**ក្រុងស្ទឹងត្រែង ទទួលបានជ័យលាភី ជាក្រុងបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល (ODF)**មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង (UIDP)**គ្រោះរញ្ជួយដីកម្រិត៥,៧រ៉ិចទ័រ បានអង្រួននៅតំបន់ ភាគខាងកើត នៃប្រទេសហ្វីលីពីន**ហ្វីលីពីន និងចិន ចោទគ្នាទៅវិញទៅមក ជុំវិញការប្រឈមមុខដាក់គ្នា នៅសមុទ្រចិនខាងត្បូង**លោក Lawrence Wong នាយករដ្ឋមន្រ្តីសិង្ហបុរី ឆ្លងជំងឺកូវីដ១៩ ជាលើកដំបូង**ប្រធានាធិបតីកូរ៉េខាងត្បូង កំពុងប្រឈមមុខនឹងការខឹងសម្បារ និងការទាមទារឱ្យចុះចេញពីតំណែង ក្រោយប្រកាសដាក់ឲ្យប្រើច្បាប់អាជ្ញាសឹក ៣ម៉ោង**រុស្ស៊ី​ កំពុង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ និង​ការ​វិនិយោគ​យ៉ាង​ខ្លាំងក្លា ​ជាមួយ​ម៉ាឡេស៊ី**រុស្ស៉ី និងអាមេរិក ចោទប្រកាន់គ្នាទៅវិញទៅមក ពីការគាំទ្រអំពើភេរវកម្ម ថាជាដើមចមនៃសង្រ្គាមស៉ីរី**ក្រសួងពាណិជ្ជកម្មថៃ កំណត់គោលដៅនាំចេញអង្ករ ៧,៥លានតោនសម្រាប់ឆ្នាំ២០២៥**អ្នកប្រយុទ្ធកងជីវពលអ៉ីរ៉ាក់រាប់រយនាក់ គាំទ្រដោយអ៉ីរ៉ង់ ឆ្លងចូលប្រទេសស៉ីរី ដើម្បីជួយរដ្ឋាភិបាល ប្រយុទ្ធជាមួយក្រុមឧទ្ទាម HTS**ប្រធានាធិបតីកូរ៉េខាងត្បូង ដកច្បាប់អាជ្ញាសឹកវិញ បន្ទាប់ពីបានប្រកាសដាក់ឱ្យប្រើទូទាំងប្រទេស**មគ្គុទេសក៍ពិភពលោកតាមស្មារតីផ្លូវសូត្រសន្តិភាព និងកិច្ចសហប្រតិបត្តិការពហុភាគីនិយមឈ្នះ-ឈ្នះ**អ៊ីរ៉ង់អះអាងថា ខ្លួនត្រៀមបញ្ជូនទ័ពទៅស៊ីរី**យោធារុស្ស៊ីបាញ់បង្ហោះមីស៊ីលល្បឿនលឿនជាងសំឡេង ក្នុងសមយុទ្ធហ្វឹកហាត់នៅភាគខាងកើតមេឌីទែរ៉ាណេ**ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសបញ្ចប់ច្បាប់អាជ្ញាសឹក បន្ទាប់ពីសភាបោះឆ្នោតប្រឆាំង**ចិនសង្ឃឹមថា រដ្ឋបាលអាមេរិកដែលចូលមកនឹងដោះស្រាយជំហានដំបូងយ៉ាងត្រឹមត្រូវក្នុងទំនាក់ទំនងទ្វេភាគី**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបច្ចេកទេសរបស់គណៈកម្មការជាតិ ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការដោះលែងដោយមានលក្ខខណ្ឌស្របតាមច្បាប់ជាធរមាន**ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស ជួបពិភាក្សាការងារជាមួយសាកលវិទ្យាធិការនៃសាកលវិទ្យាល័យកិច្ចការបរទេសចិន**ទេសរដ្ឋមន្រ្តី លី ធុជ៖ កម្ពុជាបានផ្លាស់ប្តូរពីប្រទេសដែលទទួលរងគ្រោះធ្ងន់ធ្ងរដោយសង្រ្គាម ទៅជាប្រទេសដែលមានសន្តិភាព និងមានការរីកចំរើនលើគ្រប់វិស័យ**អភិបាលខេត្តរតនគិរី៖ រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវបន្តពង្រឹងកិច្ចការងារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ឱ្យបានល្អប្រសើរបន្ថែមទៀត

ភ្ញៀវទេសចរជនជាតិអូស្ត្រាលីម្នាក់ បានស្លាប់បន្ទាប់ពីពុលស្រានៅទីក្រុងវ៉ាងវៀង ប្រទេសឡាវ

វៀងចន្ទន៍៖ បើតាមនាយករដ្ឋមន្ត្រីអូស្ត្រាលី អះអាងនៅថ្ងៃព្រហស្បតិ៍ទី២១ ខែវិច្ឆិកា ភ្ញៀវទេសចរជនជាតិអូស្ត្រាលីម្នាក់បានស្លាប់ បន្ទាប់ពីពុលស្រានៅទីក្រុងវ៉ាងវៀងនៃប្រទេសឡាវ ខណៈចំនួនអ្នកស្លាប់ដោយសារឧបទ្ទវហេតុពុលស្រានៅឡាវនេះ បានកើនឡើងដល់៤នាក់ ដោយអ្នក ស្លាប់ បី នាក់ ផ្សេង ទៀត ត្រូវ បាន គេ ជឿ ថា ជា ពលរដ្ឋ ដាណឺម៉ាក ពីរ នាក់ និង ជនជាតិ អាម៉េរិក ម្នាក់។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បាណេស បានប្រាប់សភាថា ក្មេងស្រីវ័យជំទង់ឈ្មោះ បៀនកា ចូណេស (Bianca Jones) អាយុ១៩ឆ្នាំ បានស្លាប់ បន្ទាប់ពីពុលស្រានៅឡាវ។

គួររំឭកថា មុនផុតដង្ហើម យុវនារីនេះត្រូវបានជម្លៀសចេញពីប្រទេសឡាវទៅព្យាបាលនៅក្នុងមន្ទីរពេទ្យប្រទេសថៃ ខណៈមិត្តភក្តិម្នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ។ លោក អាល់បាណេស បានប្រាប់សមាជិកសភាថា៖«នេះគឺជាការព្រួយបារម្ភខ្លាំងបំផុតរបស់ឪពុកម្តាយគ្រប់រូប និងជាសុបិនដ៏អាក្រក់ដែលគ្រប់គ្នាមិនចង់ឃើញ»។

គួររំឭកថា ស្ត្រី អូស្ត្រាលី ទាំង ២ នាក់ បាន ធ្លាក់ខ្លួន ឈឺ កាលពី ថ្ងៃ ទី ១៣ ខែវិច្ឆិកា បន្ទាប់ ពី ផឹកស៊ី ជាមួយគ្នានៅពេលរាត្រីមួយ។ ពួកគេត្រូវបានគេជឿថា បានផឹកស្រាដែលមានជាតិមេតាណុលខ្ពស់។ យោងតាមរបាយការណ៍របស់ The Age ស្ត្រីទាំងពីរនាក់បានស្នាក់នៅសណ្ឋាគារ Nana Backpacker Hostel អំឡុងពេលធ្វើដំណើរកម្សាន្តរបស់ពួកគេ។ អ្នកគ្រប់គ្រងសណ្ឋាគារ លោក ដួង ឌុចទ័ន (Duong Duc Toan) បានឱ្យដឹងកាលពីថ្ងៃអង្គារថា ស្ត្រីទាំងពីរនាក់មិនស្រួលខ្លួន រួចសេវាកម្មសណ្ឋាគារបានបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យ។

រដ្ឋាភិបាលអូស្ត្រាលី បានកត់សម្គាល់ឃើញថា ជនបរទេសជាច្រើននាក់បានធ្លាក់ខ្លួនរងគ្រោះដោយការពុលមេតាណុលក្នុងប្រទេសឡាវក្នុងខែនេះ បន្ទាប់ពីផឹកស្រាឡាវ ខណៈរដ្ឋធានីកង់ប៉េរ៉ា បានណែនាំពលរដ្ឋរបស់ខ្លួនឱ្យប្រុងប្រយ័ត្នពេលផឹកស៊ីនៅទីនោះ។ ជាចុងក្រោយ សារព័ត៌មាន ABC News បានចុះផ្សាយថា យ៉ាងហោចណាស់មនុស្ស ១០នាក់ផ្សេងទៀត ត្រូវបានគេជឿថា បានធ្លាក់ខ្លួនឈឺផងដែរ បន្ទាប់ពីផឹកស្រានៅក្រុងវ៉ាងវៀងនៃប្រទេសឡាវ៕

អត្ថបទដែលជាប់ទាក់ទង