អង់គ្លេសនឹងវាយប្រហាររុស្ស៊ីនៅយប់នេះ ប្រសិនបើរុស្ស៊ីនៅតែបន្តឈ្លានពានអឺរ៉ុបខាងកើត
បរទេស៖ ឧត្តមសេនីយឯក Rob Magowan បានបញ្ជាក់ថា ប្រសិនបើរុស្ស៊ីនៅតែបន្តឈ្លានពានអឺរ៉ុបខាងកើត កងទ័ពអង់គ្លេសនឹងវាយប្រហាររុស្ស៊ីនៅយប់នេះ។
ឧត្តមសេនីយឯក Rob Magowan បាបានបញ្ជាក់បែបនេះ ធ្វើឡើងក្នុងសវនាការរបស់គណៈកម្មាធិការជ្រើសរើសសភានៅថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា។
ឧត្តមសេនីយឯក Rob Magowan បានបន្តថា គ្មានអ្នកណានៅក្នុងបន្ទប់គួរស្ថិតនៅក្រោមការបំភាន់ណាមួយឡើយ។ លោកបានបន្ថែមថា «ប្រសិនបើជនជាតិរុស្ស៊ីបន្តឈ្លានពានអឺរ៉ុបខាងកើត យើងនឹងវាយប្រហាររុស្ស៊ីនៅយប់នេះ»។
ឧត្តមសេនីយឯក Rob Magowan កំពុងពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិ លោក John Healey ដែលកំពុងប្រឈមមុខនឹងសមាជិកសភាផងដែរ ជុំវិញការអះអាងថា អ៊ុយក្រែនបានបាញ់មីស៊ីលរបស់អង់គ្លេស មកលើរុស្ស៊ីជាលើកដំបូង។
ទីក្រុងមូស្គូអះអាងថា កងការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់កាំជ្រួច Storm Shadow របស់អង់គ្លេសពីរគ្រាប់។