**ឯកឧត្តម ប្រាក់ សុខុន រៀបចំអាហារស្វាគមន៍ជូនចំពោះគណៈប្រតិភូដែលអញ្ជើញមកចូលរួមមហាសន្និបាត ICAPP លើកទី១២**រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំរដ្ឋបាលខេត្តជាប់ព្រំដែន បន្តពង្រឹងកិច្ចសហការល្អជាមួយភាគីថៃ**ប្រធានរដ្ឋសភាវៀតណាមផ្តើមបំពេញទស្សនកិច្ច៤ថ្ងៃនៅកម្ពុជា**ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ជួបសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អំណោយដល់បងប្អូនអ្នកបោសសំអាត អនាម័យទីក្រុង កំឡុងពេល និងក្រោយព្រះរាជពិធីបុណ្យអុំទូក ជាង១ពាន់នាក់**ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញចូលរួមផ្សព្វផ្សាយ ស្តីពីលិខិតបទដ្ឋានគតិយុតថ្មីៗការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារចំពោះវិស័យអចលនទ្រព្យខេត្តព្រះសីហនុ**សាលាមត្ដេយ្យសិក្សាធនធានកកោះ ជាសាលាគំរូប្រចាំខេត្តបន្ទាយមានជ័យ បង្ហាញគន្លឹះសំខាន់៥ចំនុច អាចឈរទៅលើស្តង់ដារសាលគំរូ**មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ជួបសំណេះសំណាលជាមួយយោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ ពិការ និងគ្រួសារយោធិនពលី-មរណៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ ទិវាកំណើតកងយោធពលខេមរភូមិន្ទ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះត្រួតពិនិត្យច្រកទ្វារព្រំដែនព្រំ និងចូលរួមពិធីសំណេះសំណាលសាកសួរសុខទុក្ខមន្ត្រីរាជការ កងកម្លាំងប្រចាំប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន**មហាសេដ្ឋីឥណ្ឌាមួយរូបត្រូវបានចោទប្រកាន់នៅសហរដ្ឋអាម៉េរិក ពីបទស៊ីសំណូក និងការក្លែងបន្លំប្រាក់រាប់ពាន់លានដុល្លារ**សហរដ្ឋអាមេរិក វេតូលើសេចក្តីព្រាងសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សា**រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល ចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៤**ក្រសួងមុខងារសាធារណៈ សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង រៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពថ្នាក់ក្រោមជាតិ**សម្តេចធិបតី បង្ហាញផលប្រយោជន៍ចំនួន២ ដែលប្រទេសជាតិទទួលបានក្រោយពលរដ្ឋផ្លាស់ប្ដូរពីការប្រើប្រាស់យានយន្ដប្រើប្រេងឥន្ធនៈ ទៅប្រើយានយន្ដអគ្គិសនី**សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសបន្តគោលនយោបាយដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ដែលបានកំណត់មិនអនុញ្ញាតឱ្យមានការនាំចេញផលិតផលរ៉ែថ្មសំណង់**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យថ្មអារទទួលបានជោគជ័យមានកត្តាចំនួន៤**សម្តេចធិបតី ណែនាំក្រសួងរ៉ែ យកចិត្តទុកដាក់ជំរុញការអនុវត្តគម្រោងថាមពលស្អាត និងគម្រោងប្រសិទ្ធភាពថាមពលឱ្យអស់ពីលទ្ធភាព**សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ដល់ក្រុមប្រឆាំង កុំយកបូរណភាពទឹកដី ទៅបង្កបញ្ហាធំនាំឱ្យប៉ះពាល់ដល់ឧត្តមប្រយោជន៍ជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសឈប់ផ្ដល់អាជ្ញាបណ្ណ ដល់ក្រុមហ៊ុនផលិតស្រាបៀរថ្មីនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដាំទៅអ្នកនយោបាយមួយចំនួន កុំឲ្យយករឿងព្រំដែន ទៅធ្វើជាល្បែងនយោបាយរបស់ខ្លួន**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំឲ្យក្រសួងពាក់ព័ន្ធ ពិនិត្យមើលការរៀបចំផ្គត់ផ្គង់ហ្គាស នៅតាមបណ្ដាអាគារខ្ពស់ៗ

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរដោះស្រាយដោយសន្ដិវិធី ជាជាងប្រើយន្តការជម្លោះដោយប្រដាប់អាវុធ ជុំវិញបញ្ហា «កោះគុត»

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា ជុំវិញករណី «កោះគុត» រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរដោះស្រាយដោយសន្តិវិធី ជាជាងប្រើយន្តការជម្លោះដោយកម្លាំងប្រដាប់អាវុធ។

នាឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងមានប្រសាសន៍ថា បញ្ហាកោះគុត រាជរដ្ឋាភិបាលប្រកាន់ជំហរពីរ ទី១.ភាពចាស់ទុំខាងនយោបាយ, ទី២.ទទួលខុសត្រូវចំពោះជាតិ និងប្រជាជន ចំពោះបូរណភាពទឹកដី និងអធិបតេយ្យជាតិ។

ក្រោយមានអ្នកចោទប្រកាន់ថា រាជរដ្ឋាភិបាលធ្វើឱ្យបាត់ «កោះគុត» នោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ជាសំណួរថា តើមានអំណះអំណាងអ្វីមកបញ្ជាក់ថា «កោះគុត» កាប់កាន់ដោយភាគីថៃ ខណៈភាគីកម្ពុជា និងថៃ មិនទាន់ឯកភាពគ្នាផងនោះ ហើយភាគីទាំងពីរ បាននិងកំពុងចរចាគ្នា។

សម្ដេចធិបតី គូសបញ្ជាក់ថា រាជរដ្ឋាភិបាល មានភាពទទួលខុសត្រូវចំពោះជាតិ ព្រោះថា រឿងព្រំដែនត្រូវប្រើរយៈពេលវែង និងអត់ធ្មតណាស់ ដូច្នេះ ការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាល មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការ ការពារទឹកដី ឲ្យបានជាដាចខាត់ ៕

អត្ថបទដែលជាប់ទាក់ទង