**ប្រតិភូក្រុមប្រធានសភានៃប្រទេសជាមិត្ត៖ គំរូវីរភាពក្នុងការស្វែងរកសន្តិភាព របស់សម្តេចតេជោ នឹងក្លាយជាមេរៀនដែលមិនអាចកាត់ថ្លៃបានសម្រាប់ពិភពលោក**សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី១៩ ល្ខោនស្រមោលស្បែកធំ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៥ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ឧបនាយករដ្ឋមន្ដ្រី ស សុខា អបអរសាទរខួបលើកទី១៩ ល្ខោនស្រមោលស្បែកធំ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤**អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដេីម្បីត្រៀមទទួលបដិសណ្ឋារកិច្ចសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ-ឈ្នះ**អនុរដ្ឋមន្ត្រី​អ៊ីរ៉ង់ បារាំង អាល្លឺម៉ង់ អង់គ្លេស នឹង​ជួប​ពិភាក្សា​ទ្វេភាគី​បញ្ហា​នុយក្លេអ៊ែរ**ប្រធាន​គោលនយោបាយ​ការបរទេស​ EU ​អំពាវនាវ​ឲ្យ​មាន​សម្ពាធ​លើ​ក្រុម​ហេសបូឡា អ៊ីស្រាអែល​ដើម្បី​ឈាន​ដល់​បទ​ឈប់​បាញ់​នៅ​លីបង់**ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន**បេសកជន UN ជំរុញឱ្យមានការគាំទ្របន្ថែមទៀតសម្រាប់ស៊ីរី ខណៈដែលជនភៀសខ្លួនស៊ីរី ៤០០.០០០នាក់ បានត្រឡប់ពីលីបង់វិញ**លោក Erdogan និងលោក Putin សន្ទនាតាមទូរស័ព្ទអំពីបញ្ហាតំបន់ និងពិភពលោក**ឯកអគ្គរដ្ឋទូតកម្ពុជានិងថ្នាក់ដឹកនាំអ.ម.តប្រាប់ដល់និស្សិតកម្ពុជាកំពុងរៀននៅប្រទេសចិនត្រូវបន្តពង្រឹងចំណងមិត្តភាពជាមួយម្ចាស់ផ្ទះឱ្យកាន់តែរឹងមាំ**មោទនភាពជាតិខ្មែរ! Guinness World Records ប្រគល់វិញ្ញាបនបត្របញ្ជាក់ពីការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» ជូនប្រទេសកម្ពុជា**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសតែងតាំងប្រធានគណៈចលនាមហាជនខេត្តព្រះសីហនុ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ប្រវត្តិសាស្ត្រកម្ពុជា គឺជាប្រវត្តិសាស្ត្រពោរពេញទៅដោយការតស៊ូ**បណ្ដាអ្នកពាក់ព័ន្ធមកពីជាង១៥០ប្រទេស ជួបជុំគ្នានៅលើទឹកដីអង្គរ ដើម្បីជជែកពីការកសាងពិភពលោកគ្មានមីន**ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅបន្ត របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ**ឯកឧត្តមបណ្ឌិត លី ឆេង ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការស្បៀងអាហារ ថាមពល ទឹក និងសន្តិសុខបរិស្ថាន នៃសម័យប្រជុំពេញអង្គ IPTP លើកទី១១**ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា

មេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាន នឹងពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ រវាងប្រទេសសមាជិកអាស៊ាន ដើម្បីស្ថិរភាពក្នុងតំបន់

ភ្នំពេញ៖ នៅទីក្រុង CLARK សាធារណរដ្ឋហ្វីលីពីន នាថ្ងៃព្រហស្បតិ៏ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានចូលរួមពិធីបើក កិច្ចប្រជុំពហុមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាន លើកទី២៥ (25TH ACAMM) ក្រោមប្រធានបទ “ កងទ័ពជើងគោកអាស៊ានឆ្នាំ២០២៤៖ ពង្រឹងភាពជាដៃគូ និងមិត្តភាព ឆ្ពោះទៅរកស្ថិរភាពក្នុងតំបន់” (ASEAN ARMIES 2024៖ STRENGTHENING PARTNERSHIP AND CAMARADERIE TOWARD REGIONAL STABILITY) ដែលមានមានការចូលរួមពីសំណាក់ មេបញ្ជាការកងទ័ពជើងគោក និងតំណាងមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ានទាំង១០ប្រទេស។

ក្នុងអំឡុងកិច្ចប្រជុំ មេបញ្ជាការកងទ័ពជើងគោក និងតំណាងមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ានទាំង១០ប្រទេស បានទទួលស្គាល់អំពីបញ្ហាប្រឈមមួយចំនួន ដែលតំបន់អាស៊ានកំពុងជួបប្រទះមានដូចជា ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ និងការគំរាមកំហែងនៅក្នុងលំហឌីជីថល។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ដោយបានលើកឡើងនូវគោលគំនិតយុទ្ធសាស្រ្តមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ កសាងភាពជាដៃគូឱ្យកាន់តែរឹងមាំ បង្កើនអន្តរប្រតិបត្តិការ និងលើកកម្ពស់ស្ថិរភាពក្នុងតំបន់ មានដូចជា (១) សារៈសំខាន់នៃការទូតយោធា (២) ការហ្វឹកហ្វឺន និងធ្វើលំហាត់រួមគ្នា (៣) ការយល់ដឹងអំពីវប្បធម៌ចម្រុះ (៤) កិច្ចសហការការងារមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ និង (៥) កិច្ចសហការតាមបណ្តោយព្រំដែន។

មេបញ្ជាការកងទ័ពជើងគោក និងតំណាងមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ានទាំង១០ប្រទេស បានឯកភាពគាំទ្រយ៉ាងមុតមាំជានិច្ច ចំពោះយន្តការទ្វេភាគី ពហុភាគី ប្រកបដោយបរិយាបន្ន និងបើកចំហ ក៏ដូចជាគ្រប់យន្តការដែលដឹកនាំដោយអាស៊ាន ជាពិសេសការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន និងបានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃ ប្រទេសសមាជិកអាស៊ាន ដើម្បីបន្តថែរក្សាចំណងសាមគ្គីភាព មិត្តភាព ការជឿទុកចិត្តគ្នា ដើម្បីធានាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍរួមសម្រាប់តំបន់។

ជាមួយគ្នានះ មេបញ្ជាការកងទ័ពជើងគោក និងតំណាងមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ានទាំង១០ប្រទេស នឹងពិនិត្យលទ្ធភាពក្នុងការធ្វើលំហាត់ពហុសាសន៍ រវាងកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាន ក្រោមប្រធានបទកិច្ចការមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ ដើម្បីពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានា ស្របតាមសេចក្តីថ្លែងការណ៍ កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២១ នៅទីក្រុងវៀងច័ន្ទ សាធារដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕

អត្ថបទដែលជាប់ទាក់ទង