**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ UNDP គឺជាដៃគូដែលមិនអាចខ្វះបានសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍន៍ កិច្ចការពារបរិស្ថានធនធានធម្មជាតិ**កម្ពុជា-ចិន បញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរថែមទៀតក្នុងវិស័យបរិស្ថាន**ក្រសួងរៀបចំដែនដី បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ**ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន**សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា រដ្ឋមន្រ្តីក្រសួងការបរទេស**រាជរដ្ឋាភិបាល សម្រេចផ្ទេរប្រធានមន្ទីររៀបចំដែនដី ២រូប (ព្រះវិហារ និងកំពត) ឱ្យមកបម្រើការងារនៅទីស្ដីការក្រសួង**រដ្ឋាភិបាលវ៉េណេស៊ុយអេឡា ថ្កោលទោសច្បាប់អាមេរិក ដើម្បីបង្កើនទណ្ឌកម្ម**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបពិភាក្សាការងារជាមួយអនុប្រធានជាន់ខ្ពស់ផ្នែកគោលនយោបាយសកល និងអភិបាលកិច្ច តំណាងមកពីអង្គការអភិរក្សអន្តរជាតិ ដើម្បីពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ**ប្រមុខក្រសួងមហាផៃ្ទកម្ពុជា និងឯកអគ្គរដ្ឋទូតហ្វីលីពីន សន្យាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធឱ្យកាន់តែរឹងមាំ**ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ចាប់តាំងពីដាក់ចេញនូវគោលនយោបាយ រាជរដ្ឋាភិបាលចំណាយថវិកាជាង៤ពាន់លានដុល្លារ លើរបបសន្តិសុខសង្គម**ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ស្នើសុំកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម ខេត្តឧត្តរមានជ័យ**ឥណ្ឌូណេស៊ី បង្កើនការត្រួតពិនិត្យ លើការគ្រប់គ្រងកាកសំណល់តាមផ្ទះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការងារវិភាគមុខងារ មិនមែនជាការវះកាត់រចនាសម្ព័ន្ធ ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់មន្ត្រីនោះទេ**នាយករដ្ឋមន្រ្តីអ៉ីស្រាអែល ចុះទៅតំបន់ហ្កាហ្សា និងប្រកាសផ្តល់រង្វាន់ ៥លានដុល្លារ សម្រាប់អ្នករំដោះបានចំណាប់ខ្មាំងម្នាក់**អនុរដ្ឋមន្រ្តីការបរទេសអាមេរិក សង្ឃឹមថាលោក ដូណាល់ ត្រាំ នឹងធ្វើការជាមួយសម្ព័ន្ធមិត្តនៅប៉ាស៉ីហ្វិក ហើយមិនដកខ្លួនចេញពីតំបន់នេះ**រដ្ឋបាលខេត្តពោធិ៍សាត់ បើកវេទិកាថ្នាក់ខេត្ត ស្តីពីការអនុវត្តកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបាន ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០**អភិបាលខេត្តប៉ៃលិន ជួបជាមួយប្រតិភូថៃ ដើម្បីប្រជុំពិភាក្សាលើខ្លឹមសារនៃកិច្ចព្រមព្រៀងស្តីពី ការសាងសង់ស្ពានឆ្លងកាត់ខេត្ត នៃប្រទេសទាំងពីរ**ប្រទេសចិន ទទួលស្គាល់ថាយន្តហោះយោធាមួយ របស់ខ្លួនបានចូលដែនអាកាស របស់ប្រទេសជប៉ុន**ក្រុមហ៊ុន SpaceX បាញ់បង្ហោះសាកល្បង យានអវកាស Starship លើកទី៦ ដោយប្រើគ្រាប់រ៉ុក្កែតខ្នាតយក្ស

ទំហំពាណិជ្ជកម្មកម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម ក្នុងរយៈពេល១០ខែ ឆ្នាំនេះ មានការកើនឡើងប្រមាណ៧ភាគរយ បើធៀបនិងឆ្នាំមុន

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបញ្ជាក់នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ មានការកើនឡើងប្រមាណ៧ភាគរយ បើធៀបនិងឆ្នាំមុន ខណៈក្រសួងពាណិជ្ជកម្មថា កម្ពុជាមានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយទ្វេភាគី ដែលអនុញ្ញាតឱ្យនាំទំនិញមួយចំនួនទៅកាន់ទីផ្សារអេមីរ៉ាត់អារ៉ាប់រួមដោយមិនបង់ពន្ធ…។

ក្រសួងពាណិជ្ជកម្មបានបន្តថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម ក្នុងរយៈពេល១០ខែនេះ មានប្រមាណ៧៥លានដុល្លារអាម៉េរិក កើនឡើង៧ភាគរយ។ ក្នុងនោះកម្ពុជានាំចេញប្រមាណ៥៥លានដុល្លារអាម៉េរិក និងនាំចូលប្រមាណ២០លានដុល្លារអាម៉េរិក។ ចំពោះទំនិញនាំចេញសំខាន់ៗពីកម្ពុជារួមមាន៖ សម្លៀកបំពាក់ ស្បែកជើង កាបូប យានយន្ត និងគ្រឿងបង្គុំ ផលិតផលកៅស៊ូ។ រីឯទំនិញនាំចូលសំខាន់ៗពីអេមីរ៉ាត់អារ៉ាប់រួមរួមមាន៖ ប្រេង និងកៅស៊ូប៊ីទីម ថ្នាំជក់ ផលិតផលប្លាស្ទិក ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ចំណីកែច្នៃសម្រាប់សត្វ និងគ្រឿងសង្ហារឹម-ល-។

ទន្ទឹមនឹងការសម្រេចទំហំពាណិជ្ជកម្មនេះ លោកជំទាវតឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម (Cambodia-UAE CEPA) បានលើកឡើងពីសារសំខាន់នៃកិច្ចព្រមព្រៀង ដែលបានចូលជាធរមានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។ ដោយកិច្ចព្រមព្រៀងនេះជាសមិទ្ធផល ពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ជំរុញការធ្វើសមាហរណកម្មស៊ីជម្រៅក្នុងសកម្មភាពពាណិជ្ជកម្មទំនិញ សេវាកម្ម និងការទាក់ទាញវិនិយោគ និងការធ្វើពិពិធកម្មទីផ្សារនាំចេញទំនិញទៅកាន់ទីផ្សារអេមីរ៉ាត់អារ៉ាប់រួម តំបន់អារ៉ាប់ និងតំបន់ក្បែរខាង។

តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជា អាចនាំទំនិញទៅទីផ្សារអេមីរ៉ាត់អារ៉ាប់រួមជាមួយអត្រាពន្ធសូន្យលើមុខទំនិញសំខាន់ៗ ដូចជា៖ កាបូបធ្វើដំណើរ ស្បែកជើង មុខទំនិញវាយនភណ្ឌ សម្លៀកបំពាក់ កង់ បន្ទះសូឡា គ្រឿងបង្គុំអេឡិចត្រូនិក រថយន្តអគ្គិសនី កៅស៊ូ (Latex) អង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី ម្រេច គ្រាប់កាហ្វេ បន្ទះខ្លឹមចន្ទន៍ បន្លែ ផ្លែឈើ ម្ហូបអាហារកំប៉ុង អាហារកែច្នៃពីអង្ករ និងប្រភេទទំនិញកសិកម្មកែច្នៃជាច្រើនប្រភេទ។ បន្ថែមពីនេះ កិច្ចព្រមព្រៀងក៏នឹងអនុញ្ញាតឱ្យកម្ពុជា អាចផ្គត់ផ្គង់សេវាពាណិជ្ជកម្មសំខាន់ៗ ដូចជា៖ សេវាកម្មអាជីពនិងធុរកិច្ច សេវាកម្មសំណង់និងវិស្វកម្ម និងសេវាកម្មបរិស្ថាន ផងដែរ។

ហេតុនេះក្រសួង រំពឹងថា វិស័យឯកជនកម្ពុជានឹងចូលរួមចំណែកក្នុងការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយនេះឱ្យបានពេញលេញ ដើម្បីចូលរួមជំរុញកំណើនពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដែលការណ៍នេះស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ពោលគឺការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការពង្រឹងភាពប្រកួតប្រជែង ព្រមទាំងចូលរួមចំណែកគាំទ្រដល់ដំណើរការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជានាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង