តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១
ភ្នំពេញ៖ តាមការគ្រោងទុកបេក្ខជនចំនួន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១។
ដោយឡែកបេក្ខជនចំនួន ១០៩នាក់ នឹងចូលរួមការប្រឡងប្រជែងក្លាយជាមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ក្នុងថ្ងៃដដែល។
ដូចសព្វមួយដង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង តែងតែមានវត្តមានដ៏ខ្ពង់ខ្ពស់ និងយកចិត្តទុកដាក់ជាទីបំផុតលើគ្រប់ដំណើរការប្រឡង ដើម្បីធានាថាការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលប្រព្រឹត្តទៅប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ហើយអនុលោមនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល និងស្របតាមគោលការណ៍ការកែទម្រង់រដ្ឋបាលសាធារណៈ៕