**ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក សហការរៀបចំសិក្ខាសាលាបញ្រ្ជាបចំណេះដឹងជុំវិញប្រធានបទកំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ**លោក Amos Hochstein នឹងធ្វើដំណើរទៅអ៉ីស្រាអែល ដើម្បីបន្តកិច្ចចរចាបញ្ចប់សង្រ្គាម រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា**IMF ព្រមានថា ពន្ធគយសងសឹកពីតំបន់អាស៊ីអាចបំផ្លាញកំណើនសេដ្ឋកិច្ច**អ៊ីរ៉ង់ អំពាវនាវដល់សម្តេចប៉ាប ឱ្យជួយបញ្ឈប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នឹងទៅបំពេញទស្សនកិច្ចលើកដំបូងនៅអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានដោះស្រាយបញ្ហាប្រឈមជាច្រើន ឈានមកកាន់ស្ថានភាពកាន់តែល្អប្រសើរទាំងការកែទម្រង់ផ្ទៃក្នុងក្រសួង និងការងារកែទម្រង់របស់រាជរដ្ឋាភិបាល**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ UNDP គឺជាដៃគូដែលមិនអាចខ្វះបានសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍន៍ កិច្ចការពារបរិស្ថានធនធានធម្មជាតិ**កម្ពុជា-ចិន បញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរថែមទៀតក្នុងវិស័យបរិស្ថាន**ក្រសួងរៀបចំដែនដី បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ**ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន**សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា រដ្ឋមន្រ្តីក្រសួងការបរទេស**រាជរដ្ឋាភិបាល សម្រេចផ្ទេរប្រធានមន្ទីររៀបចំដែនដី ២រូប (ព្រះវិហារ និងកំពត) ឱ្យមកបម្រើការងារនៅទីស្ដីការក្រសួង**រដ្ឋាភិបាលវ៉េណេស៊ុយអេឡា ថ្កោលទោសច្បាប់អាមេរិក ដើម្បីបង្កើនទណ្ឌកម្ម**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបពិភាក្សាការងារជាមួយអនុប្រធានជាន់ខ្ពស់ផ្នែកគោលនយោបាយសកល និងអភិបាលកិច្ច តំណាងមកពីអង្គការអភិរក្សអន្តរជាតិ ដើម្បីពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ**ប្រមុខក្រសួងមហាផៃ្ទកម្ពុជា និងឯកអគ្គរដ្ឋទូតហ្វីលីពីន សន្យាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធឱ្យកាន់តែរឹងមាំ**ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ចាប់តាំងពីដាក់ចេញនូវគោលនយោបាយ រាជរដ្ឋាភិបាលចំណាយថវិកាជាង៤ពាន់លានដុល្លារ លើរបបសន្តិសុខសង្គម**ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ស្នើសុំកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម ខេត្តឧត្តរមានជ័យ**ឥណ្ឌូណេស៊ី បង្កើនការត្រួតពិនិត្យ លើការគ្រប់គ្រងកាកសំណល់តាមផ្ទះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការងារវិភាគមុខងារ មិនមែនជាការវះកាត់រចនាសម្ព័ន្ធ ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់មន្ត្រីនោះទេ

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម ខេត្តឧត្តរមានជ័យ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ ស.អ.យ. សាខាមូលនិធិជាតិជំនួយសង្គម និងមូលនិធិជនពិការ ខេត្តឧត្តរមានជ័យ ដោយក្នុងនាមថ្នាក់ដឹកនាំក្រសួង ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមអបអរសាទរជាមួយលោក លោកស្រី ដែលទើបទទួលបានការតែងតាំងថ្មីជាប្រធាន អនុប្រធាន និងថ្នាក់ដឹកនាំនៃសាខា មូលនិធិជាតិជំនួយសង្គមខេត្តឧត្តរមានជ័យ ដែលបានធ្វើពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការនាពេលនេះ ដើម្បីដឹកនាំការងារបន្តបំពេញតួនាទីជាសេនាធិការឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិជាតិជំនួយសង្គមក្នុងការផ្តល់ សេវាជូនប្រជាពលរដ្ឋនៅក្នុងខេត្តរបស់ខ្លួន។

ជាមួយគ្នានេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ ដែលសម្រេចបានរយៈពេលកន្លងមក ដោយបានចាត់ទុកសមិទ្ធផលទាំងនេះថា កើតចេញពីការខិតខំ ប្រឹងប្រែងរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធីជនពិការ ខេត្តឧត្តរមានជ័យ ក៏ដូចជាមន្ត្រីរាជការក្រោម ឱវាទទាំងអស់ដែលបានយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច សហការគ្នាបានល្អជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការផ្តល់សេវាសង្គមកិច្ចនានាបានល្អប្រសើរជូនប្រជាពលរដ្ឋ ពិសេសការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់ពីខែមេសាឆ្នាំ២០២៤កន្លងទៅនេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានគូសបញ្ជាក់ថា ការទទួលភារកិច្ចថ្មីរបស់មន្ត្រីក្រោមឱវាទក្រសួង គឺជាការជួយរែកពុននូវកិច្ចការសំខាន់ៗ ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា បាន និងកំពុងពុះពារសម្រេចឱ្យបានស្របតាមតួនាទីភារកិច្ចរបស់ក្រសួង កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងការចង្អុលណែនាំរបស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង