ្រោះថ្នាក់ ហើយដាំដុះមិនបាននោះ បានប្រែក្លាយជាខេត្តទឹកដីមាស ដែលក្រោយពីអាជ្ញាធរមីន កម្ពុជាបានដោះមីនអស់ទៅ ហើយប្រជាពលរដ្ឋអាចមករស់នៅលើទឹកដីនោះដោយសុខសាន្ត ហើយប្រកបមុខរបរស្រែចំការនៅលើដីនេះ ដើម្បីចិញ្ចឹមជីវិត។

ឯកឧត្ដមបណ្ឌិត លី ធុជ បានមានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយដែលគ្មានមីន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ បានបង្ហាញឱ្យឃើញពីភាពជោគជ័យ ក៏ដូចជាមោទកភាពមួយសម្រាប់កម្ពុជា ដែលធ្លាប់តែជាប្រទេសទទួលរងនូវការញ៉ាំញីដោយភ្លើងសង្គ្រាមស៊ីវិលរ៉ាំរ៉ាំ បន្សល់ទុកគ្រាប់ដែលមិនទាន់ផ្ទុះរាប់ម៉ឺនគ្រាប់ រហូតក្លាយជាប្រទេសមានសន្តិភាពពេញលេញ មិនតែប៉ុណ្ណោះព្រមទាំងក្លាយជាប្រទេសរដ្ឋភាគីរបស់អនុសញ្ញាអូតាវ៉ា ដែលជាអនុសញ្ញាសប្បុរសធម៌ជួយពិភពលោកឱ្យរួចផុតពីគ្រោះថ្នាក់ដោយសារមីន ថែមទៀផង។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបន្ថែមថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺជាការប្រមូលផ្តុំនូវក្តីសង្ឃឹម ការប្តេជ្ញាចិត្តរួម និងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីជំរុញលើកទឹកចិត្តឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន និងគ្មានជនណាម្នាក់បន្តរងគ្រោះដោយសារមីនប្រឆាំងមនុស្ស។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយដែលគ្មានមីន នឹងចាប់ពីថ្ងៃទី២៤-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង