**ក្រុមហ៊ុន SpaceX បាញ់បង្ហោះសាកល្បង យានអវកាស Starship លើកទី៦ ដោយប្រើគ្រាប់រ៉ុក្កែតខ្នាតយក្ស**រដ្ឋមន្ត្រី ថោ ជេដ្ឋា ស្នើឲ្យក្រុមហ៊ុន Delphos ពិនិត្យលទ្ធភាពកៀរគរទុនវិនិយោគជួយដល់ក្រសួងធនធានទឹក កសាងប្រព័ន្ធធារាសាស្ត្រប្រកបដោយសក្តានុពល នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប**ប្រធានសមាគមជប៉ុន-កម្ពុជា ប្ដេជ្ញាបន្តចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា**ក្រុមសេដ្ឋកិច្ចទាំង២០ បានបញ្ចប់កិច្ចប្រជុំរយៈពេលពីរថ្ងៃ ដោយបានគូសបញ្ជាក់ពីតម្រូវការ សម្រាប់សកម្មភាពរួម ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រធានាធិបតីអាមេរិក លោក បៃដិន យល់ព្រមផ្តល់គ្រាប់មីនប្រឆាំងមនុស្សឱ្យអ៊ុយក្រែន ប្រើក្នុងសង្រ្គាមទប់ទល់ការឈ្លានពានរបស់រុស្ស៉ី**ទំហំពាណិជ្ជកម្មកម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម ក្នុងរយៈពេល១០ខែ ឆ្នាំនេះ មានការកើនឡើងប្រមាណ៧ភាគរយ បើធៀបនិងឆ្នាំមុន**រដ្ឋមន្ត្រីក្រសួងការងារ និងគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ លើកឡើងពីកិច្ចសហប្រតិបត្តិការបញ្ជូននិងទទួលពលករកម្ពុជាទៅធ្វើការនៅកូរ៉េ**ប្រទេសមីយ៉ាន់ម៉ា ជាប់ជាប្រទេសមានជនរងគ្រោះដោយសារគ្រាប់មីនច្រើនជាងគេ ក្នុងឆ្នាំ២០២៣**កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅឡាវរយៈពេល២ថ្ងៃដើម្បីរកផ្លូវចេញចំពោះបញ្ហាជាប់គាំងជាច្រើនឆ្នាំ **ដាណឺម៉ាក នឹងបរិច្ចាគទឹកប្រាក់ ១៣៨លានដុល្លារបន្ថែមទៀត សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយោធា របស់អ៊ុយក្រែន**អភិបាលខេត្តតាកែវ បញ្ជាឱ្យបង្កើតក្រុមការងារចុះត្រួតពិនិត្យគ្លីនិកឯកជន នៅទូទាំងខេត្ត**មីយ៉ាន់ម៉ា ជាប់ជាប្រទេសដែលមានជនរងគ្រោះដោយសារគ្រាប់មីនច្រើនជាងគេក្នុងឆ្នាំ២០២៣**លោក Vladimir Zelensky និយាយថា អ៊ុយក្រែនត្រូវតែសម្រេចបានសន្តិភាពជាមុនសិន មុននឹងពលរដ្ឋអាចទៅបោះឆ្នោត**ថៃ ទទួលបានភ្ញៀវទេសចរបរទេសជាង ៣០លាននាក់ គិតត្រឹមពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំនេះ**លោក Donald Trump មានបំណងប្រកាស អាសន្នជាតិ និងបញ្ជាក់ពីផែនការប្រើប្រាស់ធនធានយោធា ដើម្បីនិរទេសជនអន្តោប្រវេសន៍**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump គ្រោងចូលរួមការបាញ់បង្ហោះរ៉ុក្កែតរបស់ SpaceX ដោយផ្ទាល់ នៅរដ្ឋតិចសាស់**សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧**ប៉ូលិសប្រេស៊ីល ចាប់ខ្លួនមនុស្ស៥នាក់ សង្ស័យចូលរួមក្នុងផែនការប៉ងសម្លាប់ប្រធានាធិបតី Lula កាលពីឆ្នាំ២០២២**ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរដ្ឋធានីកៀវ បិទទ្វារភ្លាមៗ ក្រៅយទទួលរងការគំរាមវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ**អភិបាលខេត្តកណ្តាល ណែនាំឱ្យមន្ត្រីទាំងអស់ ត្រូវយកបេះដូងមកបម្រើពលរដ្ឋ ប្រកបដោយភាពស្មោះត្រង់

ដាណឺម៉ាក នឹងបរិច្ចាគទឹកប្រាក់ ១៣៨លានដុល្លារបន្ថែមទៀត សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយោធា របស់អ៊ុយក្រែន

កូប៉ិនហាក៖ នាយករដ្ឋមន្រ្តី លោកស្រី Mette Frederiksen បានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ដាណឺម៉ាក នឹងបរិច្ចាគទឹកប្រាក់ ១៣៨លានដុល្លារបន្ថែមទៀត សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយោធា របស់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែវិច្ឆកា ឆ្នាំ ២០២៤។

លោកស្រី Frederiksen បាននិយាយក្នុងសន្និសីទសារព័ត៌មាន រួមជាមួយលោក ហ្សេលេនស្គី ដូច្នេះថា «ថវិកាជាង ១៣០លានអឺរ៉ូ ឬ ១៣៨លានដុល្លារ ត្រូវចាក់បញ្ចូលទៅក្នុងឧស្សាហកម្មការពារជាតិអ៊ុយក្រែន។ ដោយសារតែយើងដឹងថា ការវិនិយោគទាំងនេះ នឹងធ្វើឱ្យមានភាពខុសគ្នាពិតប្រាកដ នៅលើសមរភូមិ។ គ្មានអ្វីប្រែប្រួលទេ ការគាំទ្ររបស់យើងគឺយូរអង្វែង»។

ដោយឡែក លោក ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែន និងដាណឺម៉ាក បានបង្កើតគំរូពិសេសមួយ សម្រាប់នាំយកការវិនិយោគពីប្រទេសផ្សេងៗទៀត។ ប្រទេសអឺរ៉ុបខាងជើងទាំងអស់បានចូលរួមរួចហើយ គឺច្រើនជាងមួយពាន់លានដុល្លារ តាមរយៈការវិនិយោគដោយដៃគូ នៅក្នុងឧស្សាហកម្មការពារជាតិអ៊ុយក្រែន។ កម្មវិធីនេះ បានពង្រីកការផលិតយន្តហោះដ្រូន មីស៉ីល និងកាំភ្លើងធំ។

គួរបញ្ជាក់ថា ដាណឺម៉ាក ដែលជាសមាជិកអង្គការណាតូ គឺជាអ្នកផ្តល់ជំនួយយោធាធំមួយរបស់អ៊ុយក្រែន ដោយជំនួយភាគច្រើនផ្តោតលើឧស្សាហកម្មអាវុធតែម្តង៕

អត្ថបទដែលជាប់ទាក់ទង