អភិបាលខេត្តប៉ៃលិន ជួបជាមួយប្រតិភូថៃ ដើម្បីប្រជុំពិភាក្សាលើខ្លឹមសារនៃកិច្ចព្រមព្រៀងស្តីពី ការសាងសង់ស្ពានឆ្លងកាត់ខេត្ត នៃប្រទេសទាំងពីរ
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំប្រតិភូខេត្ត ជួបជាមួយប្រតិភូថៃដឹកនាំដោយ ឯកឧត្តម មន្តសិទ្ធ ផៃសានថាណាវឌ្ឍ (H.E. Monsit Paisanthanawat) អភិបាលខេត្តចាន់បុរី ប្រទេសថៃ ដើម្បីប្រជុំពិភាក្សាលើខ្លឹមសារនៃកិច្ចព្រមព្រៀងស្តីពីការសាងសង់ស្ពានឆ្លងកាត់ខេត្តនៃប្រទេសទាំងពីរ ក្នុងការបង្កើនសក្តានុពលពាណិជ្ជកម្មរវាងប្រទេសថៃ និងកម្ពុជា ឲ្យកាន់តែល្អប្រសើរងាយស្រួលនិងឆាប់រហ័ស ជាពិសេសជម្រុញសក្កានុពលសេដ្ឋកិច្ចរវាងខេត្តប៉ៃលិន (ប្រទេសកម្ពុជា) និងខេត្តចាន់បុរី ប្រទេស(ថៃ)។
គួរបញ្ជាក់ដែរថា គម្រោងការសាងសង់ស្ពានថ្មីព្រំដែននៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ (ខេត្តប៉ៃលិន) និងខេត្តចាន់បុរី ប្រទេសថៃនេះ មានបណ្តោយប្រវែង៤០ម៉ែត្រ និងទទឹង ២១ម៉ែត្រ៕