សម្រាប់ថ្ងៃទី២២ ខែវិច្ឆិកានេះ អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០២៦រៀល
ភ្នំពេញ៖ អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗជាមួយប្រាក់រៀល ប្រចាំថ្ងៃទី២២ ខែវិច្ឆកានេះ អត្រាផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០២៦រៀល។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
សូមបញ្ជាក់ថា អត្រាប្តូរប្រាក់អាមេរិកធៀបជាមួយប្រាក់រៀលខ្មែរ មិនមានការប្រែប្រួលច្រើននោះទេ មួយរយៈពេលកន្លងមកនេះ៕