**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

សារមន្ទីរតេជោសន្តិភាព សម្រាប់សកម្មភាពមីន ជាគោលដៅមួយដែលកម្ពុជារៀបចំ សម្រាប់ដំណើរទស្សនកិច្ចរបស់ប្រតិភូចូលរួមកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា នៅសៀមរាប

ភ្នំពេញ៖ សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន គឺជាគោលដៅមួយដែលកម្ពុជារៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចូលរួមកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាប។

មុននឹងកម្មវិធីបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូល ធ្វើទស្សនកិច្ចសារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន ដើម្បីឈ្វេងយល់អំពីដំណើរនៃការបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃ ទៅកាន់សន្តិភាពពេញលេញនៅកម្ពុជា ក្នុងនោះរួមទាំងកិច្ចការសកម្មភាពមីន ផងដែរ។

ដំណើរទស្សនកិច្ចនេះ នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមកិច្ចសហការរៀបចំដោយអាជ្ញាធរមីន និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងមានការចូលរួមពីប្រតិភូពីបណ្តារដ្ឋភាគី រដ្ឋមិនមែនភាគី ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិ ជុំវិញពិភលោក ចំនួន ៥២៨ នាក់ ។

ក្នុងដំណើរការរៀបចំនេះ ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ថា “សារមន្ទីរតេជោសន្តិភាពនេះ គឺជាសក្ខីភាពមួយនៃភាពធន់ និងឆ្លុះបញ្ចាំងពីគោលដៅចម្បង នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ហើយជាពិសេស បានបង្ហាញពីសារៈសំខាន់នៃសកម្មភាពមីន ចំពោះមាគ៌ាឆ្ពោះទៅមុខរបស់កម្ពុជា និងការប្តេជ្ញាចិត្តជាសាកលរួមគ្នា ក្នុងការសម្រេចបានពិភពលោកមួយ ដែលមានសុវត្ថិភាព។ សារមន្ទីរនេះ មិនត្រឹមតែរំលឹកយើងអំពីអតីតកាលរបស់កម្ពុជានោះទេ វាជានិមិត្តរូបនៃការអំពាវនាវ និងការជំរុញឱ្យយើងរួបរួមគ្នា បន្តឆ្ពោះទៅមុខដើម្បីសម្រេចបានពិភពលោកមួយដែលគ្មានមីន។

ជាមួយគ្នានោះ សារមន្ទីរតេជោសន្តិភាព ក៏ជាសក្ខីភាពបង្ហាញថា ការបោសសម្អាតមីន បាននាំមកនូវសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ និងផ្តល់នូវឱកាសជាថ្មីដល់ជីវិតរបស់ប្រជាជាន និងសហគមន៍ទាំងមូល។ សារមន្ទីរតេជោសន្តិភាព នឹងបំផុសគំនិតយើងទាំងអស់គ្នាឱ្យ បន្តប្រកាន់ខ្ជាប់នូវគោលការណ៍សុវត្ថិភាព សាមគ្គីភាព និងភាពធន់ ក៏ដូចជាបំផុសគំនិតយើងឱ្យសម្រេចឱ្យបាន នូវគោលដៅពិភពលោកមួយដែលគ្មានមីន តាមរយៈការអនុវត្តផែនការសកម្មភាពសៀមរាប-អង្គរ ២០២៥-២០២៩ ដែលនឹងត្រូវអនុម័ត ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ខាងមុខនេះ។”

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារ JICA និងរដ្ឋាភិបាលជប៉ុនសម្រាប់ភាពជាដៃគូយូរអង្វែង និងការគាំទ្រដ៏មានតម្លៃសម្រាប់ការសាងសង់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន ជាពិសេសការប្ដេជ្ញាចិត្តរបស់ជប៉ុន ក្នុងសកម្មភាពមីន ដើម្បីផ្លាស់ប្តូរប្រទេសកម្ពុជា ពីប្រទេសដែលរងផលប៉ះពាល់ដោយសារមីន ទៅជាប្រទេសនាំមុខគេក្នុងសកម្មភាពមីនជាសកល ៕

អត្ថបទដែលជាប់ទាក់ទង