បណ្តាញCGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនសហការជាមួយធនាគារគំនិតប្រេស៊ីលធ្វើការស្ទង់មតិបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍រីករាយមើលឃើញទំនាក់ទំនងចិននិងប្រេស៊ីលលើសពីទំនាក់ទំនងទ្វេភាគី ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសសកលខាងត្បូង
ក្នុងឱកាសដែលលោកប្រធានរដ្ឋចិន Xi Jinping ទៅធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល បណ្តាញCGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរួមសហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់សេដ្ឋកិច្ចនិងសង្គមរបស់ប្រេស៊ីលនិងឆ្លងតាមរយៈវិទ្យាស្ថានផ្សព្វផ្សាយអន្តរជាតិយុគសម័យថ្មី ដើម្បីធ្វើការស្ទង់មតិជាលើកដំបូងចំពោះអ្នកផ្តល់បទសម្ភាសន៍ប្រេស៊ីលចំនួន ១១០៦ នាក់ ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ទាំងនេះបានសម្គាល់ឃើញជាទូទៅថា ទំនាក់ទំនងចិន-ប្រេស៊ីលលើសពីទំនាក់ទំនងទ្វេភាគីជាយូរណាស់មកហើយ ពោលគឺកិច្ចសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរលើវេទិកាពហុភាគីបានបំពេញបន្ថែមកម្លាំងចលករបន្ថែមទៀតក្នុងការគាំពារផលប្រយោជន៍នៃប្រទេសសកលខាងត្បូង និងការបង្កើតសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយភាពយុត្តិធម៌និងសមហេតុផល។
ការស្ទង់មតិបានរកឃើញថា អ្នកផ្តល់បទសម្ភាសន៍ប្រេស៊ីលមានការវាយតម្លៃខ្ពស់បង្គួរចំពោះប្រទេសចិន ។ ក្នុងចំណោមនោះ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩១,៦ % សម្គាល់ឃើញថាប្រទេសចិនជាប្រទេសដ៏ជោគជ័យ, ចំនួន ៨៤,៥%សម្គាល់ឃើញថា ប្រទេសចិនជាប្រទេសដែលគួរទទួលបានការគោរព , ចំនួន ៨១,២% សម្គាល់ឃើញថា ចិនជាប្រទេសមួយប្រកបដោយកម្លាំងទាក់ទាញយ៉ាងខ្លាំង ចំនួន ៧៦,២% បានកោតសរសើរថា ចិនជាប្រទេសធំដែលមានការទទួលខុសត្រូវ ។ លើសពីនេះទៅទៀត អ្នកផ្តល់បទសម្ភាសន៍ក៏បានវាយតម្លៃយ៉ាងសកម្មចំពោះសមិទ្ធផលនិងទស្សនៈអំពីការអភិវឌ្ឍតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិនផងដែរ ៕