**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចការពិភពលោក និងអភិបាលកិច្ចពិភពលោក មិនគួរពាក់ព័ន្ធតែនឹងប្រទេសមហាអំណាចនោះទេ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ បានថ្លែងថា កិច្ចការពិភពលោក និងអភិបាលកិច្ចពិភពលោក មិនគួរពាក់ព័ន្ធតែនឹងមហាអំណាចនោះទេ ។

ក្នុងឱកាសអញ្ជើញបើកមហាសន្និបាតសន្និសីទអន្តរជាតិ ​នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធការស្វែងរកសន្តិភាព និងការផ្សះផ្សា នៅវិមាន៧មករា នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «បច្ចុប្បន្ន​យើងកំពុងរស់នៅ ក្នុងបរិយាកាសនៃភាពមិនប្រាកដប្រជាខ្ពស់ ដោយមហាអំណាច កំពុងបំពានលើសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ដែលយើងអាចមើលឃើញក្នុងចំណងជើងសារព័ត៌មាន ជារៀងរាល់ថ្ងៃ។ ទោះជាយ៉ាងនេះក្តី​ កិច្ចការពិភពលោក និងអភិបាលកិច្ចពិភពលោក មិនគួរពាក់ព័ន្ធតែនឹងមហាអំណាចនោះទេ។ យើងត្រូវទទួលស្គាល់ពីសារសំខាន់របស់ប្រទេស អំណាចថ្នាក់កណ្តាល និងរដ្ឋតូចៗផងដែរ ព្រោះពួកគេក៏មានឯករាជ្យភាព និងមហិច្ឆតា នៅក្នុងការដើរតួនាទីដ៏មានអត្ថន័យ ក្នុងការទូតភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ដើម្បីជំរុញសន្តិភាព នៅជុំវិញពិភពលោកដែរ»។

សម្តេចបរធិបតី បានលើកឡើងទៀតថា ប្រទេសកម្ពុជា​ក៏មានបំណងចង់ រួមចំណែកដល់ការកសាងសហគមន៍សកល ដែលចងភ្ជាប់គ្នាដោយសន្តិភាព, វិបុលភាព និងពហុ ភាគីនិយម ប្រកបដោយបរិយាប័ន្ន។

សម្តេចធិបតី បានបន្ថែមថា ​សហគមន៍សកលរបស់យើង ស្ថិតនៅលើចំណុចរបត់មួយ។ មូលដ្ឋានគ្រឹះនៃសន្តិភាព ដែលត្រូវបានកសាងឡើងលើគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ចាប់តាំងពី ការបញ្ចប់សង្គ្រាមលោកលើកទី២ ត្រូវបាននិងកំពុងត្រូវបានសាកល្បងដល់ចំណុចមិនធ្លាប់មាន ដោយសារការប្រកួតប្រជែងដ៏តានតឹង ដែលនាំឱ្យមានសង្គ្រាម ទាំងត្រជាក់ និងក្តៅ៕

អត្ថបទដែលជាប់ទាក់ទង