**សម្ដេចតេជោ ហ៊ុន សែន៖ បច្ចុប្បន្នស្ថានភាពនយោបាយ នៅកម្ពុជាមានភាពនឹងនរល្អ ដែលផ្ដល់ភាពអនុគ្រោះដល់ការអភិវឌ្ឍលើគ្រប់វិស័យ និងកែលម្អជីវភាពប្រជាជន**អាជ្ញាធរជួយសង្គ្រោះមនុស្សចម្រុះជាតិសាសន៍១៨នាក់ ក្រោយលិចទូកដឹកភ្ញៀវទេសចរ និងទំនិញរបស់ក្រុមហ៊ុនស្ពីតហ្វឺរឺ**ក្រសួងទេសចរណ៍ ណែនាំដល់ប្រតិបត្តិករទេសចរណ៍ បន្តពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ពិសេសត្រូវកំណត់តម្លៃទំនិញ សេវាកម្មឱ្យបានត្រឹមត្រូវ និងសមរម្យ**រដ្ឋមន្ត្រីការពារជាតិកម្ពុជា ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៨ ក្រោមមូលបទ «អាស៊ាន៖ រួមគ្នាដើម្បីសន្តិភាព សន្តិសុខ និងភាពធន់» នៅឡាវ**រុស្ស៉ីប្រើមីស៉ីលបាលិស្ទីគអន្តរទ្វីប ជាលើកដំបូង ក្នុងការវាយប្រហារលើអ៊ុយក្រែន**អង់គ្លេសនឹងវាយប្រហាររុស្ស៊ីនៅយប់នេះ ប្រសិនបើរុស្ស៊ីនៅតែបន្តឈ្លានពានអឺរ៉ុបខាងកើត**ប្រធានាធិបតីអ៊ុយក្រែន ទទួលស្គាល់ថា មានតែតាមរយៈការទូតប៉ុណ្ណោះ ទើបអាចស្តារ ឧបទ្វីបគ្រីមា ដែលត្រូវរុស្ស៉ីកាត់យកទៅមកវិញ**ក្រសួងសុខាភិបាល ស្នើអភិបាលរាជធានី-ខេត្តពង្រឹងនិយ័តកម្មសេវាសុខាភិបាលឯកជន និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនៅតាមពេទ្យឯកជន**រន្ធត់ណាស់! រថយន្តកុងតឺន័រដឹកឈើ រេចង្កូតបុករះនៅចំណោតលោកយាយម៉ៅរបួសធ្ងន់ស្រាលជាច្រើននាក់**មេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាន នឹងពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ រវាងប្រទេសសមាជិកអាស៊ាន ដើម្បីស្ថិរភាពក្នុងតំបន់**ប្រធានរដ្ឋសភាកម្ពុជា​ និងវៀតណាម៖​ កិច្ចសហប្រតិបត្តិការអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា​ និងវៀតណាម​ បាននាំមកនូវផ្លែផ្កាជាច្រើនដល់ពលរដ្ឋ​ និងប្រទេសទាំងពីរ**ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រមច្បាប់ ស្តីពី «និរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម»**ICC ចេញដីកាចាប់ខ្លួន លោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិហើយ**ឯកឧត្តម ប្រាក់ សុខុន រៀបចំអាហារស្វាគមន៍ជូនចំពោះគណៈប្រតិភូដែលអញ្ជើញមកចូលរួមមហាសន្និបាត ICAPP លើកទី១២**រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំរដ្ឋបាលខេត្តជាប់ព្រំដែន បន្តពង្រឹងកិច្ចសហការល្អជាមួយភាគីថៃ**ប្រធានរដ្ឋសភាវៀតណាមផ្តើមបំពេញទស្សនកិច្ច៤ថ្ងៃនៅកម្ពុជា**ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ជួបសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អំណោយដល់បងប្អូនអ្នកបោសសំអាត អនាម័យទីក្រុង កំឡុងពេល និងក្រោយព្រះរាជពិធីបុណ្យអុំទូក ជាង១ពាន់នាក់**ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញចូលរួមផ្សព្វផ្សាយ ស្តីពីលិខិតបទដ្ឋានគតិយុតថ្មីៗការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារចំពោះវិស័យអចលនទ្រព្យខេត្តព្រះសីហនុ**សាលាមត្ដេយ្យសិក្សាធនធានកកោះ ជាសាលាគំរូប្រចាំខេត្តបន្ទាយមានជ័យ បង្ហាញគន្លឹះសំខាន់៥ចំនុច អាចឈរទៅលើស្តង់ដារសាលគំរូ**មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ជួបសំណេះសំណាលជាមួយយោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ ពិការ និងគ្រួសារយោធិនពលី-មរណៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ ទិវាកំណើតកងយោធពលខេមរភូមិន្ទ

សាលាមត្ដេយ្យសិក្សាធនធានកកោះ ជាសាលាគំរូប្រចាំខេត្តបន្ទាយមានជ័យ បង្ហាញគន្លឹះសំខាន់៥ចំនុច អាចឈរទៅលើស្តង់ដារសាលគំរូ

ភ្នំពេញ៖ សាលាមត្ដេយ្យសិក្សាធនធាន កកោះ ជាសាលាគំរូប្រចាំខេត្តបន្ទាយមានជ័យ ដោយកាលពីឆ្នាំ២០២២-២០២៣កន្លងទៅ សាលាទទួលបានពាន់រង្វាន់ សាលាស្តង់ដារគំរូ ចំណាត់ថ្នាក់លេខ១នៅទូទាំងប្រទេស ក្នុងចំណោម១០សាលា មកពីបណ្តារខេត្តដែលបានចូលរួមប្រឡងប្រណាំង។

លោកស្រី គុយ ម៉ារី ដែលជាគណៈគ្រប់គ្រងសាលា ក៏បានបញ្ជាក់ពីគន្លឹះដែលសាលាអាចឈរទៅលើស្តង់ដារសាលគំរូ មាន៥ចំណុចសំខាន់ៗរួមមាន ៖ ១-លទ្ធផលនៃការសិក្សារបស់កុមារ សាលាមានធ្វើតេស្តស្តង់ដារ គិតទៅលេីអាហារូបត្ថម្ភកុមារ ដែលមានរៀបចំអាហារពេលព្រឹក អាហារសម្រន់សម្រាប់កុមារ, ២-ពាក់ព័ន្ធនឹងការបង្រៀន និងរៀន បច្ចុប្បន្ន នេះគឺពេញនិយមរៀនតាមរយៈការលេងផង រៀនផង តាមរយៈ បរិស្ថានក្រៅថ្នាក់រៀន និងក្នុងថ្នាក់រៀន ,៣-ពាក់ព័ន្ធនឹងគណនេយ្យភាព សាលាមានភាពស្មោះត្រង់ ពាក់ព័ន្ធនឹងថវិកា , ៤-ការចែករំលែក ពាក់ព័ន្ធនឹងបរិស្ថានសាលារៀន , ៥-សហគមន៍ និងមាតាបិតាសិស្សមានការចូលរួម យ៉ាងផុសផុល ក្នុងរយៈពេល ៦ឆ្នាំ ដោយមានការចូលរួមដេីម្បីអភិវឌ្ឍន៍សាលារៀនឱ្យមានការីកចម្រេីន។

ជាមួយគ្នានោះលោកស្រី ក៏បានចែករំលែកនូវចំនុចល្អៗមួយចំនួនពីការរៀបចំបរិស្ថានសាលា រៀនឱ្យបានល្អ ជាពិសេសមាតាបិតា សហគមន៍ មានការចូលរួមយ៉ាងផុសផុល។ សាលា មានបង្កេីតកម្មវិធីអាហារូបប្ថម្ភដល់កុមារ ដោយឈរលេីគោលការណ៍មួយ “កុមារដែលមានអាហាររូបប្ថម្ភល្អ គឺជាកុមារដែលឆ្លាត ” ហេីយក៏មានការបង្កេីតកម្មវិធីសិក្សាដល់កុមារបន្ថែម ក្នុងនោះក៏មានការបង្រៀនតាមបែប ប្រព័ន្ធ ឌីជីថលផងដែរ។

សូមបញ្ជាក់ថា សាលាមត្តេយ្យសិក្សាធនធាន កកោះ ស្ថិតនៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្ត បន្ទាយមានជ័យ មានផ្ទៃដីសរុប២០៣០ម៉ែត្រការ៉េ។ សាលារៀនបានបើកដំណើរការក្នុងឆ្នាំសិក្សា១៩៩៨ ក្រោមការគ្រប់គ្រងរបស់សាលាបឋមសិក្សាកកោះមាន២ថ្នាក់ គឺថ្នាក់កម្រិតខ្ពស់មាន កុមារសរុបចំនួន ៧៨នាក់ និងគ្រូបង្រៀនចំនួន ២នាក់។ ឆ្នាំ២០១៥ ក្រសួងអប់រំ យុវជន និងកីឡា ក្រោមគម្រោងគាំទ្រវិស័យអប់រំទី២ បានផ្តល់អគារធនធាន១ខ្នង ៥បន្ទប់។ សាលារៀនបានប្រែក្លាយទៅជាមត្តេយ្យសិក្សាធនធានកកោះ តាមរយៈប្រកាសលេខ២២៤៦ អយក.ប្រក ចុះថ្ងៃ ទី៣០ ខែធ្នូ ឆ្នាំ២០២២។ ហេីយឆ្នាំសិក្សា២០២៣-២០២៤ សាលាមានសិស្សសរុប២៣០នាក់/ស្រី១១៧នាក់ គ្រូបង្រៀនសរុប៩នាក់ ក្នុងនោះមានគ្រូបង្រៀនក្របខណ្ឌសរុប៥នាក់ និង កិច្ចសន្យា៤នាក់៕

អត្ថបទដែលជាប់ទាក់ទង