នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំដកពិសោធន៍ការងារ របស់គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំដកពិសោធន៍ការងាររបស់គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ នៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍, អគ្គស្នងការរងនគរបាលជាតិ, អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ, អគ្គនាយករងអន្តោប្រវេសន៍, ប្រធាន-អនុប្រធានសេនាធិការ និងប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធមួយចំនួនទៀត។