**មោទនភាពជាតិខ្មែរ! Guinness World Records ប្រគល់វិញ្ញាបនបត្របញ្ជាក់ពីការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» ជូនប្រទេសកម្ពុជា**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសតែងតាំងប្រធានគណៈចលនាមហាជនខេត្តព្រះសីហនុ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ប្រវត្តិសាស្ត្រកម្ពុជា គឺជាប្រវត្តិសាស្ត្រពោរពេញទៅដោយការតស៊ូ**បណ្ដាអ្នកពាក់ព័ន្ធមកពីជាង១៥០ប្រទេស ជួបជុំគ្នានៅលើទឹកដីអង្គរ ដើម្បីជជែកពីការកសាងពិភពលោកគ្មានមីន**ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅបន្ត របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ**ឯកឧត្តមបណ្ឌិត លី ឆេង ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការស្បៀងអាហារ ថាមពល ទឹក និងសន្តិសុខបរិស្ថាន នៃសម័យប្រជុំពេញអង្គ IPTP លើកទី១១**ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា**ឯកឧត្តម ថោ ជេដ្ឋា ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រគល់ម៉ូតូចំនួន ១២គ្រឿង អំណោយសម្តេចធិបតី ជូនសិស្សជ័យលាភីនិទ្ទេស A នៅទូទាំងស្រុកស្ទោង**អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចការងារនៅអូស្ត្រាលី**អ៊ុយក្រែន​ បញ្ជាក់ពីការបាត់បង់ជាង ៤០ភាគរយ​នៃទឹកដីដែលដណ្តេីមកាន់កាប់​ នៅតំបន់​ Kursk របស់រុស្ស៉ី**រុស្ស៊ី-បេឡារុស្ស នឹងប្រើប្រាស់ច្បាប់អន្តរជាតិ ដើម្បីរក្សាយុត្តិធម៌ និងប្រយុទ្ធប្រឆាំងនឹងទម្រង់ផ្សេងៗនៃទណ្ឌកម្មលោកខាងលិចខុសច្បាប់**រុស្ស៊ី នឹងឆ្លើយតបប្រសិនបើប្រទេសណាមួយ ប៉ុនប៉ងធ្វើយោធា និងដាក់ពង្រាយអាវុធនៅក្នុងលំហអាកាស**រុស្ស៊ីចេញច្បាប់លុបបំណុលរហូតដល់ជិត ១០ម៉ឺនដុល្លារ សម្រាប់ពលរដ្ឋដែលចុះឈ្មោះចូលប្រយុទ្ធជាមួយអ៊ុយក្រែន ត្រឹម១ឆ្នាំ**រុស្ស៉ីបាញ់ដ្រូនវាយប្រហារលើរដ្ឋធានីរបស់អ៊ុយក្រែន**គណៈប្រតិភូប្រមាណ៨០រូប ពីមហាសន្និបាត ICAPP លើកទី១២ មកបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាន នៃ អ.វ.ត.ក. ដើម្បីស្វែងយល់អំពីតួនាទីរបស់តុលាការក្នុងការផ្សះផ្សារជាតិនៅកម្ពុជា**ឯកឧត្តម អ៊ុច បូររិទ្ធ បន្តដឹកនាំសម័យប្រជុំពេញអង្គវគ្គទី១ នៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព**ទេសរដ្ឋមន្ត្រី លី ធុជ៖ រាល់ជំហានដែលយើងបានឈានរួមគ្នា គឺជាការឈានឆ្ពោះទៅរកសុខសុវត្ថិភាព ដែលមនុស្សលែងបារម្ភ ថាដីដែលខ្លួនដើរជាន់ នឹងមិនមានបង្កប់គ្រាប់មីនឡើយ**អាជ្ញាធរមីន រៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីននៃអនុសញ្ញាអូតាវ៉ា**ដំរីញីមួយក្បាលដែលជួយសង្គ្រោះពីការវង្វេងហ្វូងនៅខេត្តមណ្ឌលគិរី វិវដ្តមកភាពល្អប្រសើរហើយ និងកំពុងស្ថិតនៅក្រោមការថែទាំសុខភាព នៅសួនសត្វភ្នំតាម៉ៅ

សម្តេចធិបតី បង្ហាញផលប្រយោជន៍ចំនួន២ ដែលប្រទេសជាតិទទួលបានក្រោយពលរដ្ឋផ្លាស់ប្ដូរពីការប្រើប្រាស់យានយន្ដប្រើប្រេងឥន្ធនៈ ទៅប្រើយានយន្ដអគ្គិសនី

ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវផលប្រយោជន៍សំខាន់ៗ ចំនួន២ ដែលប្រទេសជាតិទទួលបានក្រោយប្រជាពលរដ្ឋផ្លាស់ប្ដូរពីការប្រើប្រាស់យានយន្ដប្រើប្រេងឥន្ធនៈ ទៅប្រើយានយន្ដអគ្គិសនី។

ផលប្រយោជន៍ចំនួន២ ដែលត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកមកបង្ហាញ រួមមាន៖ ទី១. បង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ថាមពលសម្រាប់ការដឹកជញ្ជូន ដោយការប្រើប្រាស់យានយន្តអគ្គិសនីប្រើថាមពលតិចជាង ការប្រើយានយន្តប្រើប្រេងឥន្ធនៈប្រហែល៥ដង និងទី២. បន្ថយការបញ្ចេញឧស្ម័នកាបូនក្នុងវិស័យដឹកជញ្ជូន ដោយងាកមកប្រើថាមពលអគ្គិសនី ដែលផលិតពីថាមពលស្អាតកាន់តែច្រើនវិញ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានអះអាងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍយានយន្ដអគ្គិសនី ឆ្នាំ២០២៤-២០៣០ ដែលមានគោលបំណងជំរុញការប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៉ី នៃវិស័យយានយន្តអគ្គិសនីទាំងមូល។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា រាជរដ្ឋាភិបាលកម្ពុជា កំពុងចរចាជាមួយក្រុមហ៊ុនរថយន្ដ BYD ដែលជាក្រុមហ៊ុនរថយន្ដអគ្គិសនី ដើម្បីដំឡើងរោងចក្រផលិតរថយន្ដអគ្គិសនីនៅប្រទេសកម្ពុជាតែម្ដង។ ខណៈនៅពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនជាច្រើនបាននាំចូលរថយន្ដអគ្គិសនី ឬអគ្គិសនីលាយសាំង ចូលមកប្រទេសកម្ពុជា។

សម្ដេចធិបតី បានណែនាំដល់ក្រសួងរ៉ែ និងថាមពល ដែលមានតួនាទីភារកិច្ចដឹកនាំជំរុញការអភិវឌ្ឍស្ថានីយ៍បញ្ចូលថាមពលយានយន្ដអគ្គិសនីនៅកម្ពុជា ត្រូវរៀបចំដាក់ចេញនូវចំណាត់ការនានា ជុំវិញការអភិវឌ្ឍស្ថានីយ៍បញ្ចូលថាមពលយានយន្ដអគ្គិសនីឲ្យបានត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេស។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្ដថា មានតែការអភិវឌ្ឍស្ថានីយ៍បញ្ចូលថាមពលយានយន្ដអគ្គិសនីឲ្យបានកាន់តែប្រសើរច្រើនទេ ទើបអាចដាក់ចេញទាក់ទាញការបង្កើត ការផ្លាស់ប្ដូរយានយន្ដពីប្រើប្រេងឥន្ធនៈ ទៅប្រើប្រាស់យានយន្ដអគ្គិសនីវិញជាបណ្ដើរៗ ដើម្បីផ្ដល់ជម្រើសសម្រាប់ប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង