**ប្រធានាធិបតីជិតផុតអាណត្តិអាមេរិក Joe Biden កំពុងព្យាយាមលុបបំណុលអ៊ុយក្រែន ៤,៧ ពាន់លានដុល្លារ**អ.ដ.ក និងរដ្ឋបាលខេត្តកណ្តាល ចុះ MOU ស្ដីពី កិច្ចសហប្រតិបត្តិការ ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ**សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសលោក នី ណាក់ ម្ចាស់ផេក «Iman KH» ដាក់គុក២ឆ្នាំពិន័យ ៣លានរៀល និងសងជម្ងឺចិត្តដើមបណ្តឹង២០០លានរៀល**ធនាគារពិភពលោក៖ កម្ពុជា អាចដើរតួនាទីដ៏សំខាន់ ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់ តាមរយៈការពង្រីកបណ្តាញផ្លូវដឹកជញ្ជូន ជាមួយប្រទេសជិតខាង**រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ មន្ទីរទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង និងរាជធានី-ខេត្ត ដោយក្រសួងជាឪ ឯរាជធានី-ខេត្តជាម៉ែ**រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០**ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង៖ បុគ្គលសំខាន់ នៃអាវុធគ្មានមនុស្សបើក (drone) របស់កូរ៉េខាងជើង “អ្នកការទូត” មកកម្ពុជា ដោយលាក់បាំង ឈ្មោះក្លែងក្លាយរបស់គាត់គឺ Douglas**Bitcoin កើនឡើងតម្លៃដល់ ទៅអត្រាកំណត់ហេតុថ្មី ៩៤,០០០ដុល្លារ ក្នុងមួយកាក់**ថៃ នឹងផ្តល់លុយសុទ្ធ ២៨៩ដុល្លារ ដល់ប្រជាជនវ័យចំណាស់ នៅខែមករា ក្នុងគម្រោងកាបូបឌីជីថល**អតីតឧត្តមសេនីយ៍កំពូលរបស់អ៊ុយក្រែន លោក Valery Zaluzny ប្រាប់កងទ័ពជាសិក្ខាកាមនៅអង់គ្លេសថា កងទ័ពភាគច្រើន គឺគ្មានឱកាសរស់**រដ្ឋមន្ត្រីការពារជាតិចិន បដិសេធមិនជួបប្រមុខការពារជាតិអាម៉េរិក ក្នុងអំឡុងពេលកិច្ចប្រជុំរបស់មេដឹកនាំការពារជាតិនៅឡាវ**អ៊ុយក្រែន បាញ់ មីស៊ីល ឆ្លង ទ្វីប របស់ អង់គ្លេស Storm Shadow ចូល ក្នុង ប្រទេស រុស្ស៊ី**ឃាតកឈាមត្រជាក់ ម្នាក់ ត្រូវ បាន កាត់ទោស ប្រហារជីវិត ជុំវិញឃាតកម្ម ១៤ នាក់នៅថៃ**ចិនវ៉ាដាច់អាម៉េរិក និងទទួលបានតំណែងជាម្ចាស់ជំនួយទ្វេភាគីធំបំផុតទីពីរ ដល់តំបន់ប៉ាស៊ីហ្វិក**ស្លាប់២០ នាក់ ក្នុងការ វាយ ប្រហារ នៅ ប៉ាគីស្ថាន ត្រឹម ២៤ ម៉ោង**EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៤ ខែវិច្ឆិកា**ចិន និងប្រេស៊ីល ដំឡើងកម្រិតស្ថានភាពទំនាក់ទំនងការទូត និងឈានដល់កិច្ចព្រមព្រៀងស្តីពីហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងកសិពាណិជ្ជកម្ម**រសៀលនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥**អាជ្ញាធរជាតិអប្សរា កំពុងជួសជុលជណ្ដើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង និងជួយសង្រ្គោះក្បាច់ចម្លាក់នៅប្រាសាទភ្នំក្រោម ដែលកំពុងរងការខូចខាតធ្ងន់ធ្ងរ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រកាសកែសម្រួលទីបញ្ជាការស្រាល និងពង្រឹងតួនាទីភារកិច្ច និងឧបត្ថម្ភអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនកងកម្លាំងចម្រុះនៅតំបន់ដែនព្រៃជម្រកសត្វបឹងពែរ

ការចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើម លើកទី៨នៅលើទឹកដីខេត្តកំពង់ឆ្នាំង បានបញ្ចប់ដោយភាពជោគជ័យ

កំពង់ឆ្នាំ៖ ក្រុមការងារចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើម លើកទី៨ បានបញ្ចប់បេសកកម្មប្រកបដោយភាពជោគជ័យលើទឹកដីនៃខេត្តកំពង់ឆ្នាំងដោយមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ។
លោក ប៊ុនថន សុខាណារិទ្ធ ប្រធានស្តីទីមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តកំពង់ឆ្នាំងមានប្រសាសន៍ថា ក្នុងខេត្តកំពង់ឆ្នាំ គឺក្រុមការងារចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើម លើកទី៨បានចាក់បញ្ចាំង ចំនួន៥កន្លែង ដូចជា៖១-សួនច្បារសម្តេចចៅហ្វាវាំង ២-តារាងបាល់ទាល់ មុខសាលាខេត្ត ៣-សួនច្បារវិមានឯករាជ្យ ៤-ទីតាំងភូមិអណ្តូងឬស្សី និងទី៥-វិទ្យាល័យ កំពង់ត្រឡាច។
លោក ប៊ុនថន សុខាណារិទ្ធ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២៤នេះថាការចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា-ចិននៅតែមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា នៅតាមមូលដ្ឋាន ព្រោះដំណើរអាចក្លាយជាស្ពានលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ សិល្បៈ នៃប្រជាជននិងប្រទេសទាំងពីរ និងរួមចំណែកពង្រឹងចំណងមិត្តភាពបងប្អូនកម្ពុជា-ចិន។
ជាមួយគ្នានេះ លោក ប៊ុនថន សុខាណារិទ្ធ បានអរគុណដល់មន្ត្រីពាក់ព័ន្ធ ជាពិសេស រដ្ឋបាលខេត្ត អាជ្ញាធរក្រុង ស្រុក មន្ទីរអប់រំ យុវជន និងកីឡា ដែលបានចូលរួមសហការយ៉ាងល្អប្រសើរ ធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យយ៉ាងខ្លាំង។
មន្ត្រីបច្ចេកទេសនៃក្រុមការងារចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា-ចិនបានឱ្យដឹងថា ខេត្តកំពង់ឆ្នាំងគឺជាគោលដៅទី៣នៃការចាក់បញ្ចាំងភាពយន្តដ៏ល្អឆ្នើមរវាងប្រទេសទាំងពីរ ដោយមានការចូលរួមពីមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ បានចូលរួមទស្សនាជាង១០០០នាក់ ដែលញុំាងឱ្យកម្មវិធីចាក់បញ្ចាំងភាពយន្តចល័តមួយនេះ ពោរពេញទៅដោយស្នាមញញឹម ក្រោមបរិយាកាសសប្បាយរីករាយ និងកក់ក្តៅ។
លោកស្រី ស៊ីរ់ាត សីជាអ្នកទស្សនាមួយរូបបានបង្ហាញការសប្បាយរីករាយពេលបានទស្សនាភាពយន្តនៃប្រទេសទាំងពីរចាក់បញ្ចាំងនេះ ហើយក៏បាន សំណូមពរឲ្យមានការចាក់បញ្ចាំងភាពយន្តចិន ទៅដល់ភូមិផ្ទាល់តែម្តង និងផ្លាស់ប្តូរការចាក់ភាពយន្តឯកសារ ទាក់ទងនឹងវប្បធម៌ ទៀតផង។

សូមជម្រាបថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងវិទ្យុមិត្តភាពកម្ពុជា-ចិន បានរៀបចំកម្មវិធីដំណើរ ភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើម លើកទី៨ ឆ្នាំ២០២៤នេះ ក្នុងគោលបំណងដើម្បីពង្រឹងចំណងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំង២ និងជាឱកាសសម្រាប់ប្រជាជនកម្ពុជាយើងបានសិក្សាឈ្វេងយល់ពីវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងស្ថានភាពបច្ចុប្បន្នរបស់ប្រទេសចិន។ ក្រោយបញ្ចប់ការចាក់បញ្ចាំង នៅលើទឹកដីនៃខេត្តកំពង់ឆ្នាំង ក្រុមការងារនឹងបន្តដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើម លើកទី៨ ឆ្នាំ២០២៤ ឆ្ពោះទៅរាជធានីភ្នំពេញនិងខេត្តកណ្តាល៕

អត្ថបទដែលជាប់ទាក់ទង