**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភគោយន្តកន្ត្រៃ ជូនកងពលធំអន្តរាគមន៍លេខ២**មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជួបពិភាក្សាការងារជាមួយសេនានុព័ន្ធយោធាថៃ**ឆ្នាំនេះ រាជរដ្ឋាភិបាលសម្ដេចធិបតី រកបានកូនចៅអ្នកភូមិ ប្រមាណ ៧០០នាក់ ឱ្យត្រៀមទៅបំពេញការងារប៉ុស្តិ៍នគរបាល នៅស្រុកកំណើត**លោក ឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុ មានអត្រាកំណើនសេដ្ឋកិច្ច៦ភាគរយ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡស៊ី ចាប់ថ្ងៃទី១៧-២១ ខែមករា ឆ្នាំ២០២៥**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង**ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញទស្សនកិច្ច នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តប៉ៃលិន**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្មដើម្បីពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម”**បទវិភាគ៖កិច្ចសហប្រតិបត្តិការឬការបដិបក្ខគ្នា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីត្រូវគិតពិចារណាឱ្យបានហ្មត់ចត់**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម

រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល ចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៤

ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៤ សហវ.សរ.អហក ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ស្ដីពីការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល ចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី អភិបាល អភិបាលរងក្រុង-ស្រុក ប្រធាន.អនុប្រធានមន្ទីរពាក់ព័ន្ធ នាយក.នាយករង និងលោក លោកស្រី ប្រធានការិយាល័យអង្គភាព មេឃុំចំណុះឲ្យស្រុក កិច្ចប្រជុំធ្វើនៅសាលប្រជុំ (ក) នៃសាលាខេត្តបន្ទាយមានជ័យ។

លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានមានប្រសាសន៍ថា ថវិកាឆ្នាំ២០២៤ ត្រូវបានគិតគូរ និងរៀបចំឡើងដើម្បីទ្រទ្រង់ដល់ការថែរក្សានូវសមិទ្ធផលនានា ដែលសម្រេចបាន និងអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ និងវិធានការកែទម្រង់ជាក់ស្តែងនានា ដែលនឹងត្រូវអនុវត្តចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា និងក្នុងឆ្នាំ២០២៤ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មីរបស់កម្ពុជា ទាំងក្នុងក្របខណ្ឌផ្ទៃក្នុងប្រទេស និងក្នុងក្របខណ្ឌតំបន់ និងពិភពលោក ជាពិសេស ដើម្បីឱ្យសម្រេចបានជាអតិបរមានូវគោលដៅជាយុទ្ធសាស្រ្តទាំង៥ ក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា។ ទន្ទឹមនឹងនេះ ថវិកាឆ្នាំ២០២៤ ក៏បានផ្តោតការយកចិត្តទុកដាក់លើអាទិភាពគន្លឹះចំនួន៥ នៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយក្នុងនោះ មនុស្សត្រូវបានបន្តកំណត់យកជាអាទិភាពគន្លឹះទី១ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាអាទិភាពគន្លឹះ បន្តបន្ទាប់តាមលំដាប់ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងទិសដៅនៃការអភិវឌ្ឍកម្ពុជាក្នុងដំណាក់កាលថ្មីខាងមុខ។

លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានបន្តថា ប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត ប្រធានអង្គភាពទីភ្នាក់ងារប្រតិបត្តិការពិសេស អភិបាលនៃគណៈ អភិបាលខណ្ឌ ចៅសង្កាត់ ដែលជាអាណាប័កផ្ទេរសិទ្ធិ ត្រូវខិតខំជំរុញការប្រមូលប្រាក់ចំណូលសារពើពន្ធ និងប្រាក់ចំណូលមិនមែនសារពើពន្ធ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលសាមី និងរៀបចំសលាកបត្រ បង់ចំណូលថវិការដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ប្រសិនបើមានការយឺតយ៉ាវក្រោយថ្ងៃកំណត់នេះ រតនាគាររាជធានី ខេត្ត ត្រូវកត់ត្រាចូលជាចំណូលថវិកា រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ទីរសុខាភិបាលរាជធានី ខេត្ត និងអង្គភាពទីភ្នាក់ងារ ប្រតិបត្តិការពិសេស សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥។

ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា កិច្ចប្រជុំផ្សព្វផ្សាយនេះ មានសារៈសំខាន់ចាំបាច់សម្រាប់រដ្ឋបាលខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាល ខេត្ត អង្គភាពទីភ្នាក់ងារប្រតិបត្តិការពិសេស គណៈអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្រ្តីដែលពាក់ព័ន្ធ នឹងការអនុវត្តចំណូល ចំណាយថវិកាក្នុងឆ្នាំ២០២៤នេះ អោយសម្រេចបានតាមគោលដៅ និងគោលនយោបាយដែលរាជរដ្ឋាភិបាលបានកំណត់។ ធានាការគ្រប់គ្រង ការអនុវត្តថវិកាឈានទៅបង្កើតលទ្ធផលជាក់ស្តែងដែលអាចវាស់វែងបាន និងរួមចំណែកដោយផ្ទាល់ក្នុងការសម្រេចគោលបំណងគោលនយោបាយអាទិភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ រដ្ឋបាលខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ទីភ្នាក់ងារប្រតិបត្តិការពិសេស រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ក៏ត្រូវអនុវត្តចំណាយថវិការបស់ខ្លួនអោយស្របតាមចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកា និងក្នុងកម្រិតឥណទានក្នុងជំពូក គណនី និងអនុគណនី និងតាមកម្មវិធី អនុកម្មវិធី ចង្កោមសកម្មភាព សម្រាប់អង្គភាពអនុវត្តថវិកាកម្មវិធីនៅក្នុងថវិកាបានអនុម័ត៕    

អត្ថបទដែលជាប់ទាក់ទង