សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកឱ្យផ្សព្វផ្សាយវិជ្ជមានពីកម្ពុជា ព្រោះការផ្សព្វផ្សាយនេះហើយ ទើបទេសចរមកកម្ពុជាកើនឡើង
ភ្នំពេញ៖ ក្នុងឱកាស អញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី២១ វិច្ឆិកានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងលើកទឹកឱ្យធ្វើការផ្សព្វផ្សាយវិជ្ជមានពីកម្ពុជា ព្រោះតែការផ្សព្វផ្សាយនេះហើយទើបធ្វើឱ្យភ្ញៀវទេសចរមកកម្ពុជាកើនឡើង។
ជាមួយគ្នានោះសម្ដេចធិបតីបានបញ្ជាក់ថា គ្មានប្រទេសណាល្អឥតខ្ចោះនោះទេ ប៉ុន្ដែការផ្សព្វផ្សាយវិជ្ជមាន គឺដើម្បីកម្ពុជាទាំងអស់គ្នា ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះការផ្សព្វផ្សាយទីកន្លែងកម្សាន្តល្អៗដើម្បីផ្សព្វផ្សាយទៅដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលនេះបានបង្ហាញពីផ្នត់គំនិតវិជ្ជមានដើម្បីផលប្រយោជន៍ជាតិរបស់យើង៕