**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

ប្រមុខរាជរដ្ឋាភិបាល៖ ចំណុចខ្លាំងមួយរបស់កម្ពុជា គឺសង្គតិភាព និរន្តរភាព ​និងស្ថេរភាពនៃការអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ចំណុចខ្លាំងមួយរបស់កម្ពុជា គឺសង្គតិភាព និងនិរន្តរភាព ​និងស្ថេរភាពនៃការអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវ ដែលជាកិច្ចការសំខាន់។

ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី២១ ខែវិច្ឆិកា សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុទ្ធសាស្ត្របញ្ចកោណអាណត្តិទី៧នេះ យើងដាក់គោលដៅនៅតែមនុស្សជាអាទិភាពទី១ ថវិកាធំសម្រាប់នៅក្នុងការពង្រឹងក្នុងវិស័យអប់រំ ហើយយកចិត្តទុកដាក់ទៅលើគ្រូ ហេដ្ឋារចនាសម្ព័ន្ធ កែឆ្នៃ និងការបើកឱកាសចូលរួម ពីសកលវិទ្យាល័យឯកជនទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាបណ្តុះបណ្តាល ។

សម្តេចធិបតី សង្កត់ធ្ងន់ថា «ចំណុចខ្លាំងមួយរបស់កម្ពុជា គឺសង្គតិភាព និងនិរន្តរភាព ​និងស្ថេរភាពនៃការអនុវត្តគោលនយោបាយ ដ៏ត្រឹមត្រូវសំខាន់ណាស់» ។

សម្តេចធិបតី បានមានប្រសាសន៍ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជាគោលនយោបាយ ដែលអនុម័តដោយអង្គសន្និបាត​ របស់គណបក្សប្រជាជនកម្ពុជា ជាគោលនយោបាយ ដែលអនុវត្តមានប្រសិទ្ធភាព ហើយយើងធ្វើការ កែសម្រួលគោលនយោបាយរបស់យើង ផ្អែកទៅលើអ្វីដែលដើរ ។ បញ្ចកោណ បន្ថែមមួយមុំ ទៅលើចតុកោណ ។

សម្តេចបន្ថែមថា ការធានាមួយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ គឺការធានានូវនិរន្តភាព និងលំនឹងនៃការអភិវឌ្ឍប្រទេស ធានាបាននូវសុខសន្តិភាព ស្ថេរភាព គោលនយោបាយ ដែលមានភាពច្បាស់លាស់ ប្រាកដប្រជា និងលំនឹងនៃគោលនយោបាយ អនុវត្តកាន់តែមុតស្រួច មានប្រសិទ្ធភាព ដើម្បីជំរុញប្រទេសយើង ឱ្យអភិវឌ្ឍន៍កាន់តែរឹងមាំ នេះគឺជាកិច្ចការសំខាន់ ៕

អត្ថបទដែលជាប់ទាក់ទង