ក្រុមហ៊ុន SpaceX បាញ់បង្ហោះសាកល្បង យានអវកាស Starship លើកទី៦ ដោយប្រើគ្រាប់រ៉ុក្កែតខ្នាតយក្ស
ឡូសអ៊ែនជីឡេស៖ កាលពីថ្ងៃអង្គារ ក្រុមហ៊ុន SpaceX បានចាប់ផ្តើមបាញ់បង្ហោះសាកល្បងយានអវកាស Starship របស់ខ្លួនជាលើកទី៦ដោយប្រើគ្រាប់រ៉ុក្កែតខ្នាតយក្ស។
ការបាញ់សាកល្បងយានអវកាស Starship បានហោះចេញពីកន្លែង Starbase របស់ក្រុមហ៊ុននេះនៅជិត ក្រុងBrownsville នៅរដ្ឋតិចសាស់ ហរដ្ឋអាមេរិក នៅម៉ោងប្រហែល៤និង០១នាទីម៉ោងនៅតំបន់ភូមិភាគកណ្តាល។
ម៉ាស៊ីន Raptor របស់គ្រាប់រ៉ុក្កែតបានរុញច្រានយានអវកាស Starship ដែលបានបញ្ឆេះកំឡុងពេលបំបែកចេញពីគ្នានៅក្នុងដំណាក់កាលក្តៅខ្លាំង ។ នៅប៉ុន្មាននាទីបន្ទាប់ពីការបាញ់នេះដែរ ប៊ូសស្ទ័ររបស់ គ្រាប់រ៉ុក្កែត Super Heavy បានចាប់ផ្តើមការចុះចត ហើយបានធ្លាក់ចុះយ៉ាងស្រទន់នៅក្នុងឈូងសមុទ្រម៉ិកស៊ិក ។
ក្រុមហ៊ុន SpaceX បានឲ្យដឹងថា គោលបំណងនៃការធ្វើតេស្តថ្មីនេះ រួមមាន ប៊ូស្ទឺរ ត្រលប់មកកន្លែងបាញ់បង្ហោះសារជាថ្មី ដើម្បីចាប់ ដំណើរការម៉ាស៊ីន Raptor របស់យានពេលនៅក្នុងលំហ និងការធ្វើតេស្តប្រភេទនៃការពិសោធន៍លើការការពារកម្តៅ និងការផ្លាស់ប្តូរចលនាសម្រាប់ការចូលយានឡើងវិញ និងការចុះពីលើមហាសមុទ្រឥណ្ឌា។
យានអវកាស Starship និងគ្រាប់រ៉ុក្កែត Super Heavy របស់ក្រុមហ៊ុន SpaceX ដែលហៅថា Starship តំណាងឱ្យប្រព័ន្ធដឹកជញ្ជូនដែលអាចប្រើឡើងវិញបានពេញលេញ ដែលត្រូវបានរចនាឡើងដើម្បីដឹកនាំទាំងនាវិក និងទំនិញទៅកាន់គន្លងផែនដី ព្រះចន្ទ្រ ភពព្រះអង្គារ និងភពផ្សេងៗទៀត៕