ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញធ្វើទស្សនកិច្ចនៅភូមិកុមារ អេសអូអេស អង្គរសៀមរាប
ភ្នំពេញ៖ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន បានដឹកនាំគណៈប្រតិភូក្រោមឱវាទក្រសួងធ្វើទស្សនកិច្ចនៅមណ្ឌលភូមិកុមារ អេសអូអេស អង្គរសៀមរាប។
ជាមួយគ្នានោះក៏បាននាំយកអំណោយដ៏ថ្លៃថ្លាទៅប្រគល់ជូនមណ្ឌលភូមិកុមារ អេសអូអេស អង្គរសៀមរាប រួមមាន៖ អង្ករចំនួន ០១តោន, មីជាតិចំនួន ២៥កេស, ត្រីខចំនួន ០៣ កេសធំ ស្មើចំនួន ៣០០កំប៉ុង, ប៊ីចេងចំនួន ១៥គីឡូក្រាម, ទឹកស៊ីអ៊ីវចំនួន ១៥ យួរ, ទឹកត្រីចំនួន ១៥យួរ, អំបិលចំនួន ១៥គីឡូក្រាម, ស្ករសចំនួន ១៥គីឡូក្រាម និងថវិកាចំនួន ២,០០០,០០០រៀល៕