នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រេចលុបអាជ្ញាបណ្ណអាជីវកម្មរុករករ៉ែថ្មកំបោរ នៅខេត្តកំពត
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចលុបអាជ្ញាបណ្ណអាជីវកម្មរុករករ៉ែថ្មកំបោរនៅក្នុងខេត្តកំពត ដោយរក្សាទីតាំងនោះជាតំបន់បេតិកភណ្ឌវប្បធម៌ និងអេកូទេសចរណ៍វិញ។
ក្នុងឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល នារសៀលថ្ងៃទី២១ វិច្ឆិកានេះ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ផងដែរថា ក្រោយប៊ិះរលំពីទីផ្សារ នាពេលនេះអាជីវកម្មថ្មអារបានកើនឡើងវិញរហូតដល់ ៤ដង ។ សម្ដេចថា ការកើនឡើងវិញនេះ បន្ទាប់ពីសម្តេចបានសម្រេចឲ្យ មានការលើកលែងពន្ធអាករ ៕