**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសលោក នី ណាក់ ម្ចាស់ផេក «Iman KH» ដាក់គុក២ឆ្នាំពិន័យ ៣លានរៀល និងសងជម្ងឺចិត្តដើមបណ្តឹង២០០លានរៀល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ចៅក្រមជំនុំជម្រះ លោក ទិត្យ សុទ្ធីបូរ៉ាឆាត អមដោយលោក សេង ហៀង ជាតំណាងអយ្យការ បានបើកសវនាការប្រកាសសាលក្រមលើសំណុំរឿងលោក នី ណាក់ ម្ចាស់ផេក «Iman KH» ដោយសម្រេច ដាក់ពន្ធនាគារកំណត់ ២ឆ្នាំ ពិន័យ(៣លានរៀល) ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង»។
សាលក្រមដដែលនេះ ចៅក្រមជំនុំជម្រះក៏បានសម្រេចឱ្យលោក នី ណាក់ សងជម្ងឺចិត្តទៅដើមបណ្តឹងចំនួន(២០០លានរៀលផងដែរ។

ទាក់ទងសំណុំរឿងខាងលើនេះដែរ សាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានបដិសេធសំណើសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់មេធាវីការពារក្ដីលោក នី ណាក់ ក្រោយសវនាការដែលបានធ្វើឡើងនៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ លើបណ្តឹងស្នើសុំនៅក្រៅឃុំរបស់លោកមេធាវី ជួង ជុងងី។ លោក ជួង ជុងងី បានប្តឹងសុំឲ្យកូនក្តីរបស់ខ្លួនជនជាប់ចោទឈ្មោះ នី ណាក់ បាននៅក្រៅឃុំ ដោយបានលើកហេតុផលថា ជនជាប់ចោទមានជំងឺប្រចាំកាយ។

តំណាងអយ្យការលោក សេង ហៀង បានបដិសេធលើបណ្តឹងខាងលើ ដោយលោកបញ្ជាក់នៅក្នុងសវនាការនេះថា «ទី១៖ នៅក្នុងមន្ទីរអប់រំកែប្រែនីមួយៗ សុទ្ធតែមានពេទ្យប្រចាំការ ហើយក្នុងហេតុផលជំងឺធ្ងន់ អាចសុំមកមន្ទីរពេទ្យដើម្បីបន្តព្យាបាល។ ទី២៖ ជនជាប់ចោទ នី ណាក់ ធ្លាប់ជាប់ពន្ធានាគារម្តងហើយ ការជាប់គុកលើកនេះ គឺមានបទល្មើសមិនរាងចាល ហេតុដូច្នេះអយ្យការសម្រេច បដិសេធលើបណ្ដឹងស្នើសុំនៅក្រៅឃុំ»។

ទីបញ្ចប់នៃសវនាការលើរឿងនេះ ចៅក្រមជំនឿជម្រះ លោក ទិត្យ សុទ្ធីបូរ៉ាឆាត បានប្រកាសសាលក្រម សម្រេចបដិសេធដោយមិនអនុញ្ញាត្តិឲ្យជាប់ចោទ នី ណាក់ បាននៅក្រៅតាមបណ្តឹងស្មើសុំរបស់មេធាវី។

សូមរំលឹកថា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក នី ណាក់ ម្ចាស់ផេក «Iman KH» ដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង»។

លោក នី ណាក់ កើតឆ្នាំ១៩៧៩ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការភ្លាមៗ កាលពីព្រឹកថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីលោកនិយាយបរិហារលើ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងស្ថាប័នរាជរដ្ឋាភិបាលជាច្រើនទៀត កាលពីខែធ្នូកន្លងទៅនេះ។ ការសម្រេចឃុំខ្លួន លោក នី ណាក់ ធ្វើឡើងដោយចៅក្រម ញឹម ពិសាល ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។លោក នី ណាក់ ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ កាលពីឆ្នាំ២០២០ ក្រោមបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ» ដោយតុលាការបានផ្តន្ទាទោស រយៈពេល១៨ខែ លោកបានចេញពីពន្ធនាគារ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង