**ត្រួតពិនិត្យយានយន្តដឹកជញ្ជូនធុនធ្ងន់សរុបចំនួន ៩គ្រឿង នៅចំណុច ៣ទីតាំងផ្សេងៗគ្នា ក្នុងខេត្តកំពង់ឆ្នាំង និងខេត្តតាកែវ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែវិច្ឆិកា**ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញចូលរួមប្រជុំចរចាត្រីភាគីលើកិច្ចប្រតិបត្តិការគម្រោងការគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ**ការពង្រីកវិសាលភាព ប.ស.ស. របស់រាជរដ្ឋាភិបាល ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខភាពពលរដ្ឋ**ប៉ាឡេស្ទីន បានច្រានចោលផែនការ របស់អ៊ីស្រាអែលក្នុងការបង្កើតតំបន់ការពារ នៅតំបន់ហ្គាហ្សាស្ទ្រីបភាគខាងជើង ដើម្បីចែកចាយជំនួយ**តំបន់ហ្គាហ្សា បានក្លាយជាកន្លែងបញ្ចុះសព សម្រាប់កុមារ**ធនាគារកណ្តាលអឺរ៉ុប ថាភាពងាយរងគ្រោះ នៃស្ថិរភាពហិរញ្ញវត្ថុ នៅតែកើនឡើង នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ**លោក ពូទីន ព្រមានសងសឹកប្រទេសទាំងឡាយណា ដែលផ្តល់សព្វាវុធ ឱ្យអ៊ុយក្រែន វាយប្រហារលើរុស្ស៊ី**មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល វាយប្រហារតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ ICC សម្រាប់ការចេញដីកា ចាប់ខ្លួននាយករដ្ឋមន្ត្រី Netanyahu**សម្រាប់ថ្ងៃទី២២ ខែវិច្ឆិកានេះ អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០២៦រៀល**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាសុីលើកទី១២**កម្មវិធី«ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ»រដូវកាលទី៣ បកប្រែជាភាសាព័រទុយហ្កាល់ចាក់ផ្សាយនៅតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ប្រទេសប្រេស៊ីល**សកម្មភាពផ្លាស់ប្តូរប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួប៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងប្រេស៊ីលបានប្រារព្ធឡើងនៅទីក្រុង Brasilia ប្រទេសប្រេស៊ីល**បណ្តាញCGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនសហការជាមួយធនាគារគំនិតប្រេស៊ីលធ្វើការស្ទង់មតិបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍រីករាយមើលឃើញទំនាក់ទំនងចិននិងប្រេស៊ីលលើសពីទំនាក់ទំនងទ្វេភាគី ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសសកលខាងត្បូង**បណ្តាគណបក្សនយោបាយនៅអាស៊ីជិត៦០ មកពីជាង៤០ប្រទេស ជួបជុំគ្នានៅកម្ពុជា ដើម្បីបើកកិច្ចពិភាក្សាស្តីពីការស្វែងរកសុខសន្តិភាព និងការផ្សះផ្សា**សម្ដេចតេជោ ហ៊ុន សែន៖ បច្ចុប្បន្នស្ថានភាពនយោបាយ នៅកម្ពុជាមានភាពនឹងនរល្អ ដែលផ្ដល់ភាពអនុគ្រោះដល់ការអភិវឌ្ឍលើគ្រប់វិស័យ និងកែលម្អជីវភាពប្រជាជន**អាជ្ញាធរជួយសង្គ្រោះមនុស្សចម្រុះជាតិសាសន៍១៨នាក់ ក្រោយលិចទូកដឹកភ្ញៀវទេសចរ និងទំនិញរបស់ក្រុមហ៊ុនស្ពីតហ្វឺរឺ**ក្រសួងទេសចរណ៍ ណែនាំដល់ប្រតិបត្តិករទេសចរណ៍ បន្តពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ពិសេសត្រូវកំណត់តម្លៃទំនិញ សេវាកម្មឱ្យបានត្រឹមត្រូវ និងសមរម្យ**រដ្ឋមន្ត្រីការពារជាតិកម្ពុជា ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៨ ក្រោមមូលបទ «អាស៊ាន៖ រួមគ្នាដើម្បីសន្តិភាព សន្តិសុខ និងភាពធន់» នៅឡាវ**រុស្ស៉ីប្រើមីស៉ីលបាលិស្ទីគអន្តរទ្វីប ជាលើកដំបូង ក្នុងការវាយប្រហារលើអ៊ុយក្រែន

ប្រធានរដ្ឋសភាកម្ពុជា​ និងវៀតណាម៖​ កិច្ចសហប្រតិបត្តិការអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា​ និងវៀតណាម​ បាននាំមកនូវផ្លែផ្កាជាច្រើនដល់ពលរដ្ឋ​ និងប្រទេសទាំងពីរ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ត្រិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្តែងការពេញចិត្ត​ និងអបអរសាទរចំពោះសមិទ្ធផលជាច្រើនដែលប្រទេស​ និងពលរដ្ឋទាំងពីរទទួលបានពីកិច្ចសហប្រតិបត្តិការអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ​ និងស្ថិរភាពយូរអង្វែងរវាងកម្ពុជានិងវៀតណាម។

ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានប្តេជ្ញាចិត្តបន្តពូនជ្រំ លើកកម្ពស់កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ​ និងនីតិប្រតិបត្តិបន្តទៀត។

សម្តេចរដ្ឋសភាធិបតី និង ឯកឧត្តម ត្រិន ថាញ់មិន បានបង្ហាញសុទិដ្ឋិនិយមដូច្នេះនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែល ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាមកបំពេញទស្សនកិច្ចផ្លូវការ​ និងមិត្ដភាព នៅកម្ពុជារយៈពេល៤ថ្ងៃ។

សម្តេចប្រធានរដ្ឋសភាបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ ឯកឧត្តម ត្រិន ថាញ់មិន ព្រមទាំងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ​ និងមិត្តភាពនៅកម្ពុជា។ ដំណើរទស្សនកិច្ចនាពេលនេះមិនត្រឹមជាការបន្តរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរឱ្យកាន់តែរឹងមាំថែមទៀតប៉ុណ្ណោះទេ តែដើម្បីចូលរួមនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន មានដូចជា ពិធីសម្ពោធអគាររដ្ឋបាលថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ជូនរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតនៃសន្និសីទអន្តរជាតិរបស់បណ្តាគណបក្សនយោបាយនៅអាស៊ី ICAPP លើកទី១២ និងចូលរួមសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាពលើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណចំពោះ បក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលបានផ្តល់ជំនួយឧបត្ថម្ភដ៏មានតម្លៃ សម្រាប់ការសាងសង់អគាររដ្ឋបាលថ្មី ដ៏មានសារៈសំខាន់ជូនរដ្ឋសភាកម្ពុជា។ អគាររដ្ឋបាលនេះគឺជានិមិត្តរូបមួយ នៃចំណងមិត្តភាព សាមគ្គីភាពដ៏ស្អិតល្មួតនៃប្រទេសទាំងពីរផងដែរ។

ឯកឧត្តម ត្រិន ថាញ់មិន បានថ្លែងអំណរគុណដល់រដ្ឋសភាកម្ពុជា ពិសេសសម្តេចប្រធានរដ្ឋសភា ដែលបានរៀបចំទទួលស្វាគមន៍ ធ្វើបដិសណ្ឋារកិច្ចជូន ឯកឧត្តម​ និងគណៈប្រតិភូទំាងអស់យ៉ាងកក់ក្តៅជាទីបំផុត។ ឯកឧត្តមបានគូសបញ្ជាក់ថាប្រទេសវៀតណាមបានផ្តល់អាទិភាពខ្ពស់បំផុតចំពោះចំណងមិត្តភាព​ និងកិច្ចសហប្រតិបត្តិការជាប្រពៃណី​ និងជាបងប្អូនរវាង កម្ពុជា-វៀតណាម ដែលមានតំាងពីយូរលង់ណាស់មកហើយ។ ចំណងមិត្តភាពដ៏រឹងមាំ និងយូរអង្វែងនេះបានផ្តល់នូវផលប្រយោជន៍ជាច្រើនដល់ប្រទេសនិងប្រជាជនទំាងសងខាង។

ឯកឧត្តមប្រធានរដ្ឋសភា បានមានប្រសាសន៍ថា កម្ពុជាជាប្រទេសទី១ ដែលឯកឧត្តមបំពេញទស្សនកិច្ចផ្លូវការ ក្រោយពីបានចូលកាន់តួនាទីជាប្រធានរដ្ឋសភា។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះ សម្តេចប្រធានរដ្ឋសភា ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមកាលពីឆ្នាំ២០២៣ ដែលជាដំណើរទស្សនកិច្ចលើកទី១ នៅក្រៅប្រទេសដែរ បន្ទាប់ពីសម្តេចបានទទួលភារកិច្ចជាប្រធានរដ្ឋសភា។

សម្តេចរដ្ឋសភាធិបតី និង ឯកឧត្តម​ ត្រិន ថាញ់មិន បានលើកឡើងដូចគ្នាថា​ ចំណងមិត្តភាព​ និងកិច្ចសហប្រតិបត្តិការទំាងក្នុងក្របខណ្ឌទ្វេភាគី​ និងពហុភាគី មានសារៈសំខាន់មិនត្រឹមផ្តល់ផលប្រយោជន៍ដល់ប្រទេស​ និងប្រជាជនប្រទេសទំាងពីរប៉ុណ្ណោះទេ តែនឹងផ្តល់ផលប្រយោជន៍ជាអន្តរជាតិ នៅក្នុងស្ថានការណ៍តំបន់ និងសកលលោក កំពុងប្រឈមហានិភ័យខ្ពស់ មានការប្រែប្រួលឆាប់រហ័ស ពោរពេញដោយភាពមិនប្រាកដប្រជា មានការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ កាន់តែមានសភាពធ្ងន់ធ្ងរ ដូចសព្វថ្ងៃនេះ។

ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងពហុវិស័យ ហើយបានរីកចម្រើនលូតលាស់ លើគ្រប់វិស័យ ទាំងក្នុងក្របខណ្ឌបក្ស រដ្ឋ រដ្ឋសភា វិស័យឯកជន ពិសេសប្រជាជននិងប្រជាជន។

សម្តេចរដ្ឋសភាធិបតី និង ឯកឧត្តម ត្រិន ថាញ់មិន បានប្តេជ្ញារួមគ្នានៅក្នុងការលើកម្ពស់កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែជិតស្និទ្ធឡើង ដោយយកពលរដ្ឋជាស្នូល។ នៅក្នុងនោះនឹងជំរុញឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ច ចែករំលែកបទពិសោធគ្នាទៅវិញទៅមកក្នុងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ក្រុមមិត្តភាព សមាជិកសភាវ័យក្មេង និងសមាជិសភាជាស្រ្តី និងកម្រិតអគ្គលេខាធិការដ្ឋាន ផងដែរ។

ប្រធានរដ្ឋសភានៃប្រទេសទំាងពីរបានសន្យាថា នឹងខិតខំជំរុញវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច សង្គម វិនិយោគ សន្តិសុខប្រទេសទំាងពីរឱ្យកាន់តែរីកចម្រើនលូតលាស់បន្ថែមទៀត។
សូមជម្រាបថាពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសយើងទាំងពីរ មានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេលចុងក្រោយនេះ ហើយរំពឹងថានឹងសម្រេចបានលើសពី ១០ ពាន់ លានដុល្លារ នៅចុងឆ្នាំ២០២៤នេះ៕

អត្ថបទដែលជាប់ទាក់ទង