ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុករលាប្អៀរ
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បាននាំយកអង្ករចំនួន ៥០គីឡូក្រាម ស័ង្កសី៤០សន្លឹក ស៊ីម៉ង់ត៍ ០៤ការ៉ុង ត្រីខ០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យួរ មី០១កេះ មុង០១ រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋឈ្មោះ ម៉ៅ គឺន ជាស្ត្រីមេម៉ាយចាស់ជរារស់នៅតែម្នាក់ឯង ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ បណ្តាលឲ្យរបើក ធ្លុះធ្លាយដំបូល និងជញ្ជាំងផ្ទះទាំងស្រុង នៅភូមិថ្មី ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
មានប្រសាសន៍សំណេះសំណាល នាពេលនេះ ឯកឧត្តម មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ចំពោះអ៊ំស្រី ម៉ៅ គឺន ។ ឯកឧត្តម មេបញ្ជាការ បានបន្តថា សម្តេចធិបតី និង លោកជំទាវ តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ គ្រប់ទីកន្លែងទាំងអស់ ឲ្យជួបការលំបាក សម្តេចតែងតែជួយឧបត្ថម្ភជាប់ជានិច្ច ។
មុននឹងបញ្ចប់ ឯកឧត្តម មេបញ្ជាការ បានណែនាំដល់អាជ្ញាធរភូមិឃុំឲ្យជួយរកឈើ ដើម្បីធ្វើគ្រោងសាងសង់ផ្ទះជូនអ៊ំស្រីឡើងវិញ ឲ្យបានសមរម្យ បើមានការខ្វះខាតស័ង្កសី ឬ ស៊ីម៉ង់ត៍ ឯកឧត្តម នឹងឧបត្ថម្ភបន្ថែមទៀត រហូតដល់ការសាងសង់ផ្ទះបានរួចរាល់ ៕