**ប្រទេសចិន ទទួលស្គាល់ថាយន្តហោះយោធាមួយ របស់ខ្លួនបានចូលដែនអាកាស របស់ប្រទេសជប៉ុន**ក្រុមហ៊ុន SpaceX បាញ់បង្ហោះសាកល្បង យានអវកាស Starship លើកទី៦ ដោយប្រើគ្រាប់រ៉ុក្កែតខ្នាតយក្ស**រដ្ឋមន្ត្រី ថោ ជេដ្ឋា ស្នើឲ្យក្រុមហ៊ុន Delphos ពិនិត្យលទ្ធភាពកៀរគរទុនវិនិយោគជួយដល់ក្រសួងធនធានទឹក កសាងប្រព័ន្ធធារាសាស្ត្រប្រកបដោយសក្តានុពល នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប**ប្រធានសមាគមជប៉ុន-កម្ពុជា ប្ដេជ្ញាបន្តចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា**ក្រុមសេដ្ឋកិច្ចទាំង២០ បានបញ្ចប់កិច្ចប្រជុំរយៈពេលពីរថ្ងៃ ដោយបានគូសបញ្ជាក់ពីតម្រូវការ សម្រាប់សកម្មភាពរួម ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រធានាធិបតីអាមេរិក លោក បៃដិន យល់ព្រមផ្តល់គ្រាប់មីនប្រឆាំងមនុស្សឱ្យអ៊ុយក្រែន ប្រើក្នុងសង្រ្គាមទប់ទល់ការឈ្លានពានរបស់រុស្ស៉ី**ទំហំពាណិជ្ជកម្មកម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម ក្នុងរយៈពេល១០ខែ ឆ្នាំនេះ មានការកើនឡើងប្រមាណ៧ភាគរយ បើធៀបនិងឆ្នាំមុន**រដ្ឋមន្ត្រីក្រសួងការងារ និងគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ លើកឡើងពីកិច្ចសហប្រតិបត្តិការបញ្ជូននិងទទួលពលករកម្ពុជាទៅធ្វើការនៅកូរ៉េ**ប្រទេសមីយ៉ាន់ម៉ា ជាប់ជាប្រទេសមានជនរងគ្រោះដោយសារគ្រាប់មីនច្រើនជាងគេ ក្នុងឆ្នាំ២០២៣**កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅឡាវរយៈពេល២ថ្ងៃដើម្បីរកផ្លូវចេញចំពោះបញ្ហាជាប់គាំងជាច្រើនឆ្នាំ **ដាណឺម៉ាក នឹងបរិច្ចាគទឹកប្រាក់ ១៣៨លានដុល្លារបន្ថែមទៀត សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយោធា របស់អ៊ុយក្រែន**អភិបាលខេត្តតាកែវ បញ្ជាឱ្យបង្កើតក្រុមការងារចុះត្រួតពិនិត្យគ្លីនិកឯកជន នៅទូទាំងខេត្ត**មីយ៉ាន់ម៉ា ជាប់ជាប្រទេសដែលមានជនរងគ្រោះដោយសារគ្រាប់មីនច្រើនជាងគេក្នុងឆ្នាំ២០២៣**លោក Vladimir Zelensky និយាយថា អ៊ុយក្រែនត្រូវតែសម្រេចបានសន្តិភាពជាមុនសិន មុននឹងពលរដ្ឋអាចទៅបោះឆ្នោត**ថៃ ទទួលបានភ្ញៀវទេសចរបរទេសជាង ៣០លាននាក់ គិតត្រឹមពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំនេះ**លោក Donald Trump មានបំណងប្រកាស អាសន្នជាតិ និងបញ្ជាក់ពីផែនការប្រើប្រាស់ធនធានយោធា ដើម្បីនិរទេសជនអន្តោប្រវេសន៍**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump គ្រោងចូលរួមការបាញ់បង្ហោះរ៉ុក្កែតរបស់ SpaceX ដោយផ្ទាល់ នៅរដ្ឋតិចសាស់**សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧**ប៉ូលិសប្រេស៊ីល ចាប់ខ្លួនមនុស្ស៥នាក់ សង្ស័យចូលរួមក្នុងផែនការប៉ងសម្លាប់ប្រធានាធិបតី Lula កាលពីឆ្នាំ២០២២**ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរដ្ឋធានីកៀវ បិទទ្វារភ្លាមៗ ក្រៅយទទួលរងការគំរាមវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ចិន

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី, ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក WANG Zhenjiang អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសលោកដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យច្បាប់និងយុត្តិធម៌រវាងកម្ពុជា-ចិន។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោក WANG Zhenjiang និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា និងជូនពរឱ្យទទួលបានជោគជ័យ។ ពាក់ព័ន្ធនឹងទំនាក់ទំនងកម្ពុជា-ចិន, ឧបនាយករដ្ឋមន្រ្តីប្រចាំការ មានប្រសាសន៍ថា ទំនាក់ទំនងជាមិត្តភាពរវាងកម្ពុជា-ចិន មានប្រវត្តិយូរលុងណាស់មកហើយ។ ចិនជាមិត្តល្អរបស់កម្ពុជា និងគួរប្រកាន់យក តាម រយៈព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំកន្លងមក និងរីកលូតលាស់មកទល់សព្វថ្ងៃ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ត្រូវបានបង្កើតឡើងដោយ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំជំនាន់មុននៃប្រទេសចិន ហើយត្រូវបានពូនជ្រំ ថែបំប៉ន និងបានបន្ដរីកលូតលាស់យ៉ាងរឹងមាំ ក្រោមការដឹកនាំរបស់សមេ្តចតេជោ ហ៊ុន សែន និងប្រធានាធិបតី Xi Jinping ដោយបានប្រែក្លាយទំនាក់ទំនងរវាងប្រទេសទាំងពីរឈានទៅជាភាពដៃគូសហប្រតិបតិ្តការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ហើយបានបង្កើតសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។ ទំនាក់ទំនងនេះ កាន់តែត្រូវបានពង្រឹង និងពង្រីកដល់កម្រិតខ្ពស់ថ្មីមួយទៀត គឺកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបន្តវេនពី សមេ្តចតេជោ ហ៊ុន សែន។

លោក WANG Zhenjiang បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលបានធ្វើការស្វាគមន៍យ៉ាងកក់ក្ដៅ និងអនុញ្ញាតឱ្យមានជំនួបនាពេលនេះ។ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិនក៏បានជម្រាបជូនផងដែរ អំពីតួនាទីភារកិច្ចសំខាន់ៗ និងរចនាសម្ព័ន្ធរបស់ក្រសួងយុត្តិធម៌ចិន ក៏ដូចជាសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក ពិសេសពាក់ព័ន្ធនឹងការកសាងច្បាប់។

ទន្ទឹមនេះ លោក WANG Zhenjiang ក៏បានចែករំលែកអំពីកិច្ចដំណើរការ និងបែបបទនីតិវិធី នៃការកសាងច្បាប់របស់ប្រទេសចិន ចាប់ពីដំណាក់កាលតាក់តែងដំបូង រហូតដល់ដំណាក់កាលនៃការតាមដានអនុវត្តច្បាប់ ក៏ដូចជាសមត្ថកិច្ចរបស់ក្រសួងស្ថាប័នពាក់ព័ន្ធនៅក្នុងដំណាក់កាលនីមួយៗ។ ជាមួយគ្នានេះ លោកក៏បានជម្រាបផងដែរ អំពីបទពិសោធនៃការកែទម្រង់ច្បាប់ និងគោលការណ៍សំខាន់ៗក្នុងការកសាងប្រព័ន្ធច្បាប់របស់ប្រទេសចិន សំដៅគាំទ្រដល់ការកសាង និងការធ្វើទំនើបកម្មសង្គមតាមបែបចិន ក៏ដូចជាការបំពេញសេចក្តីត្រូវការរបស់ប្រជាជនចិន។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ តែងបានប្រកាន់ខ្ជាប់នូវគោលការណ៍នៃការពង្រឹងនីតិរដ្ឋនៅកម្ពុជា ដោយបាននិងកំពុងកសាងប្រព័ន្ធច្បាប់និងការកែទម្រង់ច្បាប់ ដោយឈរលើគោលការណ៍ភាពជាម្ចាស់, គុណតម្លៃនៃវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់, យុត្តិធម៌ និងសមភាពនៅចំពោះមុខច្បាប់, ការពារសិទ្ធិនិងសេរីភាពប្រជាជន, បរិការណ៍នៃសង្គមនិងសេដ្ឋកិច្ច, ឧត្តមានុវត្តន៍ជាអន្តរជាតិ និងគោលការណ៍នៃការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាជាដើម។ល។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងអំពីមុខងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តីលើការងារពាក់ព័ន្ធនឹងការកសាងច្បាប់ ដែលមានក្រុមប្រឹក្សាអ្នកច្បាប់ និងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ដែលជាសេនាធិការ ក៏ដូចជាតួនាទី និងភារកិច្ចរវាងក្រុមប្រឹក្សាអ្នកច្បាប់ និងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ផងដែរ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងផងដែរថា ទោះបីប្រព័ន្ធនយោបាយរវាងកម្ពុជា និងចិន មិនដូចគ្នាក៏ពិតមែន តែភាគីទាំងពីរក៏អាចធ្វើការរៀនសូត្រ និងចែករំលែកបទពិសោធល្អៗពីគ្នា ពាក់ព័ន្ធនឹងការកសាងប្រព័ន្ធច្បាប់ និងការកែទម្រង់ច្បាប់បានផងដែរ។ ម្យ៉ាងវិញទៀត ប្រព័ន្ធច្បាប់របស់ចិនក៏មានភាពជឿនលឿនផងដែរ ហើយបច្ចុប្បន្នចិន គឺជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ហើយនៅកម្ពុជាក៏មានវត្តមាននៃវិនិយោគិនចិនកំពុងធ្វើការវិនិយោគ និងធ្វើធុរកិច្ចច្រើនផងដែរ។
ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោក WANG Zhenjiang បានធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់គ្នាផងដែរ លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនីតិកម្មរវាងទីស្ដីការគណៈរដ្ឋមន្ត្រី និងក្រសួងយុត្តិធម៌នៃប្រទេសចិន តាមរយៈការពិនិត្យលទ្ធភាពក្នុងផ្លាស់ប្តូរដំណើរទស្សនកិច្ចការងារ, ការបណ្តុះបណ្តាល និងការកសាងសមត្ថភាពផ្នែកច្បាប់ ព្រមទាំងការផ្លាស់ប្តូរបទពិសោធល្អៗ ក្នុងការកែទម្រង់ច្បាប់។ នៅចុងបញ្ចប់ ភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំ និងប្រកបដោយផ្លែផ្កា៕

អត្ថបទដែលជាប់ទាក់ទង