**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo

សម្តេច ម៉ែន សំអន កោតសសើរដល់ប្រធានអង្គការកូដូខ្មែរ ដែលបានចូលរួមចំណែកជួយលើកស្ទួយដល់វិស័យទេសចរណ៍កម្ពុជា

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុញ្ញាតិឲ្យ លោក អាំង ពិទូរ្យ ប្រធានអង្គការកូដូខ្មែរ ដឹកនាំគណៈប្រតិភូអេកូទេសចរណ៍ និងទេសចរណ៍សាមគ្គីនៃក្រុមហ៊ុនអគ្គីសនីជាតិបារាំង ចូលជួបសម្តែងការគួរសម និងពិសារអាហារសាមគ្គីនៅភោជនីយដ្ឋានសូរិយា រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងកោតសសើរ ដល់លោក អាំង ពិទូរ្យ និងថ្លែងអំណរគុណចំពោះប្រតិភូជនរបស់ប្រទេសបារាំង ដែលមានចំណាប់អារម្មណ៍ ក្នុងការសិក្សាស្វែងយល់អំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ ដោយបានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួន ផ្លាស់ប្តូរ និងស្វែងយល់ ពីគ្នាទៅវិញទៅមកអំពីប្រពៃណី និងការសម្រសខ្លួនរស់នៅតាមជនបទ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសំណូមពរដល់ប្រតិភូបន្តប្រពៃណីចុះមកជួបជាមួយប្រជាពលរដ្ឋខ្មែរនះ ឲ្យបានញឹកញាប់ ដើម្បីផ្សារភ្ជាប់អំពីទំនាក់ទំនង និងសាគ្គីភាពរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាព ជិតស្និតបន្ថែមទៀត។ តាមរយៈ សកម្មភាពទាំងនេះក៏បានបង្ហាញអំពីការចូលរួមចំណែករបស់អង្គការកូដូខ្មែរ ក្នុងការលើកស្ទួយដល់វិស័យទេសចរណ៍នៅកម្ពុជា។

គោលបំណងរបស់ប្រតិភូ គឺជាការសិក្សាស្វែងយល់អំពីការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជានៅតាមជនបទ និងសិក្សាស្វែងយល់បន្ថែមអំពីប្រាសាទបុរាណខ្មែរ ដែលជាមរតក និងស្នាដៃររបស់ដូនតា បុព្វបុរសខ្មែរបានបន្សល់ទុកមកដល់ពេលបច្ចុប្បន្ននេះ។

នៅក្នុពេលបំពេញទស្សនៈកិច្ចនៅកម្ពុជារយៈពេល ១៥ថ្ងៃនេះ និងមានសមាជិកជនជាតិបារាំង ចំនួន ១៥នាក់ និងសមាជិកសម្របសម្រួលជនជាតិខ្មែរចំនួន ៥នាក់។ ប្រតិភូក៏បានធ្វើដំណើរទៅកាន់ខេត្តស្វាយរៀង ខេត្តព្រះវិហា ខេត្តសៀមរាប និងខេត្តកំពត។ ក្នុងនោះ ក៏បានជួយឧបត្តម្ភជា សម្ភារៈសិក្សា និងសម្ភារៈកីឡាជូនដល់ បឋមសិក្សាតាសួស ខេត្តស្វាយរៀង និងបឋមសិក្សា សំរោងជ័យសែន ខេត្តព្រះវិហា និងបានចូលរួមជាមួយប្រជាពលរដ្ឋក្នុងការស្ទូងស្រូវ ច្រូតស្រូវ ដាល់សអំបុក និងរស់នៅជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានទាំងនោះ។

ជាការកត់សម្គាល់ តាមរយៈ លោក Herve Fracullier សមាជិកម្នាក់ក្នុងចំណោមប្រតិភូ ក៏បានបង្ហាញអំពីអារម្មណ៍ផ្ទាល់ខ្លូន ដោយបានលើកឡើងថា ប្រជាពលរដ្ឋខ្មែរពិតជាស្លូតបូត សុភាពរាបសា រាក់ទាក់ បង្ហាញពីអំពើល្អ ចេះជួយយកអាសាគ្នា និងតែងតែផ្តល់នូវស្នាមញញឹមជានិច្ច ដែលសកម្មភាពទាំងនេះបានធ្វើឲ្យសមាជិប្រតិភរបស់ប្រទេសបារាំងនៅតែចងចាំដក់ជាប់ក្នុងចិត្ត អំពីទេសភាព ប្រាសាទបុរាណ និងវប្បធម៌ ដែលឲ្យចង់មកកម្ពុជាម្តងហើយម្តងទៀត និងជួយផ្សយផ្សាយអំពីវប្បធម៌របស់កម្ពុជាជូនដល់ប្រជាពលរដ្ឋបារាំង ក្នុងការមកទស្សកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ អ្នកឧកញ៉ា ផែរ ហុកឈួន និង អ្នកឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ក៏បានឧបត្ថម្ភនូវគ្រាប់ស្វាយចន្ទីក្រៀម ដែលជាផលិតផលកូនខ្មែរ ជូនសមាជិក សមាជិកាដែលចូលរួមទាំង ២០នាក់ផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរដល់ប្រតិភូទាំងអស់ទទួលបានការស្នាក់នៅ និងទទួលទានអាហារប្រកបដោយផាសុខភាព និងរីករាយចំពោះដំណើរទស្សនៈកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយនឹងការធ្វើដំណើរត្រលប់ទៅមាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព ៕

អត្ថបទដែលជាប់ទាក់ទង